Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀម​ដេញថ្លៃ​លើ​ការផ្ដល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ត្រៀម​ដេញថ្លៃ​លើ​ការផ្ដល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ រយៈពេល ៣​ថ្ងៃ ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​។

​បើតាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​ឯកសារ និង​នីតិវិធី​ដេញថ្លៃ ជ្រើសរើស​ក្រុមហ៊ុន​ផ្ដល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​វឹង នៅ​រាជធានី​ភ្នំពេញ ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​តាម​លក្ខណៈ​ស្ដង់ដា​អន្ដរជាតិ ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិ​យុ​ត្ដ ជា​ធរមាន​របស់​កម្ពុ​ជា​។​

​ក្នុង​ដំណើរការ​លទ្ធកម្ម​នេះ នឹងត្រូវ​ធ្វើ​ឡើងជា ២​ដំណាក់កាល​ផ្សេងគ្នា ក្នុងនោះ ក្រុមហ៊ុន​ដែល​ទទួលបាន​ការជ្រើសរើស ក្នុងដំណាក់កាល​ទី​១ និង​មាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ​បន្ដ ក្នុងដំណាក់កាល​ទី​២ (​ដំណាក់កាល​លទ្ធកម្ម​)​។ រាជធានី​ភ្នំពេញ ត្រូវបាន​ចែកចេញជា​៤​តំបន់ សម្រាប់​ឲ្យ​ក្រុមហ៊ុន ធ្វើការ​ជ្រើសរើស​ក្នុង​ការផ្ដល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណង់​រឹង​ទៅតាម​តំបន់​នីមួយៗ​៕ ដោយ​៖​កូ​ឡាប​

spot_img
×