Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​ លើកសរសើរ​ឧក​ញ្ញា ឌួង ឆាយ ថា​ចេះ​កែខ្លួន​ពី​មនុស្ស​កោងកាច មក​ក្លាយជា​មនុស្ស​ស្លូតបូត និង​ចេះ​ធ្វើ​សកម្មភាព​មនុស្សធម៌​ដ៏​គំរូ

spot_img

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល ចំនួន​៥៧៥​នាក់ ដែល​ក្នុងនោះ​មាន​នារី ១០៥ នាក់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​

​នាឱកាស​នោះ​ផងដែរ សម្តេច​តេ​ជោ​ក៏បាន​ឆ្លៀត​ផ្តល់​ដំបូន្មាន​ដល់​អ្នកដទៃ​ដែល​ធ្លាប់ជា​មនុស្ស​កោងកាច ឲ្យ​ងាក​មក​ធ្វើជា​មនុស្ស​ល្អ​នៅក្នុង​សង្គម​ឡើងវិញ ដោយ​សម្តេច​បាន​លើកសរសើរ​ដល់​បុគ្គល​គំរូ​មួយរូប គឺ​ឧក​ញ្ញា​វ័យក្មេង ឌួង ឆាយ ដែល​បាន​កែខ្លួន​ពី​មនុស្ស​កាច មកជា​មនុស្ស​ស្លូត និង​ចេះ​ធ្វើ​សកម្មភាព​មនុស្សធម៌ ដែល​ទទួលបាន​ការកោតសរសើ​រ​ជាខ្លាំង​មជ្ឈដ្ឋាន​មហាជន ។​

​តែយ៉ាងណា សម្តេច​តេ​ជោ​ក៏បាន​បង្ហើប​ឲ្យ​ដឹងថា ការកែខ្លួន​របស់​ឧកញ៉ា ឌួង ឆាយ ក៏ព្រោះតែ​សម្តេច​បា​នប​ញ្ជា​ឱ្យមាន​ការទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ចំពោះ​ទង្វើ​បង្ក​ហឹ​ង្សា​មួយដែលលោក​បាន​ប្រ​ព្រឹត្ត​ឡើង ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ​៕ ដោយ​៖ លឹម ហុង​

spot_img
×