Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិច៖ ចាប់ខ្លួនឪពុកម្តាយ ២នាក់ ដោយសារដាក់ច្រវ៉ាក់ និងបង្ខាំងកូន ១៣នាក់ទុកក្នុងផ្ទះ

spot_img

ឪពុកម្តាយ ២នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋកាលីហ្វញ៉ា ក្រោយពេលប៉ូលីសបានរកឃើញមនុស្សចំនួន ១៣ នាក់ ត្រូវគេឃុំខ្លួននៅក្នុងផ្ទះ ដែលមានអ្នកខ្លះ ត្រូវគេដាក់ច្រវ៉ាក់ និងចាក់សោជាប់នឹងគ្រែ។

ជនសង្ស័យទាំងពីរមានឈ្មោះ David Allen Turpin អាយុ ៥៧​ និង ប្រពន្ធឈ្មោះ Louise Anna Turpin អាយុ ៤៩ឆ្នាំ។ ពួកគេទាំងពីរត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្ម និងការគំរាមកំហែងដល់កុមារ។

មនុស្សទាំង​១៣នាក់ ដែលត្រូវប៉ូលីសជួយ មានអាយុ ពី ២ ដល់ ២៩ឆ្នាំ។ ពួកគេទំនងជាបងប្អូននឹងគ្នា។

អ្វីដែលធ្វើឲ្យប៉ូលីសកាន់តែភ្ញាក់ផ្អើលនោះគឺថា ក្នុងចំណោមជនរងគ្រោះទាំងអស់ មាន ៧នាក់ជាមនុស្សពេញវ័យ ដែលមានអាយុចន្លោះ ១៨ និង ២៩ឆ្នាំ។

ប៉ូលីសបញ្ជាក់ថា ជនរងគ្រោះទាំងអស់ទំនងជាញាំអាហារមិនបានគ្រប់គ្រាន់ និងមានរាងកាយកខ្វក់។

ការជួយសង្រ្គោះនេះកើតឡើង ខណៈពេលដែល ជនរងគ្រោះម្នាក់ ដែលបានព្យាយាមរត់គេចកាលពីថ្ងៃអាទិត្យកន្លងទៅ បានតេមកលេខសង្រ្គោះបន្ទាន់ ដោយប្រើទូរស័ព្ទដែលនាងរកឃើញនៅក្នុងផ្ទះ។

ក្មេងស្រីអាយុ ១០ឆ្នាំ ដែលបានតេមករកជំនួយបានបញ្ជាក់ថា បងប្អូនចំនួន ១២នាក់របស់នាងត្រូវបានឪពុកម្តាយឃុំខ្លួន៕ សុភ័ក្ត្រ

spot_img
×