Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​សត្វ​ផ្សោត​ថ្មី អន្លង់​ផ្សោត​កាំ​ពី ជា​កូន​ផ្សោ​តទី​បី នៅ​ដើមឆ្នាំ​២០២០

spot_img

​ក្រចេះ​៖ អង្គការ WWF-​កម្ពុជា បាន​ផ្សាយ​ព័ត៌មាន​ថា ​កូន​សត្វ​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ដែលមាន​អាយុកាល​ប្រហែលជា​ពីរ​ថ្ងៃ ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ដែលមាន​ចំនួន​ប្រមាណ​ជា​បួន​ក្បាល​ត្រង់ចំនុច​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​ក្រុមការងារ​ស្រាវជ្រាវ​សត្វ​ផ្សោត​។

​កូន​សត្វ​ផ្សោត​ថ្មី​នេះ​ជា​កូន​ផ្សោ​តទី​បី​ហើយ​ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ថា​ទុក​នៅ​ដើមឆ្នាំ​២០២០​។

​កាលពីដើម​ខែកុម្ភៈ​កន្លងទៅនេះ​ផងដែរ ក្រុមការងារ​ស្រាវជ្រាវ​និង​តាមដាន​សត្វ​ផ្សោត​ទន្លេមេគង្គ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង និង​អង្គការ WWF-​កម្ពុជា បាន​ចុះ​សិក្សា និង​តាមដាន​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ ដោយ​ជិះទូក និង​ថតរូប​សត្វ​ផ្សោត​ទន្លេមេគង្គ ដើម្បី​ធ្វើការ​វិភាគ​អត្តសញ្ញាណ​របស់​សត្វ​ផ្សោត ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ចម្ងាយ ១៩០ គីឡូម៉ែត្រ ចាប់ពី​ទី​រួម​ខេត្តក្រចេះ ទៅដល់​ព្រំប្រទល់​ឡាវ​ក្នុង​ខេត្តស្ទឹងត្រែង​។ ខណៈពេល​នោះ ក្រុមការងារ​ក៏បាន​កត់ត្រា​ទុក​នូវ​កំណើត​កូន​ផ្សោត​ថ្មី​ចំនួន​ពីរ​ក្បាល​រួចហើយ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×