Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា Ms Westerdam នឹងចាក​ចេញ​ពីផែក្រុ​ងព្រះ​សី​ហនុ ឆ្ពោះទៅកាន់កំ​ព​ង់ផែ ប្រទេសហ្វីលីពី​ន​ នៅព្រលប់ថ្ងៃទី២​៦​ កុម្ភៈស្អែកនេះ

spot_img

ខេត្តព្រះសីហនុ៖ អ្នកនាំពាក្យសាលាខេត្តព្រះសី​ហ​នុ លោក ឃាង ភារម្យ បានឲ្យដឹងថា នៅព្រលប់ថ្ងៃពុធ ទី២​៦ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ វេលា​ម៉ោង ៧-៨យប់ នាវា Ms Westerdam នឹងធ្វើដំណើរចាកចេញ​ពី​ផែក្រុ​ងព្រះសី​ហ​នុ​ ឆ្ពោះទៅកាន់កំពង់ផែ​ ប្រទេសហ្វីលីពី​ន​ (Manila Philippine)។


នាវាខ្នាតយក្ស Ms Wes​terdam បានដឹកភ្ញៀវបរទេសចម្រុះ​ជា​តិសា​សន៍​ជាង ២ពាន់នាក់ ចូលចតនៅពង់ផែក្រុងព្រះសី​ហ​នុ​ កាលពីព្រឹកថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីមានប្រទេ​ស និងកោះចំនួន ៦ បានបដិសេធមិនឲ្យ​ចូ​លច​ត ដោយបារម្ភខ្លាចឆ្លងវី​រុ​សកូ​រ៉ូ​ណា​។
ផ្តើមពីបញ្ហានេះ​ ទើប សម្តេចអគ្គមហា​សេ​នាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី​ នៃព្រះរាជាណាចក្រក​ម្ពុ​ជា ​ចេញមុខជួយ​អ​ន្តរា​គម​ន៍ឲ្យចូលចតនៅកំពង់​ផែ​ក្រុង​ព្រះ​សី​ហនុ៕ដោយ៖ដែនសីមា

spot_img
×