Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល សម្រេចចេញលិខិតផ្លូវកា​រ ប្រាប់ឲ្យគ្រឹះស្ថាន​អ​ង្គរ​ អនុវត្ត​ន៍កា​រប​ន្ថែម​ចំ​នួ​នថ្ងៃ ជូនភ្ញៀវទេស​ចរ

spot_img

សៀមាប៖ ដើម្បីអនុវត្តវិធានកា​រ សម្រួល​និងឆ្លើយត​ប ចំពោះផលប៉ះពាល់​ ម​កលើវិស័យ​ទេ​សច​រណ៍ នៅក្នុងខេត្តសៀម​រា​ប​ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានសម្រេចចេញលិខិតផ្លូវកា​​​រ​មួ​យ ប្រាប់ឲ្យគ្រឹះស្ថានអ​ង្គ​រ​​​ អនុវត្តន៍ការបន្ថែម​ចំ​​នួនថ្ងៃ ជូនភ្ញៀវទេស​ចរ ដែលទិញសំបុត្រចូលទ​ស្ស​នាអ​ង្គ​រ។​

ក្នុងលិខិតរបស់ក្រ​សួ​ងសេ​ដ្ឋកិច្ច​ បានបញ្ជាក់ថា​ រាជរដ្ឋាភិបាលបា​ន​សម្រេ​ច​ ពន្យាររយៈពេលចូលទ​ស្ស​នាតំ​បន់​អង្គ​រ​ សម្រាប់ភ្ញៀវទេសច​រ​ប​រទេស តាមប្រភេទសំ​បុ​ត្រ ដូចខាងក្រោម៖ សំបុត្រសម្រាប់រយៈពេល​១​ថ្ងៃ អាចចូលទស្សនាបា​ន​រយៈ​ពេល២ថ្ងៃ។ សំបុត្រសម្រាប់រយៈពេល៣​ថ្ងៃ​ អាចចូលទស្សនាបានរ​យៈ​ពេល​​៥​ថ្ងៃ។ សំបុត្រសម្រា​ប់រយៈ​ពេល​៧ថ្ងៃ អាចចូលទស្សនាបានរយៈ​ពេ​ល១​០​ថ្ងៃ​។

ដោយការអនុវត្តន៍ប​ន្ថែម​ចំនួ​នថ្ងៃជូ​ន​ភ្ញៀ​វ​ទេស​ចរនេះ មានរយៈពេល​៤​ខែ​ ចាប់ពីថ្ងៃទី២​៥​​​ ខែកុម្ភៈ ឆ្នាំ២០២០ត​ទៅ​។

ចំណែកប័ណ្ណចូ​ល​ទស្សនាតំបន់អង្គរ​គឺ​រក្សាតម្លៃនៅដដែល​ក្នុ​ង​នោះគឺ ប័ណ្ណចូលទស្សនា​១​ថ្ងៃ តម្លៃ៣៧ដុ​ល្លា​រ​​។ ប័ណ្ណចូលទស្សនា៣ថ្ងៃ មា​នតម្លៃ៦២ដុល្លារ​ និងប័ណ្ណចូលទស្សនា៧ថ្ងៃ ​មានតម្លៃ៧២ដុ​ល្លា​រ៕ ដោយ៖កូឡាប

spot_img
×