Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាស្ទ័រ បន្តធ្វើ​តេស្ត​រកវីរុស COVID-19

spot_img

​ភ្នំពេញ​៖ វិទ្យាស្ថាន​ប៉ាស្ទ័រ (IPC) បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ធ្វើតេស្ត​រក COVID-19 ។ IPC ត្រូវបានចាត់តាំង​ដោយ​ក្រសួងសុខាភិបាល​កម្ពុជា ជា​មន្ទីរពិសោធន៍​ជួរមុខ សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​រ៉ូ​ណា​ថ្មី​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០ វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​អះអាងថា លទ្ធផល នៃ​ការធ្វើ​តេស្ត​ជា​បន្តបន្ទាប់​លើ​មនុស្ស​ដែល​សង្ស័យ​នៅក្នុង​ប្រទេស​កម្ពុជា បង្ហាញថា មិនមាន​នរណាម្នាក់​មាន​មេរោគ COVID-19 ក្រៅពី​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ព្យាបាល​ជា​នោះឡើយ​។​

​វិទ្យាស្ថាន (IPC) បាន​អះអាងថា យោងតាម​ការណែនាំ អង្គការ​សុខភាព​ពិភពលោក (WHO) វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​អនុវត្ត បាន​ពិនិត្យ​សុពលភាព និង​ធានាបាន​នូវ​សមត្ថភាព​លើ​រោគវិនិច្ឆ័យ​រក និង​រួម​ឆ្លើយតប​ទៅនឹង​ការ​ឆ្លើង​វីរុស​កូ​រ៉ូ​ណា​ថ្មី (CoVID-19) នៅក្នុង​ប្រទេស​។ តាមរយៈ​ការធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល ដែលជា​អង្គភាព​សម្របសម្រួល ទទួលបាន​ការចាត់តាំង​ក្នុងការ​រាយការណ៍ សង្ស័យ វត្ថុ​វិភាគ​ជាដ​ម្បា​រ​ច្រមុះ និង​បំពង់ករ ពី​ករណី​សង្ស័យ ត្រូវបាន​បញ្ជូនទៅ IPC យ៉ាង​ទាន់ពេលវេលា និង​ត្រូវបានធ្វើ​ការវិភាគ​ភ្លាមៗ​។ វត្ថុ​វិភាគ​ទាំងអស់​ត្រូវបានធ្វើ​វិភាគ​ដោយ វិធីសាស្ត្រ​មន្ទីរពិសោធន៍ ដោយមាន​សុពលភាព​។ ករណី​សង្ស័យ​ត្រូវបាន​ធ្វើតេស្ត​ដោយ ដើម្បី​ធានាបាន​នូវ​សុពលភាព​លទ្ធផល​។​

IPC អះអាង​ទៀតថា នៅ​ថ្ងៃទី​២៧ ខែមករា ខ្លួន​បានធ្វើ​តេស្ត​ឃើញ​ករណី​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) លើកដំបូង និង​តែមួយគត់ នៅ​ប្រទេស​កម្ពុជា ដែលជា​អ្នកដំណើរ​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន មក​ប្រទេស​កម្ពុជា​។ គិត​ត្រឹម ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ ប្រព័ន្ធ​ការងារ CDC/IPC ទទួលបាន​ការរាយការណ៍ ៥៥ ករណី​សង្ស័យ (៦១ វត្ថុ​វិភាគ និង ៨ ករណី​ប៉ះពាល់ (១១ វត្ថុ​វិភាគ​) តាមរយៈ​ប្រព័ន្ធ​រាយការណ៍​។​

​នៅ​ថ្ងៃ​១២ ខែកុម្ភៈ IPC ត្រូវ​បានស្នើ​ឱ្យជួយ​គាំទ្រ​ដល់​ក្រសួង​ផ្នែក​សកម្មភាព​ក្រៅ​ប្រព័ន្ធ​រាយការណ៍ ខាងលើ​ដើម្បី​អនុញ្ញាត​ឱ្យមាន​ការចូល​ចត និង​ផ្ទេរ​អ្នកដំណើរ​ពី​នាវា​ទេសចរណ៍​វេ​ស្ទ័​ដាម (Westerdam)​។ ដំបូងបង្អស់ វត្ថុ​វិភាគ​យក​ពី​អ្នកដំណើរ​នាវា​វេ​ស្ទើ​ដាម ចំនួន​២០​នាក់​ដែលមាន​រោគសញ្ញា​ត្រូវបាន​ធ្វើតេស្ត និង​មាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19)​។ បន្ទាប់មក​វត្ថុ​វិភាគ​សរុប ១ ៥៨០ យក​ពី​អ្នកដំណើរ​នាវា​ទេសចរណ៍​វេ​ស្ទ័​រ​ដាម​ចំនួន ៨០៤​នាក់ និង​យក​ពី​បុគ្គលិក ចំនួន ៧៧៦​នាក់ ដែល​អ្នក​ទាំងនោះ មិនមាន​រោគសញ្ញា ត្រូវបាន និង​មាន​លទ្ធផល​អវិជ្ជមាន វីរុស​កូ​រ៉ូ​ណា (COVID-19) ។​

​សេចក្តីប្រកាស បាន​បន្តថា IPC ក៏បាន​ចូលរួម​ក្នុងការ​ធ្វើតេស្ត​វត្ថុ​វិភាគ យក​ពី​បុគ្គលិក​មិនមាន​រោគសញ្ញា​ចំនួន ៣៦​នាក់​នៃ​នាវា​ទេសចរណ៍ World Dream និង យក​ពី​និស្សិត​ខ្មែរ មិនមាន​រោគ​ស​ញ្ញ​ចំនួន ៤១​នាក់​ដែល​សិក្សា​នៅ​ប្រទេស​ចិន ដោយ​តេស្ត​វត្ថុ​វិភាគ​ទាំង មាន​លទ្ធផល​អវិជ្ជមាន វីរុស​កូ​រ៉ូ​ណា (COVID-19)​។ ខ្លួន​នៅតែ​បន្ត​ផ្តល់ និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល និង​បន្ត​ទទួល​វត្ថុ​វិភាគ ដើម្បី​ធ្វើតេស្ត​ករណី​សង្ស័យ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បន្ត​បង្កើន​សមត្ថភាព​លើ​រោគវិនិច្ឆ័យ ពិនិត្យ​សុពលភាព​នៃ​សំភារៈ​វិភាគ​ថ្មីៗ ព្រមទាំង​ជួយ​កសាង​សមត្ថភាព​មន្ទីរ ពិសោធន៍​របស់​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល​។ IPC រីករាយ​បន្ត​រួមចំណែក និង​គាំទ្រ ការឆ្លើយតប និង​ការបង្ការ​វីរុស​កូ​រ៉ូ​ណា​ថ្មី (CoVID-19) នៅ​ទូទាំងប្រទេស នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​នៅ​ទូទាំង​ពិភពលោក​៕​ដោយ​៖​កូ​ឡាប​

spot_img
×