Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​នៃ​ក្រសួងការបរទេស​ន័​រវេ​ស មកជួប លោក​កឹម សុខា​

spot_img

​ភ្នំពេញ​៖ ​លោក​មុត ចន្ថា នាយ​ខុ​ទ្ទា​ល័យ លោក​កឹម សុខា បាន​ថ្លែងថា លោក​ប្រធាន​កឹម សុខា បន្ត​ចូលរួម​ការពារ​ផលប្រយោជន៍​និង​កិត្តិយស​ជាតិ​។​

​លោក​បាន​ថ្លែង​សា​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៥​កុម្ភៈ​នេះ​ថា ​គណៈប្រតិភូ​នៃ​ក្រសួងការបរទេស​ន័​រវេ​ស (Norway) ដឹកនាំ​ដោយ​លោកស្រី​Marianne Hagen រដ្ឋលេខាធិការ​(​អនុរដ្ឋមន្ត្រី​)​ក្រសួងការបរទេស​នៃ​រាជាណាចក្រ​ន័​រវេ​ស បាន​ចូលជួប​សួរសុខទុក្ខ និង​សម្តែង​ការគួរសម​ជាមួយ​លោក​ប្រធាន កឹម សុខា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​គេហដ្ឋាន​របស់លោក​។

​ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ លោក​ប្រធាន កឹម សុខា បន្ត​ចូលរួម​ថែរក្សា​និង​ការពារ​ផលប្រយោជន៍ និង​កិត្តិយស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​។

​លោក​ប្រធាន កឹម សុខា មានប្រសាសន៍​បញ្ជាក់ថា ៖ «​ទំនាក់ទំនង​អន្តរជាតិ ដើម្បី​ជាតិ​ខ្ញុំ គឺ​ដើម្បី​ផលប្រយោជន៍​ប្រទេស​កម្ពុ​ជា និង​ប្រជាពលរដ្ឋ​ខ្មែរ​»៕ ដោយ​៖​កូ​ឡាប​

spot_img
×