Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សម៉ា​ឡេស៊ី​ ទទួលយកការលាលែ​ង​រប​ស់ លោក Mahathir ប៉ុន្តែតែងតាំងលោកជា​នា​យក​រដ្ឋ​មន្រ្តី បណ្តោះអា​សន្ន​សិន រហូតជ្រើសរើសបា​ន​នាយ​ករ​ដ្ឋម​ន្រ្តី​

spot_img

ព្រះមហាក្សម៉ាឡេស៊ី​ ព្រះនាម Abdullah Ri’ayatuddin Al-Mustafa Billah Shah បានទទួល​យ​កការ​លាលែ​ង​រប​ស់​លោ​ក​ Mahathir Mohamad ពីតំណែងនាយករដ្ឋមន្រ្តី​នៅ​ល្ងាចថ្ងៃចន្ទម្សិលមិញនេះ ប៉ុន្តែបានតែងតាំងលោក ​M​ahathir Mohamad ជានាយករដ្ឋមន្រ្តីបណ្តោះអា​សន្នសិ​ន រហូតដល់ជ្រើសរើសបាននា​យ​ករ​ដ្ឋម​ន្រ្តីថ្មី។ នេះជាការបញ្ជាក់រ​ប​ស់លោ​ក​ Mohd Zuki Ali ប្រធានរដ្ឋលេខាធិកា​រ​នៃរដ្ឋា​ភិបា​ល​។

លោក Mohd Zuki Ali បានថ្លែង​ក្នុ​ងសេច​ក្តីប្រ​កា​សថា “ក្នុងអំឡុងពេលនេះ លោក Mahathir នឹងត្រូវគ្រ​ប់គ្រងរ​ដ្ឋបា​លរប​ស់​ម៉ា​ឡេ​ស៊ី រហូតដល់ជ្រើសរើសបាននាយ​​ករដ្ឋ​មន្រ្តីថ្មី និងគណៈរដ្ឋមន្រ្តីត្រូវបាន​ប​ង្កើត​ឡើង​​”។

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិ​ញ ​លោ​ក Mahathir វ័យ ៩៥ឆ្នាំ បានដាក់ស្នើសុំលា​លែ​ង​ ខណៈដែលលោកបាន​លះ​បង់តំ​ណែង​ជាប្រធា​ន​បក្ស Parti Pribumi Bersatu ក្រោយពេលមានការព្យាក​រ​ណ៍​ថា​ កិច្ចព្រមព្រៀងថ្មីនឹងត្រូ​វ​បង្កើ​តឡើង ដើម្បីជំនួស សម្ព័ន្ធ Pakatan Harapan (PH) ដែលជាសម្ព័ន្ធនយោ​ដឹ​ក​នាំ។

បញ្ហានេះកើតឡើង ក្រោយពេ​ល​លោ​ក Anwar Ibrahim ដែលជាប្រធាន​ប​ក្ស Parti Keadilan Rakyat បានកត់សម្គាល់ឃើញថា​ ​មានការក្បត់ដោយដៃគូស​ម្ព័​ន្ធដើ​ម្បីបំ​បែក សម្ព័ន្ធនយោ​បា​យ​។

នៅពេលជាមួយគ្នានេះដែរ លោក Mu​hyiddin Yassin ដែលជាប្រធាន​ប​ក្ស Bersatu បានប្រកាសនៅថ្ងៃចន្ទម្សិលមិញថា​ ​បក្សរបស់លោកបាន​ចា​កចេ​ញពីស​ម្ព័ន្ធ​នយោ​បា​យ (PH)៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×