Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងក​ម្លាំ​ងនគរបាល​កម្ពុជា វៀតណាម រួម​ដើម្បី​ថែ​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​

spot_img

​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ហា​ផ្ទៃ បានអនុញ្ញាត​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បំរុង ឡេ គ្វី​វឿន អនុរដ្ឋមន្ត្រី​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​គណប្រតិភូ​ចូល​ជូ​ប​សម្ដែង​គួរសម និង​ពិភាក្សា​ការងារ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់ថា​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ប្រចាំឆ្នាំ​២០២០ ដែល​សម្ដេច​បាន​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច និង​ចុះហត្ថលេខា​ផែនការ​នេះ​នៅ​ទីក្រុង​ហូជីមិញ​។​

​សម្ដេច​ក៏បាន​ជម្រាបជូន​ដែរ​ថា​ ភាគី​ទាំងពីរ កម្ពុជា វៀតណាម ពិសេស​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ក៏មាន​យន្តការ​សហប្រតិបត្តិកា​រ​ផ្សេងៗ​បន្ថែមទៀត ដូចជា​កិច្ចសហប្រតិបត្តិការ​រ​វាង​កង​ម្លាំ​នគរបាល​ជាមួយ​កងទ័ព​ប្រជាជន​វៀតណាម ក្នុង​គោលដៅ​រួម​ដើម្បី​ថែ​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ ហើយ​សម្ដេច​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​គណៈប្រតិភូ​វៀតណាម​នាពេលនេះ គឺជា​ការរួមចំណែក​ព​ង្រឹ​ង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ​។​

​ជាការ​ឆ្លើ​តប​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បំរុង ឡេ គ្វី​វឿន អនុរដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម បាន​មានប្រសាសន៍​កត់សម្គាល់​លើ​ការរីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្លាំង​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​លើ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​លោក​កត់សម្គាល់ឃើញ​មាន​វឌ្ឍនភាព​យ៉ាង​ល្អប្រសើរ​ក្នុងការ​ការងារ​នេះ​។​

​លោក​ក៏បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម​ដែរ​ថា នាឱកាស​ដំណើរ​ទស្សនកិច្ច​នេះ លោក​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ដែល​ជាម​សភា​គី​បើ​កិច្ចប្រជុំ​ស្ដីពី​ដំណើរការ​ផែនការ​ចំណុច​ខ្ពស់​នៃ​យុទ្ធនា​ការឃោសនា​វាយលុក និង​បង្ក្រាប​គ្រឿងញៀន​តាម​បន្ទាប់​ព្រំដែន​កម្ពុជា វៀតណាម ។​

​សម្ដេច​ក្រឡ​ហោម ស ខេង បាន​វាយតម្លៃ​លើ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ភាគី​ទាំងពីរ ហើយ​សម្ដេច​បាន​ជំរាបជូន​ថា​ក្រសួងមហាផ្ទៃ នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នេះ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ សម្ដេច​ក៏បាន​បញ្ជាក់​អំ​ពី​ការអនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ដែល​បាន​ដំណើរកា​រយៈពេល​២​ឆ្នាំ​មកហើយ ដោយបាន​បង្ក្រាប​រឹបអូស​គ្រឿងញៀន​ជាច្រើន រួមទាំង​ចាប់បញ្ជូន​អ្នកពាក់ព័ន្ធ​ទៅ​ផ្ដន្ទាទោស​ជាច្រើន​នាក់​។​

​សម្ដេច​បាន​មានប្រសាសន៍ថា​កម្ពុជា នៅតែ​ខិតខំ​បន្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​នេះ​ដើម្បី​ធ្វើយ៉ាងណា​រក្សាបាន​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​៕ ដោយ​៖​កូ​ឡាប​

spot_img
×