Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ស្ពាន​ខ្សែកាប​នៅ​កូឡុំប៊ី ស្លាប់​មនុស្ស ១០​នាក់​

spot_img

មនុស្ស​យ៉ាងតិចណាស់ ១០​នាក់​បាន​ស្លាប់ នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ក្រោយ​ពេល​ស្ពាន​ខ្សែកាប​មួយ ដែល​កំពុង​ស្ថិត​ក្រោម​កា​រ​សាងសង់ បាន​បាក់ នៅក្នុង​ប្រទេស​កូឡុំប៊ី​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ភ្នាក់ងារ​សារព៌តមាន Xinhua​។​

​ក្នុង​ហេតុ​ការណ៏​នេះ ក៏​មាន​មនុស្ស​ចំនួន ២​នាក់​បាត់​ខ្លួន និង ៤​នាក់​ផ្សេង​ទៀត​រងរបួស​ផងដែរ​។ អ្នករងគ្រោះ​ទាំងអស់​សុទ្ធសឹងតែ​ជា​កម្មករ ដែល​កំពុង​ធ្វើ​ការសាងសង់​ស្ពាន ហើយ​មាន​កម្មករ​ចំនួន ២០​នាក់​នៅលើ​ស្ពាន មុនពេល​កើតហេតុ​។ ជន​រង​គ្រោះថ្នាក់​ចុះក្រោម​ពី​កំពស់​ប្រហែល ២៨០​ម៉ែត្រ​។​

​ស្ពាន​ខ្សែកាប​ឆ្លងកាត់​ភ្នំ​នេះ ត្រូវបាន​សាងសង់​ជិត​រួចរាល់​ទៅហើយ ពោល​គឺ​សល់​តែ​ប្រមាណ ២០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ វា​នឹង​អាច​ត​ភ្ជាប់​គ្នា​បាន​៕ សុភ័ក្ត្រ​

spot_img
×