Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ

spot_img

​ខេត្តបន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ ដែលជា​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា និង​ថៃ មាន​ប្រវែង​ជាង ១៧៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។


​ផ្លូវ​នេះ​បាន​ចំ​ណោ​យ​ថវិកា​សាងសង់​១២២,៩៨ លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​បញ្ហា​ផលប៉ះពាល់​នានា ការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ជាដើម​។​

​ផ្លូវជាតិ​លេខ​៥៨ ដែលមាន​ប្រវែង​សរុប ១៧៤,១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរ​ហូត​ដល់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​ក្នុងនោះ​ផ្លូវ​មេមាន​ប្រវែង ១៦៥,១៨​គីឡូម៉ែត្រ​។ ផ្លូវ​នេះ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ប្រវែង ៩២​គីឡូម៉ែត្រ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រវែង ៧៣,១៨​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន ៤​ខ្សែ មាន​ប្រវែង​សរុប ៨,៩៨​គីឡូម៉ែត្រ បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៥៨ ចូលទៅ​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ អូរ​បី​ជាន់​, បឹង​ត្រកួន​, ជប់​គរ​គី និង​ថ្ម​ដូន​។

​ផ្លូវជាតិ​មួយ​ខ្សែ​ដ៏​វែង​នេះ ត្រូវបាន​សាងសង់​ស្របទៅតាម​ស្តង់ដារ​ផ្លូវថ្នល់​កម្រិត​៣ នៃ​បទដ្ឋាន​បច្ចេកទេស​រប​ស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​ទទឹង​តួ​ផ្លូវ​សរុប ១២​ម៉ែត្រ ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) និង​មាន​ទទឹង ១០​ម៉ែត្រ​។ ផ្លូវ​មួយ​ខ្សែ​នេះ​ក៏ត្រូវ​បាន​សាងសង់​ស្ពាន​ត​ភ្ជាប់​ចំនួន ៤៧​កន្លែង ប្រវែង​សរុប ១.៥៧៤​ម៉ែត្រ​៕​ដោយ​៖​កូ​ឡាប​

spot_img
×