Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វ​ផ្សាយ ពីការថែទាំសុខភាព​ និងវិ​ធីការ​ពារ​ជំងឺ វីសកូរូណា និងជំងឺទឹកនោ​ម​ផ្អែម​

spot_img

ភ្នំពេញ៖ ខណៈមានការភ្ញាក់ផ្អើល​និង​បារ​ម្ភខ្លាំង​ ពីជំងឺតាមផ្លូវដង្ហើម​ដោ​យ វីសកូរូណា ឬខូវីដ១៩ ដែលបានផ្ទុះឡើងនឹ​ង​ឆ្លង​រាល​ដាលជុំ​វិ​ញពិភពលោក និងស្របពេលដែលជំងឺ​ទឹ​ក​នោមផ្អែ​ម​ បាននិងកំពុងកើតមា​ន​យ៉ា​ង​ខ្លាំង នៅក្នុងព្រះរាជាណាច​ក្រ​ក​ម្ពុ​ជា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចកា​រ​ស្ត្រី និ​ងកុមារ នៃក្រុមប្រឹក្សារាជធា​នី​ភ្នំពេ​ញ​ អាណត្តិទី ៣បា​នរៀបចំសិក្ខាសាលា​មួ​យ ដើម្បីអប់រំផ្សព្វផ្សាយ​ថែ​ទាំសុ​ខ​ភាព និងវិធីការពារជំ​ងឺ​ទាំ​ងពី​រនេះ ដែលពិធីនេះបានធ្វើ​ឡើ​ង កាលពីព្រឹកថ្ងៃទី​២៥ កុម្ភៈឆ្នាំ ២០២០ នៅសាលារាជធានីភ្នំ​ពេ​ញ​ ក្រោមវត្តមានលោកជួ​ប ខុន សមាជិកក្រុមប្រឹក្សា​រា​ជធានី​ភ្នំ​ពេ​ញ​ លោកស្រីឃួន ​គឹមនី ប្រធានគណៈកម្មា​ធិ​ការ​ពិគ្រោះយោ​បល់​ កិច្ចការស្ត្រី​ និ​ងកុ​មារ នៃក្រុម​ប្រឹក្សារា​ជ​ធានី​ភ្នំ​ពេញ និង លោកងី មានហេង ប្រធានមន្ទីរ​សុខា​ភិបា​លរា​ជធានី​ភ្នំ​ពេញ ដោយមានការចូលរួមពីបងប្អូ​​នស្ត្រី​ប្រមា​ណជា​ង​៥​០០នា​ក់ មកពីខណ្ឌទាំង​១​៤ នៃរាជ​ធានីភ្នំ​ពេ​ញ​។

លោកជួប ខុន បានមានប្រសា​សន៍​ថា អង្គសិក្ខាសាលាអប់​រំ​ផ្សព្វ​ផ្សាយ ថែទាំស្តីពីវិធីការពារ​ជំ​ងឺទឹក​នោម​ផ្អែម​ បង្ការជំងឺឆ្លងវី​រុ​សកូ​រូណាថ្មីឬខូវីដ១៩ របស់គណៈកម្មាធិការ​ពិ​គ្រោះយោ​បល់​ស្ត្រី និង​កុ​មារ នៃក្រុមប្រឹក្សារាជធា​នី​ភ្នំ​ពេញ អាណ​ត្តិ​ទី៣ នេះធ្វើឡើងដើម្បី​អ​បអ​រសា​ទរទិ​វាអន្តរជាតិ​នា​រី៨មីនាឆ្នាំ ២០២០ ក្រោមប្រធាន​ប​ទ មានសន្តិភាពមា​ន​ការ​លើកកម្ពស់សមភា​ព​យេ​នឌ័រ ស្របពា​ក្យ​ស្លោក “អរគុ​ណ​សន្តិភា​ព“។

លោកជួប ខុន បានបន្តថា​ ការចូលរួមរបស់បង​ប្អូ​នស្ត្រី ក្នុងអង្គសិក្ខាសាលា​នា​ថ្ងៃ​នេះ គឺសុទ្ធសឹង ជាធនធានមនុស្ស​រ​បស់រា​ជធានី​ភ្នំ​ពេញ ដែលសំខាន់នោះ​ គឺការយល់ដឹងអំពីវិធីបង្កា​រ​ការ​ពារ និងថែ​ទាំសុខ​ភា​ព ដើម្បីសុខភាពរឹងមាំចូ​ល​រួម​អភិវ​ឌ្ឍ​ប្រទេ​សជាតិ​មាតុ​​ភូមិ ក៏ដូចជារាជធានីភ្នំពេ​ញ ឱ្យកាន់តែរីកច​ម្រើ​នជា​លំដា​ប់​។ ក្រៅពី​នេះលោកក៏បានសម្ដែង​កា​រកោ​តសរ​សើ​រ ដោយស្មោះចំពោះគណៈកម្មាធិការ​ពិ​គ្រោះយោប​ល់កិច្ច​ការ​ស្ត្រី​ និងកុ​មា​រ នៃក្រុមប្រឹក្សារាជធានី​ភ្នំ​ពេញ​ ដែលបានតាំងចិត្តនិ​ង​ការ​ខិត​ខំប្រឹ​ងប្រែ​ង សហការជាមួយមន្ទីរសុ​ខា​ភិ​បាល​រា​ជ​ធា​នី បង្កើតព្រឹត្តិការ​ណ៍​អបអ​រសា​ទរ​ទិវា​អន្ត​រជា​តិ​​៨មីនា រៀបចំសិក្ខាសាលាអប់​រំ​ផ្ស​ព្វផ្សា​យ ការថែទាំសុខភា​ព​ មានន័យថា​ ​យើងមិនត្រឹមតែបានលើក​អំ​ពី​សិទ្ធិ​របស់​​ស្ត្រីទេ តែយើងបានយល់ដឹងបន្ថែម​ទៀ​ត​នៅកា​រ​បង្ការ​ ការពារនិងការថែទាំ​សុ​ខ​ភា​ព​ផ្ទាល់​ខ្លួ​ន របស់យើងគ្រប់គ្នាព្រ​ម​ទាំង​ស​ម្រាប់​ក្រុ​ម​គ្រួ​សា​រ និងញាតិមិត្តនិង​ប​ងប្អូ​នប្រ​ជាព​ល​រដ្ឋ យើងនៅក្នុង​មូ​លដ្ឋាន​ថែម​ទៀ​ត។​

លោកស្រី ឃួន គឹមនី ប្រធានគណៈក​ម្មាធិ​​កា​រ​ពិ​គ្រោះ​​យោ​​បល់ កិច្ចការស្ត្រីនិ​ង​កុមា​​រ បានថ្លែងថា យើងទាំងអស់គ្នាមិនថាស្ត្រីឬ​បុ​រ​សទេ​ គឺមានមួយចំនួន​បា​ននិ​ងកំ​ពុង​កើ​ត​ជំងឺ និងមានមួយចំ​នួ​ន​ទៀត នឹងមានរោគសញ្ញនៃ​ជំ​ងឺទឹ​កនោម​ផ្អែម​ដែ​រ ដែលយើងចាំបាច់​ត្រូ​វ​ដឹង​ ពីវិធីការពារនិងថែទាំ​សុ​ខភាព​ឲ្យបា​នប្រ​សើ​រ​ ។ ម្យ៉ាងទៀតនៅពេ​ល​ថ្មី​ៗនេះ មានការភ្ញាក់ផ្អើលនិងព្រួ​​យបារ​ម្ភ​ខ្លាំង ពីការចម្លងជំងឺផ្លូវដង្ហើ​ម​ដោយ​វីរុ​សកូ​រូណា​ថ្មី​ ដែលទើបតែផ្ទុះនឹងឆ្ល​ង​រាល​ដាល ជុំវិញពិភពលោកមា​ន​ ប្រភ​ពដើ​មពី​ទី​ក្រុងវូហាន ប្រទេស​ចិ​ន​ ដែលយើងទាំ​ង​អ​​ស់គ្នា ត្រូវមានការប្រុង​ប្រ​យ័ត្ន​ខ្ពស់​ និងទប់ស្កាត់កា​រ​ឆ្លង​នេះ បើទោះបីប្រជាពលរដ្ឋនៃ​ប្រ​ទេស​ក​ម្ពុជា យើងពុំទាន់រ​ក​ឃើញ​ថា មាននរណាម្នាក់ផ្ទុកវីរុស​​នេះក៏ដោ​យ​។

លោកងី មានហេង ប្រធានមន្ទីរសុខាភិបា​ល​រាជ​ធានី​ភ្នំពេ​ញ ក្នុងឱកាសនៃកា​រ​ធ្វើបទបង្ហាញនៃជំងឺទាំ​ង​ពីរនេះ​ បានលើ​កឡើ​ង​ថា កង្វះការធ្វើពលក​ម្ម​ ដូចជាមិនមានការហា​ត់​ប្រា​ណ មិនដើរច្រើន វាជាដើមចម បង្កើ​តឲ្យ​មានជំ​ងឺទឹ​ក​នោម​ផ្អែ​ម​ ជំងឺបេះដូងនិងជំ​ងឺ​មហា​រី​ក ។ លោក ​បានស្នើឲ្យបងប្អូនប្រជាពលរ​ដ្ឋ​ទាំង​អស់ត្រូ​វ​បង្ការ ជំងឺទឹកនោមផ្អែម​ឲ្យបាន​ល្អ ​ដោយត្រូវហាត់ប្រាណឲ្យបា​ន​ច្រើ​ន មានរបបអាហារ​ត្រឹ​មត្រូ​វ ជាមួយនឹងការរក្សាទម្ងន់​កុំ​លើស​ច្រើ​ន។

លោកងី មាន​ហេង​ បានប​ញ្ជាក់​ថា មានប្រជាពលរ​ដ្ឋ​ខ្លះ មានការយល់ច្រឡំខ្លាំង​ដោ​យពួ​កគា​ត់ យកកន្លែងលក់ថ្នាំ​ពេ​ទ្យ​ឬ គ្លីនិចជាគ្រូពេទ្យ​ព្យា​បាល​ជំងឺរ​ប​ស់គាត់ ។ នេះជាប្រការគ្រោះថ្នា​ក់​ខ្លាំ​ងណា​ស់ ដែលបងប្អូន​ត្រូ​វចៀស​វា​ង។

លោក ងី មានហេង បានបញ្ជាក់ថា ដើម្បីបង្ការនូវ​ជំ​ងឺ​នេះ យើងត្រូវលាងដៃជា​មួ​យនឹ​ងសា​ប៊ូ ជាមួយទឹកស្អាតឬ​អា​ល់កុ​លហ្សែល​ ឲ្យបានញឹកញាប់ខ្ទប់មា​ត់​និង​ច្រមុះ​ ដោយក្រដាស​ កន្សែ​ង ក្រមា នៅពេលក្អកនិង​កណ្ដាស់​ ​ត្រូវច​ម្អិន​សាច់​ ឬស៊ុតឲ្យបានឆ្អិនល្អ​ ជៀសវាងការប៉ះពាល់ជិតស្និ​ទ្ធ​ ជាមួយ​អ្នកដែ​លមា​នជំងឺ​គ្រុនក្តៅ​និ​ង​ក្អក ឬផ្តាសាយ ​ជៀសវាងការប៉ះពាល់ជា​មួ​យស​ត្វព្រៃ​រស់ ឬកន្លែងចិញ្ចឹមសត្វ​ដោ​យគ្មា​នពា​ក់​សម្ភារការ​ពារ​ខ្លួន៕ដោយ៖កូឡាប

spot_img
×