Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែកុម្ភៈ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួលបាន​ពាក្យបណ្ដឹង​ចំនួន 47

spot_img

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បានចេញ​សេចក្តីជូនដំណឹង ពី​កិច្ចប្រជុំ​លើក​ទី 55 អាណត្តិ​ទី 2 កាលពី​រសៀល​ថ្ងៃទី 25 ខែកុម្ភៈ​ឆ្នាំ 2020 ។​

នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ 2020 ដែល​រួមមាន​អង្គភាព​បានទទួល​ការ ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល តាម​របប 2 ឆ្នាំ ឆ្នាំ 2020 គឺ​បានបញ្ចប់​ដោយ​ជោគជ័យ ហើយ​បានទទួល​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្រុង​ខែកុម្ភៈ​ឆ្នាំ 2020 គឺ​មូលហេតុ​ការតែងតាំង​ថ្មីៗ ៣២៧​នាក់ លាឈប់​ពី​ការងារ ចប់​អាណត្តិ ត្រូវ​បញ្ឈប់​ពី​ការងារ ចំនួន 73 នាក់ នឹង​ចូលនិវត្តន៍ 120 នាក់​។

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​បន្ថែមថា “​ក្នុង​ខែកុម្ភៈ​អង្គភាព ទទួលបាន​ពាក្យបណ្ដឹង​ចំនួន 47 ពាក្យ​ប្តឹង​”​។

​នៅក្នុង​ឱកាស​នោះដែរ លោក​តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ នៅតែ​បង្ហាញ​ជំហរ ស្ថិតនៅ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គាំទ្រ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​រួមគ្នា​ទទួលខុសត្រូវ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​៕ ដោយ​៖​កូ​ឡាប​


 

spot_img
×