Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ចំណេញ​កប់​ក្តោង ដោយ​លក់​ខែល​ការពារ​មី​ស៊ី​ល​ឲ្យ​អូឌីត អារ៉ាប់​ប៊ី ក្នុងតម្លៃ ១៥​ប៊ី​លាន​ដុល្លារ​

spot_img

​រដ្ឋាភិបាល​អា​មេ​រិច បាន​យល់ព្រម​ឲ្យ​មាន​ការលក់ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល (THAAD) ទៅ​ឲ្យ​ប្រទេស​សៅ​អូឌីត អារ៉ាប់​ប៊ី (Saudi Arabia) ដែលមាន​តម្លៃ​រហូតដល់ ១៥​ប៊ី​លាន​ដុល្លារ ។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC នៅ​ថ្ងៃ​សៅរ៍ ទី ០៧ ខែតុលា​នេះ​។​

THAAD មាន​សមត្ថភាព​បាញ់​ទំលាក់ មី​ស៊ី​ល​ផ្លោង​រយៈ​ចំងាយ​ខ្លី និង​មធ្យម​បាន​នៅពេល​មី​ស៊ី​ល​នោះ​កំពុង​ហោះ​។​

​ក្រសួងការបរទេស​អា​មេ​រិច បាន​និយាយថា ការព្រមព្រៀង​លក់​ខែល​ការពារ​មី​ស៊ី​ល​គឺ​នឹង​ជួយ​បង្កើន​សន្តិសុខ​ជាតិ​របស់​អា​មេ​រិច និង​ទទួលបាន​ផលប្រយោជន៍​ផ្នែក​គោលនយោបាយ​ការបរទេស​។​

​ខែល​ការពារ​មី​ស៊ី​ល​នេះ នឹង​ជួយ​បង្កើន​ការការពារ​ប្រទេស​សៅ​អូឌីត អារ៉ាប់​ប៊ី និង​សន្តិសុខ​ឈូង​សមុទ្រ ប្រឆាំងនឹង​ការគំរាមកំហែង​របស់​ប្រទេស​អ៊ឺ​រ៉ង និង​ប្រទេស​ដ៍ទៃទៀត​ក្នុង​តំបន់​។​

​ការប្រកាស​លក់​ខែល​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប្រទេស​នាំចេញ​ប្រេង​មួយ​នេះ​បាន​ព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ពី​ប្រទេស​រុស្សី​។​

​ខែល​ការពារ​មី​ស៊ី​ល​នេះ សព្វថ្ងៃ​កំពុង​ត្រូវបាន​គេ​ដាក់ពង្រាយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ការពារ​ប្រទេស​នេះ ប្រឆាំងនឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល ដែល​អាច​កើតមានឡើង ពី​សំណាក់​កូរ៉េខាងជើង​៕ សុភ័ក្ត្រ

spot_img
×