Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្តដីកា រឿងក្រុមហ៊ុនធ្វើអគា​រទំនើប យឺតនិ​ង​ខុសកិ​ច្ច​សន្យា ហើយផ្ទុះការ​តវ៉ា​កម្ម​ក​រសំ​ណង់ និងបង្កហិ​ង្សា​ យកសាំងស្រោ​ចខ្លួនបម្រុង​ដុ​តខ្លួ​ន

spot_img

ភ្នំពេញ : អាជ្ញាសាលានៃដំបូងរាជធានី​ភ្នំ​ពេញ ​ចុះអនុវត្តដីកាសម្រេច​ចា​ត់ចែងជា​បណ្ដោះអាសន្ន លេខ៥៦ ចុះថ្ងៃទី១៤ កុម្ភ: ឆ្នាំ ២០២០ តែពេលអនុវត្ត​ក៏​មា​នការផ្ទុះការត​វ៉ា និងហិង្សាពីកម្មករសំណង់​ទា​មទា​រ​បើកប្រា​ក់​ខែ និងយកសាំង​បម្រុងដុតខ្លួន។ កើតហេតុនាព្រឹកថ្ងៃទី២៥ ខែ កុម្ភ: ឆ្នាំ ២០២០ ​ក្នុងអគារ​ការដ្ឋា​នកំពុងសា​ងសង់ ក្នុងសង្កាត់ទន្លេបាសា​ក់​ ខណ្ឌចំការម​ន​ ។

អាជ្ញាធរបានប្រាប់ថា​ លោក ​​ សុខ​ ចន្ថា​ អាជ្ញាសាលា​នៃដំបូង​រា​ជ​​ធា​នីភ្នំំពេញ បា​នដឹ​​កនាំគ​ណៈកម្មាការចម្រុះ​ ​រួមមាន​​ សាលាខណ្ឌចំការមន​ អាវុធហត្ថរាជធា​នី​ភ្នំំពេញ នគរបាលខណ្ឌចំការមន​ ​កម្លាំងកងរាជអាវុធខ​ណ្ឌ​ចំកា​រមន សាលាសង្កាត់ទន្លេបាសាក់ ប៉ុ​ស្តិ៍រដ្ឋបាលទន្លេបា​សាក់ចុះអនុវត្តដីកាសម្រេច​ចា​ត់ចែ​ង ជាបណ្តោះ​អាស​ន្ន​ លេខ​៥៦ធដរ​ ចុះថ្ងៃ​ ១​៤​ កុម្ភៈ​ ២០២០​ របស់សាលាដំបូងរាជធានី​​ភ្នំពេញ​ នៅចំណុចការដ្ឋានសំណង់​​​ ស៊ីណូហ្រ្គេតវ៉ល​ ដី​ឡូតិ៍​លេខ៨​ ផ្លូវក្រសួងការប​រ​ទេ​ស​ ក្រុមទី៧៨​ ភូមិ១៤​ សង្កាត់ទន្លេបាសាក់​​ ខណ្ឌចំកា​រម​ន​ ដោយឲ្យកម្មករខ្មែរ​ប្រហែល២០​នា​ក់​ និងមេការសំណង់ចិនស្នើ​ឲ្យចេញពីក្នុងការដ្ឋា​ន​នោះ​​ ។ តែភ្លាម​ៗនោះ ក៏កម្មករមានខ្មែរមា​ន​ជ​នជាតិ​ចិន ផ្ទុះការតវ៉ានិងបង្កហិ​ង្សា​ជាក់ស្ដែ​ង បុរស​ជន​ជាតិចិ​ន​ម្នាក់ បានយកសាំង​ចំនួ​ន​១លីត្រ​កន្លះ មកច​ង់ស្រោច​ពេញ​ខ្លួ​នប្រាណ តែអាជ្ញាធរក៏ទៅសម្របសម្រួ​ល​ជាមួយបុ​រស​នោះ និងលួងលោមយកសាំង​ចេ​ញពី​ដី​ និងឲ្យអ្នកបកប្រែភាសាចិន​ កុំឲ្យធ្វើបែ​បនេះ វាគ្រោះថ្នាក់ដល់អាយុជីវិត​ និងប៉ះពាល់អ្ន​កដទៃទៀ​ត ។

លោក លុ​យ​ ចន្ទផល តំណាងឲ្យម្ចាស់ការដ្ឋានទីប្រឹក្សាផ្នែ​កច្បា​ប់ បានប្រាប់អ្នក​សា​រព័ត៌មាន​ជាសាធា​រណៈកុំឲ្យមាន​ការ​យល់ច្រលំ ការអ​នុវ​ត្តដីកា​រ​បណ្ដោះ គឺទាមទារយកការដ្ឋា​ន​មកវិញ ដោយក្រុមហ៊ុន​ដេ​ញថ្លៃឲ្យមេកា​រសា​ង​សង់អគារ​ចំនួនកម្ពស់៥​៥ជាន់ ជាអគា​រទំនើប ក៏ប៉ុន្តែធ្វើយឺតនិ​ង​ខុសកិ​ច្ច​សន្យា ចំណែកអគារក៏ផ្អាក​សាង​សង់ជាច្រើនថ្ងៃដែរ ក៏បានប្ដឹ​ងទៅ​តុលា​ការ ដើម្បីស្នើយក​អគា​រមកវិញ និងដេញថ្លៃ​ឲ្យក្រុម​ហ៊ុន​ផ្សេង ដើម្បីបន្តការសាងសង់អគារ​ទំនើប​នេះឆាប់រួចរាល់ ។​ តែរឿងកម្មក​រ​តវ៉ាគាត់ គិតថា​ត្រូ​វដោយទា​មទារបើក​ប្រា​ក់គាត់។ សូមប​ញ្ជាក់​ថា កម្មករសំណង់មានជន​ជា​តិចិន និងជ​នជា​តិខ្មែរ ក៏មកតវ៉ាជាមួ​យ​ការ​សាង​សង់ វាមិនពាក់ព័​ន្ធ​នោះទេ ពីព្រោះគាត់ជាម្ចាស់​អគារ​មិន​មែន​អ្នក​ម៉ៅការ​សំណង់ ទើបត្រឹមត្រូ​វ​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×