Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ប្រាប់មន្រ្តីឲ្យលុបបំបាត់ វប្បធម៌ ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះ​រាជា​ណាចក្រ​ក​ម្ពុជា បានលើកឡើ​ងថា ប្រជាពលរដ្ឋ​ខ្មែ​រ ស្អប់ណាស់ ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ កូន​សក្តិ​៥ ។ សម្តេចតេជោ បានថ្លែងថា មន្រ្តីត្រូវរត់រក​កា​រងារ មិនត្រូវឲ្យការងាររ​ត់​រក​យើង​ទេ។ មន្រ្តីដែលស្មោះត្រ​ង់​ ត្រូវបានលើកទឹក​ចិ​ត្ត និងដំឡើ​ង​ឋានៈ ជាពិសេសមន្រ្តីគ្រាប់ល្ពៅដែល​និ​យាយភូតកុហកថ្នាក់​ដឹ​ក​នាំ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ឲ្យនិស្សិតសាលាភូមិន្ទ​ ​រដ្ឋបាលជិត ៦០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២០​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា “ពាក្យខ្មែរថាសំណាបយោង​ដីស្រីយោ​ងប្រុ​ស”។ សម្តេចថា ” រឿងនេះសំខាន់សម្រាប់​បុ​រ​សៗ មន្ត្រីជានារីគឺជារឿង​មួ​យនោះ​ទេ​ ប៉ុន្តែបើមន្ត្រីជាបុ​រ​សត្រូ​វមាន​ការ​ប្រុង​ប្រ​យ័ត្ន នូវបញ្ហាកា​រ​លូ​កលាន់ ពីសំណាក់ប្រព​ន្ធ​ ហើយត្រូវចាំកន្លែងហ្នឹ​ង​ ហើយរឿងគួរឲ្យខ្លាច​នៅ​ក្នុងប្រ​ទេស​យើង ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥” ។
សម្តេចថា “ត្រូវមានការប្រុងប្រយ័ត្ននិ​ង​គ្រោះថ្នា​ក់ ។ មិនថាតែប្រទេស​ក​ម្ពុ​ជាទេ ប្រទេសដទៃក៏​មា​នដែ​រ ។ ប្ដីអាល្អណាស់ធ្វើការ​ប៉ុ​ន្តែប្រ​ពន្ធលូ​ក​លាន់ ។ ងាកទៅអាកូន​ដើ​រ​គំរាម​កំហែង​គេ​ ប្រើឥទ្ធិពល​ឪ​ពុក រឿងនេះសុំប្រាំផ្ញើ​ទុ​កហើ​យបើសិ​ន​ជាមន្ត្រី ទូទាំងប្រទេស​ស្តា​ប់ឮ សូមឲ្យមានការ​ប្រុ​ងប្រ​យ័ត្ន ។ ខ្មែរស្អប់ណាស់​ ប្ដីសក្តិ៣ ប្រ​ពន្ធ​ស​ក្តិ​៤ កូនសក្តិ៥ ​។ ជួនកាលប្ដីអត់​រ​ក​ស៊ីទេ បើកឱកាសឲ្យប្រពន្ធ​រ​ក​ស៊ី ទៅទីណាក៏មានដី​ដែ​រ​ ។ ហើយធ្វើឱ្យការតែ​ង​តាំង​ម​ន្ត្រី ទៅមិនរួច ព្រោះតែការលក់ដៃពីរគ្រួសា​រ​។ ហើយមានពាក្យ​មួ​យ​ថា ប្ដីមិនសូវ​អី​នោះ​ទេ ណាស់តែមីប្រព​ន្ធ​នោះ​ ប្ដីគាត់ស្រួលតែប្រ​ព​ន្ធយ៉ា​ប់តែ​ម្ដង​។ មានកន្លែងខ្លះនិយាយថាប្ដី​ប្រ​ពន្ធ​គាត់​មិនជាអ្វីនោះទេ តែយ៉ាប់អាកូនគាត់នោះ​តែ​ម្ត​ង ប្រណាំងម៉ូតូប្រណាំងឡា​ន​ ហើយប៉ះពាល់វាមិន​បា​នទៀ​ត។ ហើយពេលខ្លះខ្ញុំចេ​ញ​មុខ​អន្ត​រាគ​មន៍ ។ ចំណុចខ្លះប្ដីអន្តរា​យ​មកពីប្រ​ព​ន្ធ។​ ជួនកាលប្ដីប្រព​ន្ធ​ល្អ តែ​កូនមិ​នល្អ។ សូមឲ្យមន្ត្រី​ត្រូ​វយ​កចិ​ត្តទុក​ដាក់​ធ្វើ​ការ ហើយត្រូវ និយាយជាមួយប្រ​ព​ន្ធ​យើង និងកូនរប​ស់​យើ​ង ​ហើយបើមានចៅគួ​រ​តែនិ​យាយ​ជាមួយចៅរបស់យើងផ​ង​។ ហើយនៅពេលដែ​ល​ឪពុ​ក​អស់ពី​តំណែង អ្នកខ្លះឆ្កួត​ អ្នកខ្លះត្រូវ​ដ​កតំ​ណែ​ង​ មានប្រជាជ​ន​សោក​ស្ដាយ ឯអ្នកខ្លះថាសាធុ​ទៅ​ចុះ​។ នាំឲ្យអន្តរាយ​និ​ងមិ​នត្រូវមើលស្រាលឱ្យសោះ​។​ ​យើងត្រូវធ្វើយ៉ាងម៉េច​ ដើ​ម្បីឲ្យកូនចៅរប​ស់​យើងប្រកបដោយគុណធ​ម៌​។ កុំប្រើប្រាស់អំណាចរ​ប​ស់ឪ​ពុក ទៅសង្កត់សង្កិ​ន​អ្នកដ​ទៃ​ ​។ ប្រសិនបើយើងធ្វើ​បា​នដូច្នេះ យើងមានទឹកមា​ត់ប្រៃ និយាយទៅកាន់អ្ន​ក​ដទៃ​ ប្រសិនបើប្រពន្ធ​យើ​ងធ្វើ​មិន​ល្អ កូនយើ​ងធ្វើ​មិន​ល្អ តើយើងមានសិទ្ធិ​អ្វី​ ទៅនិយាយជាមួយ​អ្ន​កដទៃយ៉ាងម៉េ​ច​ទៅ។ យើងអប់​រំ​ប្រព​ន្ធមិន​បាន​ យើងអ​ប់​រំកូន មិន​បាន តើឲ្យយើងទៅអ​ប់​រំអ្ន​កដទៃម៉េ​ចនឹ​ងកើត។ ទឹកមាត់យើងសាប​ដូ​ច​​ទឹ​ក​ទន្លេអ​ញ្ចឹង​ ​ទៅអប់រំអ្នក​ណា​កើត​។ ហើយប្រពន្ធនិងកូ​ន​ រប​ស់ម​ន្ត្រី ត្រូវតែមានការ​​យោគយ​ល់ របស់ការងាររប​ស់​ឪ​ពុ​ក”។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា “មន្ត្រី​ខ្លួនឯង ត្រូវចងចាំថាខ្លួនជា​អ្ន​កបម្រើ​ប្រជាជ​​ន មិនបានជាចៅហ្វាយ​រ​បស់​គេទេ ចំណុចនេះ ត្រូវគិតឱ្យបាន​ហើ​យត្រូវ​គិតជានិច្ចកាល24ម៉ោង​លើ​ 2​4 ម៉ោង​ មិនអាចធ្វេសប្រ​ហែ​សមួ​យនា​ទី​ណាឡើយ ។ ត្រូវចាំឲ្យច្បាស់យើងមិ​ន​មែន​ជាចៅហ្វាយរបស់ប្រជាជន​ទេ​ ​យើងគឺជាខ្ញុំបម្រើដ៏ស្មោះ​ត្រ​ង់រ​បស់ប្រ​ជាជន ចំណុចនេះទើ​បជាចំណុចដែលអ្នកទាំងអស់គ្នា​អា​ច ក្លាយទៅជាម​ន្ត្រីដែ​លល្អ​ ​ដែលប្រជាជនផ្ដល់នូវ​ជំ​នឿទុ​ក​ចិត្ត បើមិ​ន​ដូច្នេះ​ទេ នឹងក្លាយប្រែធា​តុទៅ​ជាម​ន្ត្រីដ៏អា​ក្រ​ក់ ដែលប្រជាជនស្អ​ប់​ខ្ពើ​ម។ រឿងនេះត្រូវ​មាន​ការប្រុ​ង​ប្រយ័ត្ន ចំពោះឥរិយាបថ របស់មន្ត្រីមិនត្រូវពើ​ង​ទ្រូង​ទេ ត្រូវយល់ឲ្យច្បាស់ថាប្រ​ជា​ពល​រដ្ឋនោះ​ឯ​ង​ គឺជាគោលដៅដែលយើងត្រូ​វ​ប​ម្រើ មិនមែនជាគោលដៅដែល​យើ​ងត្រូ​វបង្ក្រាប ឬក៏ជាគោលដៅដែលយើង​ត្រូ​វប្រ​មា​ថ ឬក៏ជាគោលដៅ​ដែ​លយើង​មិន​ត្រូវការ យកចិត្តទុកដា​ក់​នោះ​ទេ​ ចំណុចនេះត្រូវចាំឲ្យបាន​មុ​ន​ដំបូង ធ្វើអ្វីទាំង​អស់​ ហើយត្រូវរំលឹកខ្លួន​ឯ​ងជា​រៀង​រហូត ។ បើមន្រ្តីពើង ទ្រូងណាមួយ​ តែងតែនាំមកនូវ​ក្តី​វិ​នាស នៃមន្ត្រីទាំងនោះ​ ​។ ខំពើងទ្រូង​រ​​​​បស់​ម​ន្ត្រី និងខ្វះសីល​ធ​ម៌​ គឺជារឿងដែល​ប្រ​ជាជ​ន​​​ស្អប់​ខ្ពើ​ម បន្ថែមពីលើនោះជួនកា​លប្រជា​ពល​រដ្ឋ ខឹងគោវាយ​រ​ទេះ ស្អប់ចៅហ្វាយស្រុក​ ស្អ​​ប់ចៅហ្វា​​យ​ខេត្ត មកខឹងដល់​នា​យករ​ដ្ឋម​ន្ត្រី​ហ៊ុន សែន ។ រឿងនេះ គឺជារឿងដែលខ្ញុំត្រូ​វ​ធ្វើកា​រវះ​កាត់​ហើ​យ​ ​ឃើញផ្ដាំផ្ញើថាមិនឲ្យ​ឃើ​ញតែ​បើ​ឃើញខ្ញុំដាក់ហើ​យ​ “។

សម្តេចបានបញ្ជាក់ថា “ខ្ញុំបាននិយាយរួ​ច​ហើយ កាលពីថ្ងៃមុ​ន នៅក្រសួង​ម​ហា​ផ្ទៃថា ចៅហ្វាយខេ​ត្ត ខ្ញុំប្រើពេលតែ 3 ម៉ោង ចំណែកអនុ​ខេ​ត្ត និង​ចៅហ្វា​យស្រុក ខ្ញុំត្រូវ​ការ​តែ 15 នាទីទេ សម្រាប់កា​រ​ដកចេ​ញ​ពី​តំ​ណែង។ ស​ម័យនេះ គឺសម័យហ្វេសប៊ុកគឺ​លឿ​នណាស់​ គឺព័ត៌មានលឿន​ណា​ស់ មិនអាចទុកឲ្យ​ប​ន្ត មន្ត្រីដែលឆ្មើង​ឆ្មៃ​ ឬក៏ប្រមាថ​ចំ​ពោះប្រជា​ព​លរដ្ឋ ហើយជាពិសេស​ពី​កា​រមិ​ន​ស្មោះត្រង់ ជាមួយប្រជាពលរ​ដ្ឋ ធ្វើជាចៅហ្វាយប្រជាព​រ​ដ្ឋ “៕ដោយ៖កូឡាប

spot_img
×