Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណី​មាត់​ស្ទឹង​បត់​ត្រង់​ មាន​អ្នក​លួច​ចាក់​ដី​យកធ្វើ​ជា​កម្មសិទ្ធិ​ ទម្រាំ​មន្រ្តី​ជំនាញ​ដឹង​អស់​មិន​តិច​ជាង​១០​កន្លែង

spot_img

បន្ទាយ​មាន​ជ័យ​៖​ ចំណី​មាត់​ស្ទឹង​បត់​ត្រង់​ មាន​អ្នក​លួច​ចាក់​ដី​យក​ធ្វើ​ជា​កម្មសិទ្ធិ​មិន​តិច​ជាង​១០​កន្លែង​ ហើយ​មន្ត្រី​ជំនាញ​ថា​ចុះ​ហាមឃាត់​ហើយ​ ស្ថិត​ក្នុង​ឃុំ​បត់​ត្រង់​ ស្រុក​មង្គល​បូ​រី​។​

​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ស្រប​មាត់​ស្ទឹង​ក្រឡេក​មើល​ខាងស្តាំ​ដៃ​ទៅ​មាត់​ស្ទឹង​ឃើញ​មាន​បុគ្គល​មួយ​ចំនួន​កំពុង​ចាក់​ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​ធ្វើ​ជា​កម្មសិទ្ធិ​ដែល​កំពុង​ចាក់​នៅ​ចំណុច​ខាងត្បូង​ក្បាលស្ពាន​ឆ្លងស្ទឹង​បត់​ត្រង់​ប្រមាណ​១០០​ម៉ែត្រ​ និង​ខាងលិច​ផ្លូវ​ជាប់មាត់​ស្ទឹង​និង​មាន​មិន​ជាង​១០​កន្លែង​ ទាំង​ចាស់​និង​ថ្មី​ដែល​កំពុង​ចាក់​លុប​មាត់​ស្ទឹង​យក​ធ្វើ​កម្មសិទ្ធិ​។​

​គួរ​រំលឹក​ថា​៖​ក្រោយ​ពេល​កសាង​ផ្លូវ​ស្រប​មាត់​ស្ទឹង​ពី​ឃុំ​បត់​ត្រង់​ ត​ភ្ជាប់​ទៅ​ឃុំ​រហាត់ទឹក​ស្ថិត​ក្នុងស្រុក​មង្គល​បូ​រី​ ឃើញ​មាន​បុគ្គល​មួយ​ចំនួន​បាន​ចាក់​ដី​រំលោភ​មាត់​ស្ទឹង​យក​ធ្វើ​ជា​កម្មសិទ្ធិ​មិន​តិច​ជាង​១០​កន្លែង​ដែល​ភាគច្រើន​អ្នក​ដែល​មាន​ក្បាលដី​ម្ខាង​ផ្លូវ​ខាងកើត​ផ្លូវ​ហើយ​មក​ចាក់​ដី​លុប​មាត់​ស្ទឹង​ផ្នែក​ខាងលិច​ផ្លូវ​ដែល​បណ្តាល​ប៉ះពាល់​ចំណី​មាត់​ស្ទឹង​និង​ប្រព័ន្ធ​ធារាសាស្ត្រ​ ដែល​បណ្តាល​ឲ្យ​ស្ទឹង​កាន់តែ​រួម​តូច​ ដងស្ទឹង​ស្ទើរតែ​ក្លាយជា​អូរ​រឺ​ប្រឡាយ​ទៅ​ហើយ​ នេះ​បើសិនជា​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​ជា​ពិសេស​លោក​មេឃុំ​បត់​ត្រង់​តែ​ម្តង​ទំនង​លោក​ជិះ​រថយន្ត​ឆ្លងកាត់​មិន​បាន​មើល​អើត​មើល​តែ​ផ្លូវ​។​

​ទាក់ទិន​ដែល​ចាក់​សុ​ប​មាត់​ស្ទឹង​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​នៅ​ក្នុង​ឃុំ​បត់​ត្រង់​ ស្រុក​មង្គល​បូ​រី​ លោក​ យឹ​ម​ ប៊ុ​ន​រុំ​ ប្រធាន​មន្ទី​ធនធាន​ទឹកនឹង​ឧតុនិយម​ ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​នៅ​ល្ងាច​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ថា​ លោក​បានដឹង​ បាន​ចុះ​ទៅ​ហាមឃាត់​ណែនាំ​អោយ​បញ្ឈប់​ដែរ​កាលពី​ម្សិលមិញ​នេះ​ ហើយ​បាន​ប្រាប់​លោក​មេឃុំ​បត់​ត្រង់​អោយ​ជួយ​ពិនិត្យ​បើ​ឃើញ​ត្រូវ​ហាមឃាត់​មិន​អោយ​បន្ត​ចាក់​លុប​មាត់​ស្ទឹង​ទៀត​ឡើយ​។​

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ព័ត៌មាន​បានដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​មាននៅ​បន្ត​លួច​ចាក់​លោក​ចុះ​ទៅ​ពិនិត្យ​មើល​បើ​ឃើញ​និង​មាន​វិធានការ​តាម​ច្បាប់​ព្រោះ​ចាក់​ដី​លុប​ចំណី​មាត់​ស្ទឹង​ជា​អំពើ​ល្មើស​និង​ច្បាប់​៕ ប្រភព៖ phnompenhtimes

spot_img
×