Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​រដ្ឋ​នៅមាន​ការខ្វះខាត ក៏បាន​ទទួល​ថវិកា​ពី​ប្រភព​ផ្សេងទៀត សម្រាប់​ការចូលរួម​កសាង​សមិទ្ធផល​នានា​

spot_img

​ព្រៃវែង​៖ ​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា ដោយសារ​រដ្ឋ​នៅមាន​ការខ្វះខាត យើង​ក៏បាន​ទទួល​ថវិកា​ពី​ប្រភព​ផ្សេងទៀត សម្រាប់​ការចូលរួម​កសាង​សមិទ្ធផល​នានា​នោះ គឺ​បានមកពី​ចូលរួម​ចែករំលែក​ធនធាន​រប​ស់​សប្បុរសជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែលមាន​ជីវភាព​ធូរធា​ផង និង​បានមកពី​ការចូលរួម​ផ្ដល់ជំនួយ​ពី​បណ្ដា​ប្រទេស​ជា​មិត្ត និង​អង្គការ​ជា​ដៃគូ​ផង ជាក់ស្ដែង​ដូចជា​មិត្ត​ឥណ្ឌូនេស៊ី​ជាដើម​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ សិក្សា ទីចាត់ការ អគារ​រដ្ឋបាល​ឃុំ និង​សមិទ្ធផល​នានា នៅក្នុង ស្រុក កំចាយមារ ខេត្តព្រៃវែង​​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ។​

​អញ្ជើញ​មានប្រសាសន៍​ទៅកាន់​អង្គពិធី​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វត្តមាន​លោក​ស៊ូ​ឌីរ​ម៉ាន់ ហា​សែង ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី និង​សហការី ព្រមទាំង​អង្គពិធី​ទាំងមូល ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​សមិទ្ធផល​សំខាន់ៗ​នាឱកាស​នេះ​។​

​សម្ដេច​បាន​មានប្រសាសន៍ថា អគារសិក្សា ទីចាត់ការ អគារ​រដ្ឋបាល​ឃុំ និង​សមិទ្ធផល​នានា ដែល​បាន​ប្រារព្ធ​ពិធី​សម្ពោធ​នាពេលនេះ គឺ​កើតចេញពី​ការគិតគូ​ជា​ចាំបាច់​របស់​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​ក្រោម​ជាតិ ចំពោះ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថា​នេះហើយ​ជា​ចរិត​នយោបាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។​

​សម្ដេច​បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ថា​សម័យនេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មិនសូវមាន​ពេល​ថ្ងៃ​សៅរ៍​អាទិត្យ​សម្រាប់​ជួបជុំ​ក្រុមគ្រួសារ​ដូច​មន្ត្រី​សម័យមុន​ឡើយ ដ្បិត​រាជរដ្ឋាភិបាល និង​គណបក្ស បាន​បែងចែក​ការទទួលខុសត្រូវ​ឱ្យ​មន្ត្រី​ចុះ​មូលដ្ឋាន​ដើម្បី​ក្ដាប់​បញ្ហា និង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​។​

​ឆ្លៀត​នៅក្នុង​ឱកាស​សំណេះសំណាល​ដ៏​វិសេសវិសាល​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បាន​សម្ដែង​ការគោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្របែក ពិសេស​ភូមិ​អូរ ដែល​បាន​ជួយ​ទំនុកបំរុង និង​នូវ​ផ្ដល់​ក្ដី​សណ្ដោស​ដល់​ក្រុមគ្រួសារ​សម្ដេច កាលពី​សម័យ​តស៊ូ​ផ្ដួលរំលំ​របប​ខ្មែរក្រហម​។​

​អញ្ជើញ​បន្ត​មាន​ប្រសា​ន៍​អំពី​សមិទ្ធផល​ក្នុងស្រុក​កំចាយមារ សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់ថា​រាល់​ការសាងសង់ និង​ស្ថាបនា​ផ្សេងៗ គឺ​សុទ្ធតែ​បាន​ប្រើប្រាស់​ធនធាន​ចម្រុះ ដោយមាន​ទាំង​គម្រោង​ថវិការដ្ឋ ដូច​យ៉ាង​សម្រាប់​សាលារៀន សាលាឃុំ ប៉ុ​ស្ត៍​ប៉ូលីស និង​ប៉ុ​ស្ត៍​សុខភាព​ជាដើម ប៉ុន្តែ​ដោយសារ​រដ្ឋ​នៅមាន​ការខ្វះខាត យើង​ក៏បាន​ទទួល​ថវិកា​ពី​ប្រភព​ផ្សេងទៀត​។​

​សម្ដេច​បាន​មាន​ប្រស​សាសន៍​ថា​ប្រភព​ថវិកា​ផ្សេងទៀត​សម្រាប់​ការចូលរួម​កសាង​សមិទ្ធផល​នានា​នោះ គឺ​បានមកពី​ចូលរួម​ចែករំលែក​ធនធាន​រប​ស់​សប្បុរសជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែលមាន​ជីវភាព​ធូរធា​ផង និង​បានមកពី​ការចូលរួម​ផ្ដល់ជំនួយ​ពី​បណ្ដា​ប្រទេស​ជា​មិត្ត និង​អង្គការ​ជា​ដៃគូ​ផង ជាក់ស្ដែង​ដូចជា​មិត្ត​ឥណ្ឌូនេស៊ី​ជាដើម​។​

​សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់ថា​ពេលនេះ នៅ​គ្រប់​ភូមិ​ទូទាំងប្រទេស សុទ្ធ​តែមាន​សលា​បឋម​សិក្សា និង​ស្ទើ​តែ​គ្រប់​ឃុំ​ក៏​សុទ្ធ​តែមាន​អនុវិទ្យាល័យ ហើយ​វិទ្យាល័យ​វិញ​ក៏មាន​ស្ទើ​តែ​គ្រប់​ក្រុង​ស្រុក​ដែល​ខ្លះ​មាន​លើសពី​១​កន្លែង​ទៀតផង​អាស្រ័យ​លើ​ចំនួន​ប្រជាពលរដ្ឋ និង​ភូមិសាស្ត្រ​ជាក់ស្ដែង ខណៈ​វិទ្យាល័យ​ក៏ត្រូវ​បាន​ពង្រាយ​នៅតាម​ខេត្ត​ភូមិភាគ​ជា​បន្តបន្ទាប់​។​

​នៅពេល​មានប្រសាសន៍​អំពី​សមិទ្ធផល​ដែល​បានដាក់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​ការពារ​ឱ្យបាន​ល្អ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការប្រើប្រាស់​បានយូរ​អង្វែង និង​សូម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើ​នៅតាម​សាលារៀន វត្ត​អារាម សាលាឃុំ និង​ទីតាំង​សាធារណៈ​នានា​។​

​សម្ដេច​ក៏បាន​មានប្រសាសន៍ថា​ពេលនេះ រាជរដ្ឋាភិបាល​ក៏​កំពុង​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ​ផ្លូវ​គម​នា​គម ដើម្បី​ភ្ជាប់​ឱ្យបាន​គ្រប់​ច្រ​ឡ្ហ​ក​ទូទាំងប្រទេស ជាក់ស្ដែង​ពេលនេះ​សម្រាប់​ការភ្ជាប់​ផ្លូវជាតិ​នៅ​តំបន់​ប៉ែក​ខាងលិច និង​ភាគ​និ​រតិ​ដែលជា​គម្រោង​ភ្ជាប់​ផ្លូវជាតិ​មួយ​ជុំ​ប្រទេស​នោះ សម្ដេច​តេ​ជោ​នឹង​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​នាពេល​ឆាប់ៗ​នេះ​។​

​បន្ទាប់មក​សម្ដេច​បាន​បន្ត​មានប្រសាសន៍​ជូន​អង្គពិធី ពិសេស​ប្រជាពលរដ្ឋ អំពី​ស្ថានភាព​សន្តិសុខ​នៅ​ក្នង​ប្រទេស ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា​ពេលនេះ ប្រទេស​កម្ពុជា​យើង​មាន​សុខសន្តិភាព​ពេញលេញ គ្មាន​អំពើ​ភេ​វរ​កម្ម និង​គ្មាន​ការបង្កើត​កម្លាំងប្រដាប់អាវុធ​ខុសច្បាប់​នោះទេ ប៉ុន្តែ​អ្វីដែល​មិនទាន់​កក់ក្ដៅ​នោះ គឺ​ការកើតមាន​អំពើ​ឆក់​ប្លន់ និង​គ្រឿងញៀន​។​

​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​«​ប្រសិនបើ​ប្រជាជនមាន​សន្តិភាព ប៉ុន្តែ​មិនទាន់មាន​សន្តិ​សុ ដែល​ថ្ងៃ​ណា​ក៏​កើតមាន​ចោរលួច​ចោរប្លន់​នោះ តើ​អារម្មណ៍​របស់គាត់​យ៉ាងដូចម្ដេច​? គឺ​ពួកគាត់​ប្រាកដជា​មានការ​ភ័យខ្លាច​មិន​ខាន ដោយ​ម្យ៉ាង​ស្រុក​យើង​មិនបាន​ផ្ដល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​អាវុធ​ដែរ ដូច្នេះ​យើង​ជា​អាជ្ញាធរ​កម្លាំង​សមត្ថកិច្ច​ត្រូវ​ដោះស្រាយ ពង្រឹង​សន្តិសុខ និង​ចាប់​អ្នកប្រព្រឹត្ត​ល្មើ​សមក​ផ្ដន្ទាទោស​ឱ្យបាន​»​។​
​ស​ម្ដេ​ក្រឡ​ហោម​ក៏បាន​មានប្រសាសន៍​ផ្ដល់​ការពន្យល់​ងាយៗ​ជូន​ប្រជាពលរដ្ឋ អំពី​ការផ្ដល់​សេវាសាធារណៈ​ប្រចាំថ្ងៃ និង​ទៅតាម​វិស័យ និង​ការបង្កើន​ថវិកា​ប្រចាំឆ្នាំ​ជូន​ឃុំ​សង្កាត់​ចាប់ពី​ឆ្នាំ​២០២០​នេះ ដើម្បី​ឲ្យ​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាន់តែ​មានលទ្ធភាព​ច្រើនជាង​មុន ក្នុង​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​សម្ដេច​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា​ជាមួយគ្នានេះ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដែល​ទទួលបាន​មុខងារ សិទ្ធិអំណាច និង​ធនធាន​ពី​ថ្នាក់ជាតិ ក្នុង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ ក៏ត្រូវ​តែមាន​គណនេយ្យ​ភាព និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ មិនមែន​មុខងារ សិទ្ធិអំណាច ឬ​ធនធាន​ទាំងនោះ ក្លាយជា​មុខសញ្ញា​នៃ​កា​ររ​ស្វែងរក​ផលប្រយោជន៍​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​ការ​ប្រឈម​ជាស​កល ដែល​ក្នុងនោះ​កម្ពុជា​ក៏​កំពុង​ប្រឈម​ដែរ គឺ​បញ្ហា​រីក​រាលដាល​នៃ​មេរោគ​កូ​រូ​ណា​ចេញពី​ប្រទេស​ចិន សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​មាន​ក្ដីបារម្ភ​ជ្រុល​ហួសហេតុ​ពេក ប៉ុន្តែ​មិនត្រូវ​មាន​ធ្វេស​ប្រ​ហេស​ក្នុងការ​ប្រតិបត្តិ​អនាម័យ​ជាប្រចាំ​នោះឡើយ ដោយ​ត្រូវ​លាងដៃ​នឹង​សាប៊ូ និង​ទទួលទាន​ទឹក និង​ម្ហូបអាហារ ដែល​ឆ្អិន​ល្អ​។​

​ពី​វេទិកា​អធិបតី​នេះដែរ សម្ដេច​ក្រឡាហោម នៅតែ​បន្ត​ទទូច​សុំ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ត្រូវអនុវត្ត​ច្បាប់​ចរាចរណ៍ ព្រោះ​ចាប់ពីពេលនេះ​តទៅ ការអប់រំ​ត្រូវ​រុញ​ទៅ​នៅ​ខាងក្រោយ​ហើយ ដោយ​ការអនុវត្ត​ច្បាប់​គ្មាន​ការលើកលែង ត្រូវបាន​យកមក​ដាក់​នៅខាងមុខ​វិញ ហើយ​វិធានការ​ថ្មីៗ​នឹងត្រូវ​ដាក់ឱ្យអនុវត្ត​បន្ថែមទៀត​ដើម្បី​បង្កើន​ការ​រឹតបន្តឹង និង​កាត់បន្ថយ​គ្រោះ​ថ្នាក់លើ​ប្រជាពលរដ្ឋ​។​

​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​សង្កត់ធ្ងន់​ថាស​ម​ត្ថ​កិច្ច​ត្រូវអនុវត្ត​ដោយ​គ្មាន​ការលើកលែង កុំថាឡើយ​ទោះជា​តំណាងរាស្ត្រ រដ្ឋមន្ត្រី ទាហាន ឬ​នគរបាល ពាក់​ផ្កាយ​ប៉ុន្មាន​ក៏ដោយ គឺ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដោយ​គ្មាន​ការ​យល់យោគ​ទាំងអស់ ហើយ​សម្ដេច​បាន​ផ្ដាំ​ជាមុន​ថា​កម្លាំង​នគរបាល​អ្នកអនុវត្ត​ច្បាប់​ប្រសិនបើ​ប្រឈម​បញ្ហា​អ្វី សម្ដេច​សូម​ធានា​ការពារ​ជូន​៕ ដោយ​៖​កូ​ឡាប​


spot_img
×