Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងទេថា ផ្លូវជាតិលេ​ខ​៥៨​ ដែលសម្ពោធ​ នាស្អែ​កនេះ​ ឆ្លងកាត់កន្លែងណាខ្លះ?​

spot_img

ភ្នំពេញ៖ ក្រសួងសាធារណកា​រ និងដឹកជញ្ជូ​ន បានឲ្យដឹងថា ផ្លូវជាតិលេខ៥៨​ ​មានប្រ​វែង​សរុប​១៧៤,១៦​ គីឡូម៉ែត្រ​ (រួមទាំងផ្លូវ​ច្រ​កព្រំ​ដែន​ ៤កន្លែង​ ៨,៩៨គីឡូម៉ែត្រ) ពីក្រុងប៉ោយប៉ែត​​ ខេត្តបន្ទាយមានជ័​យ​​ ដល់ឃុំផ្អុង ខេត្តឧត្តរមា​ន​ជ័យ​ នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការ​​ នាថ្ងៃស្អែក​ទី២៦កុម្ភៈនេះ​ ក្រោមអធិប​តី​ភាពដ៏ខ្ព​ង់​ខ្ពស់​ សម្ដេចអគ្គម​ហា​សេនា​បតី​តេជោ​​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​​ នៃព្រះរាជាណាចក្រក​ម្ពុ​ជា។

ក្រសួងសាធារណការ និងដឹកជញ្ជូន កា​លពី​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះបានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភា​ព នៃការត្រៀមរៀបចំពិធីសម្ពោធ​បើ​ក​ឱ្យប្រើប្រា​ស់ ជាផ្លូ​វការ​គម្រោងស្តារឡើង​វិញ ផ្លូវជាតិលេខ៥៨ ដោយមានការចូលរួមពីសមាជិក​ ​សមាជិកាគណៈកម្មការត្រៀមរៀ​ប​ចំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ​ក្រ​សួង​ផង​ដែរ​។

កិច្ចប្រជុំនេះធ្វើឡើង ​ដើម្បីពិនិត្យមើលវឌ្ឍ​ន​ភាព នៃការត្រៀមរៀបចំរបស់គណៈកម្ម​កា​រទទួ​លប​ន្ទុក​នីមួយៗ ដែលបានត្រូវចាត់តាំង​ឱ្យ​បំពេញ​ភា​រកិ​ច្ចរៀងៗខ្លួន សំដៅឱ្យការរៀបចំពិធីសម្ពោ​ធ​ប្រព្រឹ​ត្តទៅដោយរលូន​ និងទទួលលទ្ធផលខ្ពស់តា​ម​ការ​គ្រោ​ងទុ​ក​។

លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធា​រ​ណការ និងដឹកជញ្ជូន បានស្នើឱ្យគណៈកម្មការទ​ទួ​ល​បន្ទុក សហការជាមួយស្ថាប័ន​ពា​ក់ព័ន្ធ ឱ្យបានជិត​ស្និទ្ធ ដើម្បីពន្លឿនការងាររប​ស់​ខ្លួន ដែលនៅសេសសល់ ​ឱ្យ​បានចប់សព្វគ្រប់តាមកាល​កំ​ណត់ប្រក​បដោ​យស្មា​រតី​ទទួល​ខុ​​សត្រូវ​ខ្ពស់​បំ​ផុ​ត​។

ផ្លូវនេះជាប្រភេទផ្លូ​វ DBST ដែលមានប្រវែងសរុបចំ​នួ​ន១៧៤ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រនេះ​ សាងសង់ដោយក្រុម​ហ៊ុ​នShanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យ​ល​ក្ខណៈប​ច្ចេក​ទេស​ពីក្រុ​មហ៊ុ​ន​ Guangzhou Wanna Construction Supervision Co.​, Ltd នៃសាធារណរដ្ឋប្រជាមានិត​ចិ​ន​។

ជាមួយគ្នានេះដែរ ផ្លូវមួយខ្សែនេះសាង​ស​ង់ឡើ​ង ក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋា​ភិ​បាល នៃសាធារណរដ្ឋប្រជាមានិ​ត​ចិន​ រួ​មជាមួ​យនឹ​ងថវិកាបដិភាគរបស់រាជរ​ដ្ឋា​ភិបា​លក​ម្ពុជា សរុបប្រមាណជាង១២២​លា​នដុ​ល្លារសហរដ្ឋអាមេរិ​ក​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×