Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រពៃ​ណស់ ម្ចាស់​ថ្លៃ​! គ្រួសារ​បងស្រី​ម្នាក់ បាន​នាំយក​ធុងសំរាម​ជាង​១​រយ​ធុង ទៅ​ប្រគេន​ជូន​ព្រះសង្ឃ​តាម​វត្ត សរុប​បាន​១១​វត្ត​ហើយ

spot_img

​បងប្អូន​យើង​នៅក្នុង​បណ្តាញ​សង្គម ពិត​បាន​សម្តែង​នូវ​ក្តី​ត្រេកអរ​ជា​អនេក ខណៈ​បានឃើញ​ទឹកចិត្ត​ដ៏​ជ្រះថ្លា​របស់​ក្រុម​​គ្រួសារ​បងស្រី​ម្នាក់​ដែលជា​អ្នកធ្វើ​បុណ្យ​ដាក់​ទាន បាន​នាំយក​ធុងសំរាម​ជាង១​រយ​ធុង ទៅ​ប្រគេន​ជូន​ព្រះសង្ឃ​តាម​វត្ត​អារាម សរុប​បាន ១១ វត្ត រួចហើយ ។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Praskhanrith Furniture បាន​ផុស​ឲ្យ​ដឹងថា​៖ «❌​ទុក វីរុស​កូ​រូ​ណា មួយ​ភ្លែត​សិន​(Corona)❌ ហើយ​មក​ទទួល​បុណ្យ​ជាមួយ​ខ្ញុំ​ទាំងអស់គ្នា ?????? ធុងសំរាម ជាង​មួយរយ​ធុង ត្រូវបាន​ប្រគេន​ជូន​ព្រះសង្ឃ​តាម​វត្ត​អារាម សរុប​បាន 11​វត្ត​??? សូម​ជូន​ផល​បុណ្យ​ទាំងអស់នេះ ដល់​បងប្អូន​រួមទាំង​គ្រួសារ​របស់ខ្ញុំ​ទាំង​ទទួលបាន​សេចក្ដីសុខ រក​សុ​ី​មានបាន​ទាំងអស់គ្នា​??????» ។​

​ទន្ទឹមនឹងនេះ​ផងដែរ ក៏មាន​ព្រះសង្ឃ​ជាច្រើន​អង្គ ជា​ពិ​េ​សស​នៅតាម​វត្ត​ស្រុកស្រែ​ដាច់ស្រយាល ហើយ​ខ្វះ​លទ្ធភាព​ទិញ​ធុងសម្រាម សុំ​បិណ្ឌបាត​ធុងសម្រាម​ខ្លះ​ទុក​គ្រាន់​ប្រើ ។​

​ជាមួយនឹង​ស​ន្ធា​ដ៏​ជ្រះថ្លា​នេះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ក៏បាន​បង្ហាញ​នូវ​សេចក្តី​រីករាយ និង​គ្មានអ្វី​ថ្លែងអំណរគុណ​ក្រៅតែពី​ពាក្យ «​ពិតជា​ជ្រះថ្លា​ណាស់ ម្ចាស់​ថ្លៃ សូមបាន​ទទួលបានសេចក្តីសុខ បុណ្យ​កុសល​ច្រើនៗ និង​ប្រកប​របរ​រកស៊ី​កាន់តែ​មានបាន​!!» ៕ ដោយ​៖ លឹម ហុង​

spot_img
×