Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្ត្រី បានដាសតឿនដល់​ម​ន្ត្រី​រាជ​ការ ​ឲ្យដើរទាន់បច្ចេកវិទ្យា​នាពេ​លប​ច្ចុប្បន្ន ស្របទៅតាមបច្ចកវិទ្យាឧ​​ស្សាហក​ម្ម​ ៤.០

spot_img

ភ្នំពេញ៖ សម្តេ​ចតេជោ នាយករដ្ឋមន្ត្រី​ បានមានប្រសាស​ន៍ អំពីកំ​ណែទ​ម្រង់សេ​វាសា​ធារ​ណៈមួ​យ​ចំ​នួន ដែលកម្ពុជាបានអនុវ​ត្ត​កន្លង ដោយបានប្រើប្រាស់តាមប្រ​ព័​ន្ធបច្ចេ​កវិ​ទ្យា។ ជាមួយគ្នា​នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាសតឿនដល់មន្ត្រីរា​ជ​ការ​ឲ្យដើរ​ទាន់​បច្ចេ​ក​វិទ្យានា​ពេល​ប​ច្ចុប្បន្ន ឲ្យស្របទៅតាមបច្ចកវិទ្យាឧ​ស្សា​ហក​ម្ម ៤.០ ប៉ុន្តែទន្ទឹមនឹងយើ​ង​មាន​នូវ​ប​ច្ចេក​វិ​ទ្យាហើ​យ គឺខ្លួនយើងផ្ទាល់ត្រូវតែ​ចេះ​ប្រើនូ​វប​ច្ចេ​ក​វិទ្យានោះឲ្យបាន​ត្រឹមត្រូវ មានន័យថាដើរឲ្យទាន់​សម័​យបច្ចេ​ក​វិទ្យាដែរ។

នៅព្រឹកថ្ងៃអង្គារទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាប​តី​តេជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា បានអញ្ជើញជា​អ​ធិប​តី​ដ៏​ខ្ពង់​ខ្ពស់ ប្រគល់​សញ្ញា​បត្រ និងវិញ្ញាបនបត្រជូ​​នសិស្ស​សាលា​ភូ​មិន្ទ​រ​ដ្ឋ​បា​ល ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយ​ក​រដ្ឋ​មន្ត្រី បានរំលឹកដាស់តឿនដល់​ម​ន្ត្រីរា​ជការ​ទាំ​ងអស់ ត្រូវប្រកាន់ភ្ជាប់នូ​​វតួ​នាទី​រ​បស់ខ្លួន ត្រូវចាត់ទុកខ្លួ​ន​ឯង​ជា​អ្នក​បម្រើប្រជាព​ល​រដ្ឋ មិនមែនជា​ចៅ​ហ្វាយ​នាយ របស់ប្រជាពលរ​ដ្ឋ​នោះ​ទេ។ មន្រ្តីទាំង​អ​ស់ គឺមិនត្រូវធ្វើជាមន្ត្រី​ជើ​ង១​០​នោះទេ គឺត្រូវធ្វើជាមន្រ្តីជើ​ង​ពីរ ត្រូវចេះរត់រ​ក​ការ​ងារ មិនត្រូវចាំឲ្យការងាររត់រក​យើ​ងនោះ​ទេ​។ ធ្វើជាមន្ត្រីល្អ ​ដែលមានប្រជាពលរដ្ឋគោរព​ស្រ​ឡាញ់​ ស្មោះត្រង់ មិនមានភាពក្រអឺត​ក្រ​ទម ហើយត្រូវចេះគោរ​ព​ប្រជា​ព​លរដ្ឋ ចេះឱនលំទោ​ន ដូចពាក្យចាស់​លោ​កពោ​ល​ថា “ឱដាក់​ គ្រាប់ ងើយស្កក” និងពាក្យមួយទៀត “ពេលនៅ​ឲ្យគេស្រឡាញ់ ពេលចាកចេញ​ឲ្យគេអា​ណិ​ត” ។

នាឱកាសនេះផង​ដែ​រ សម្តេចតេជោនាយក​រ​ដ្ឋម​ន្ត្រី បានផ្តល់នូវយុទ្ធសាស្ត្រ​គ​ន្លឹះសំ​ខាន់​ៗមួ​យចំ​នួ​ន ដើម្បីឲ្យម​ន្ត្រី​យើ​ង​ អនុវត្តការងា​រ​ទទួ​លបា​នជោ​គ​ជ័យ ដែលក្នុងនោះរួមមា​ន​ការ​រៀ​ប​ចំ​ផែន​ការ​ឲ្យបានច្បាស់​លា​ស់ គឺគិតហើយ​ចាំ​គូ​រ ការធ្វើបែបនេះយើ​ង​អាច​វាស់​ស្ទង់​ទំហំ​កា​រងារ​យើង​រប​ស់យើង​បា​ន។ ត្រូវចេះចាត់តាំងអនុ​វ​ត្តកា​រ​ងា​រ និងចុងក្រោយត្រូវចេះ​ត្រៀ​មឆ្លើ​យ​តប ទៅនឹងកត្តាចៃដន្យនៅ​ក្នុ​ងពេ​ល​ដែល​កំ​ពុងអ​នុ​វត្ត។ ទន្ទឹម​នឹ​ង​នោះ សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី សូមផ្តាំទៅកាន់សិស្សមន្ត្រីរា​ជ​ការ​ទាំ​ង​អស់ ចៀសវាងពីការប្រើប្រាស់​អំ​ណា​ចគ្រួ​សារ​បក្ខពួកនិ​យ​ម ដូចជាពាក្យថា​ ប្ដីស័ក្ដិ៣ ប្រពន្ធស័ក្ដិ៤ កូ​នស័ក្ដិ​៥ ដែលកន្លងម​ក​ប្រ​ពន្ធ ឬកូនតែងតែលូកដៃ​ចូ​ល​កិច្ច​កា​រ​ផ្ទៃក្នុង របស់​ប្តី ឬឪពុក ដែលធ្វើឲ្យបា​ត់​បង់កិត្តិ​យ​ស ដំណែងប្តី ឬឪ​ពុក ដែលរឿងនេះ បានជះឥទ្ធិពលមិ​ន​ល្អក្នុង​ស​ង្គ​ម។

សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងបញ្ជាក់រំលឹកសារ​ជា​ថ្មី​ថា មន្ត្រីគ្រប់រូបគឺមិន​ត្រូ​វ​ធ្វើខ្លួ​នជាម​ន្រ្តីគ្រា​ប់ល្ពៅ​ទេ​ ហើយក៏មិនត្រូច​ក្តិ​ច​ត្រួ​យគ្នាដែរ ជាពិសេសទៀតនោះគឺមិនត្រូវ​រាំ​ងស្ទះ​ដល់​ឱ​កាស​រីក​ច​ម្រើន នៃមន្រ្តីក្រោមឱ​​វាទផ​ង​​ដែរ។ ​មន្រ្តីល្អគឺជាអ្នកដែលចេះដោះស្រា​យ​ប​ញ្ហា ដែលកើតមានឡើង​ភ្លា​មៗ ដោយមានការទ​ទួ​លទាំ​ង​ខុស និងទទួលទាំ​ង​ត្រូវ​៕ដោយ៖កូឡាប

 

   

spot_img
×