Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័​យម្នា​ក់ ត្រូវបានសមត្ថកិច្ចបញ្ជូន​ទៅ​តុលា​ការ ជាប់ពាក់ព័ន្ធរឿងដាំដំណាំ​ក​ញ្ឆា​នៅស្រុក​គី​រីវង់

spot_img

តាកែវៈ នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ២០២០នេះ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿង​ញៀ​ននៃស្ន​ងកា​រដ្ឋាន​ន​គរ​បាល​ខេត្តតា​កែ​វ បានកសាងសំណុំរឿ​ង​បញ្ជូ​នជន​ស​ង្ស័យម្នា​ក់ ទៅតុលាការដើម្បីផ្តន្ទាទោសទៅតា​ម​ច្បា​ប់ ដោយចោទពីបទដាំដំ​ណាំ​កញ្ឆា ដែលត្រូវបានហាមឃាត់នៅ​ស្រុ​កគី​រីវ​ង់ ។

តាមរបាយការណ៍រប​ស់សម​ត្ថ​កិ​ច្ចនគរបាលនៃស្នងកា​រ​ដ្ឋានខេ​ត្តតា​កែវ បានឲ្យដឹងថា ឈានដល់ការបង្ក្រា​ប​លើទី​តាំង​ដំណាំក​ញ្ឆា​នេះបា​ន​ គឺ កម្លាំងផែនប្រឆាំងបទល្មើ​ស​គ្រឿង​ញៀ​ន សហការជាមួយកម្លាំងអ​ធិ​ការ​ដ្ឋាន​នគរ​បា​ល​ស្រុកគិ​រី​វង់ បានចុះបង្ក្រាបករណីដាំ​ដុះ​និង​រក្សាទុ​កក​ញ្ឆាខុ​សច្បាប់ នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុ​កគិរី​វង់ ខេត្តតាកែវ ដោយឃាត់ខ្លួនបាន​ជ​នស​ង្ស័យ​១នាក់ ដែលត្រូវបានបញ្ជូនខ្លួនទៅតុ​លា​ការ​នោះមា​នឈ្មោះ​ វ៉ាន់ លីម ភេទប្រុស អាយុ៦៤ ឆ្នាំ មានទីលំនៅនៅភូមិជ្រោយ ឃុំព្រះបា​ទ​ជាន់​ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ជាអ្នកដាំ​) រួមជាមួយនិងវត្ថុតាងដែល​ដ​កហូ​តបាន​រួ​ម​មា​ន កញ្ឆាស្ងួតចំនួន ​១៥,០៥គីឡូក្រាម និងកញ្ឆាស្រស់ចំ​​នួ​ន ៣៥គីឡូ និងជ​ញ្ជី​ងចំ​នួ​ន១។ មិនតែប៉ុណ្ណោះកម្លាំងជំនាញយើងក៏បាន​កា​ប់បំ​ផ្លាញដំណាំកញ្ឆាមួ​យ​ចំនួន រួយកមកដុ​ត​បំផ្លា​ញចោ​ល​ថែមទៀត ។​

ទន្ទឹមនឹងមានការ​ឃា​ត់ខ្លួ​​ន​មនុ​ស្សរួមជាមួយនិងដំណាំកញ្ឆាខុ​ស​ច្បាប់​នេះ​ដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​ន​គរ​បាល​ខេត្ត​តា​កែវ បានធ្វើការអំពាវនា​វឲ្យបង​ប្អូនប្រ​ជាពល​រដ្ឋ ដែលយកការអាស្រ័យ​ផ​លលើ​ការ​ដាំដំ​ណាំក​ញ្ឆាខុ​ស​ច្បា​ប់នេះ គួរបញ្ឈប់ជា​ប​ន្ទាន់​ និងលុបបំបាត់ឲ្យអ​ស់នូវដំណាំកញ្ឆាដែលដាំដុះ​នៅ​តា​មជួរ និងចង្កេះភ្នំនៅឃុំព្រះបា​ទ​ជាន់​ជុំ​នោះ ព្រោះសកម្មភាពនៃការដាំដំ​ណាំ​កញ្ឆា​នេះគឺ​​ជា សកម្មភាពខុស​ច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា​ហា​មដា​ច់​ខាត ព្រោះវាជា សារធាតុញៀន ​ដែ​លធ្វើ​ឲ្យមនុ​ស្សឆ្កួ​​ត៕ដោយ៖ តាកែវ

spot_img
×