Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយខេត្តចេញមុខ ដោះស្រាយ​ទំនា​ស់​ដីធ្លី រ៉ាំរ៉ៃ នៅឃុំកំពង់គ្រែ​ង ស្រុ​កទឹ​ក​ឈូ

spot_img

កំពត៖ នៅរសៀល ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាល​ខេ​ត្ត បានដឹកនាំ កិច្ចប្រជុំត្រួតពិ​និ​ត្យ ដោះស្រាយទំនាស់ដីធ្លីនៅ​ឃុំ​កំព​ង់​គ្រែង ស្រុកទឹកឈូ រវាង ឈ្មោះ គឹម សោភ័ណ្ឌ មន្ត្រីនគរ​បាល​ខេត្ត និងប្រជាព​ល​រដ្ឋ ។ ដោយមានការចូ​ល​រួមពី អភិបាលស្រុកទឹ​ក​ឈូ មន្ទីរអង្គភា​ព​ពា​ក់ព័ន្ធ មេឃុំ មេភូមិ និងប្រជាពលរដ្ឋសរុ​ប​២៥ នាក់។

ជាលទ្ធផលកិច្ចប្រជុំ លោកអភិបា​លខេ​ត្ត បានធ្វើការសម្របស​ម្រួ​លដ​ល់គូភាគីទំ​នា​ស់ ឱ្យមានការសម្បទាន​យោ​គយ​ល់​គ្នា ទៅវិញ​ទៅមក​តាម​គោល​ការណ៍​ឈ្នះ​ឈ្នះ។ លោក​អភិបាល​ខេ​ត្ត​​បាន​បញ្ជា​ក់ថា​ រដ្ឋបាល​ខេ​ត្តគឺជា សេនាធិការឱ្យរាជ​រ​ដ្ឋាភិ​បាល ហើយការដោះស្រាយទំនាស់ដី​​ធ្លីក្នុង​ជំហា​នដំបូ​ងគឺ រដ្ឋបា​ល​ខេត្ត ពុំមានជម្រើសណា ​ក្រៅ​ពីការសម្របសម្រួលសម្ប​ទា​នគ្នា រវាងភាគីទំនាស់​បា​នឡើ​យ គឺអនុវត្តន៍ទៅតាម​គោ​លកា​រណ៍​ឈ្នះឈ្នះទាំ​ង​អ​ស់​គ្នា​ ក្រៅប្រព័ន្ធតុលា​កា​រ​។

សូមបញ្ជាក់ថា កិច្ចប្រជុំស្ដីពីបញ្ហាទំនា​ស់​ដីធ្លី​នេះ បន្ទាប់ពីបានជ្រាបនូ​វ​របា​យកា​រណ៍​រ​ប​ស់​អាជ្ញាធរ ក៏ដូចការស្នើសុំ​ ​អន្តរាគមន៍​របស់ប្រជាព​ល​រដ្ឋ​ក្នុង​មូល​ដ្ឋា​ន ឱ្យមានការសម្របស​ម្រួ​ល​​ដោះស្រា​យ​ ជូនពួកគា​ត់​និង ផ្អែកលើ ចំណាត់ការរបស់លោកអភិបាលខេ​ត្ត​ បានចាត់បញ្ជូន​ឲ្យ​មន្ត្រី​ជំនា​ញ និងអាជ្ញាធ​រ​មូល​ដ្ឋា​ន មានការចុះសិ​ក្សា​ស្វែង​យល់ជា​ក់ស្តែ​ង ដល់ទី​តាំង​ដីទំ​នាស់កាលពីពេលថ្មីៗ​ក​ន្ល​ង​ទៅនេះ​ ដើម្បីបានជាមូ​ល​ដ្ឋាន​ ធ្វើការសម្របសម្រួលដោះ​ស្រា​យជូ​នប្រជា​ព​ល​រ​ដ្ឋ​៕ដោយ៖កូឡាប

spot_img
×