Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​មានការ​លើកកម្ពស់ ការប្រើប្រាស់​រថយន្ត​ថ្មី ព្រមទាំង​នាំចូល​នូវ​ម៉ាក​រថយន្ត​ល្បីៗ តម្រូវ​ទីផ្សារ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកទឹកចិត្ត​ឲ្យ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បន្ត​ការវិនិយោគ​នៅ​កម្ពុជា ព្រមទាំង​នាំមក​នូវ​ម៉ាក​រថយន្ត​ល្បីៗ ដើម្បី​បម្រើ​តម្រូវការ​ដ៏​សម្បូរបែប​នៅ​កម្ពុជា​។​

​នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​ជាមួយ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា (Cambodian Automotive Industry Federation) ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​ទាក់ទង​នឹង​វិស័យ​យានយន្ត​នៅ​កម្ពុជា​។​

​អង្គ​ប្រជុំបាន​ពិភាក្សា​អំពី​ចំណុច​មួយចំនួន​រួមមាន ការលើកកម្ពស់​ការប្រើ​ប្រាស់​រថយន្ត​ថ្មី តាមរយៈ​ការផ្សព្វផ្សាយ និង​ចូលរួម​ពិព័រណ៍​នានា ការចូលរួម​របស់​ស​ហ​ព័ន្ធ​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​សកម្មភាព​ដទៃទៀត​សម្រាប់​ប្រយោជន៍​សង្គម​។​

​ជាមួយ​នោះដែរ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បន្ត​ការវិនិយោគ​នៅ​កម្ពុជា ព្រមទាំង​នាំមក​នូវ​ម៉ាក​រថយន្ត​ល្បីៗ ដើម្បី​បម្រើ​តម្រូវការ​ដ៏​សម្បូរបែប របស់​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​៕ ដោយ​៖​កូ​ឡាប​

spot_img
×