Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល​ក្លែងក្លាយ និង​ខូចគុណភាព ចំនួន ២២​មុខ ត្រូវ​កិន​កម្ទេចចោល​

spot_img

​កំពង់ធំ​៖ ផលិតផល​ក្លែងក្លាយ និង​ខូចគុណភាព ចំនួន ២២​មុខ ស្មេ​ី​និង​ទម្ងន់​ប្រមាណ​ជាង ៨​តោន ត្រូវបាន​កិនកម្ទេច​ចោល​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ក្នុងភូមិ​វល្លិ​យាវ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​ពិធី​កិន​កម្ទេចចោល​នូវ​ផលិតផល​ក្លែងក្លាយ និង​ខូចគុណភាព ចំនួន ២២​មុខ ស្មេ​ី​និង​ទម្ងន់​ប្រមាណ​ជាង ៨​តោន នេះ ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក​អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង អញ្ជើញ​ចូលរួម​ពី លោក​ឧត្ដមសេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក​សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា បាន​ថ្លែង​បញ្ជាក់ថា សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត កម្លាំង​សមត្ថកិច្ច​នានា និង​ព្រះរាជអាជ្ញា ចុះ​ប​ង្ក្រា​ផលិតផល​ក្លែងក្លាយ ក្នុង​សហគ្រាស ០៤​កន្លែង នៅក្នុង​ខេត្តកំពង់ធំ ហេ​ី​យ សមត្ថកិច្ច​ចម្រុះ បាន​រកឃើញ ផលិតផល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ព្រមទាំង​បាន​រឹបអូស​រក្សាទុក​បាន​ចំនួន​២២​មុខ ប្រមាណ​ជាង​៨​តោន ដែល​ផលិតផល​ទាំងនេះ​ត្រូវ​កិនកម្ទេច​ចោល​តាម​ការ​បង្គាប់​របស់​តុលាការ​នៅពេលនេះ រួមមាន ផលិតផល​ទឹកក្រូច​ចម្រុះ​ម៉ាក​សញ្ញា ផលិតផល​តែ​បៃតង ស្រា​បៀរ ផលិតផល​ទឹក​សុទ្ធ មេទឹក​ក្រូច ស្ករអំពៅ​, មេ​ក្លិន​ក្រូច ប្រភេទ​A3923 និង​ល័ក្ត Apple Green ល័ក្ត​Sunse ។​

​បន្ទាប់មក លោក អង្គ​វង្ស វ​ឌ្ឍា​នា បាន​លើកឡើងថា រៀងរាល់ថ្ងៃ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ខិតខំ​យ៉ាង​ស្រ​ស្រាក់​ស្រាំ និង​យកចិត្តទុកដាក់ ក្នុងការ​អនុវត្ត​ច្បាប់ និង​អនុវត្តតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុងការ​ពង្រឹង​ការស្រាវជ្រាវ​ស៊ើបអង្កេត​ដោយ​សហការ​ជាមួយ កម្លាំង​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ប្រមូលផ្តុំ​ព័ត៌មាន ព្រមទាំង​កំណត់​មុខសញ្ញា និង​ទីតាំង ក្នុងការ​បង្ក្រាប ដោយ​មិន​បណ្តែតបណ្តោយ ទុក​ឲ្យ​មុខសញ្ញា ជា​ឈ្មួញ​មាន​ឱ​ការធ្វើសកម្មភាព​រំលោភ​បំពាន​និង​ល្មេ​ី​ស​ច្បាប់ ។

​លោក​រដ្ឋមន្ដ្រី បាន​ផ្តាំផ្ញើ​ទៅដល់​ឈ្មួញ​ទុ​ច្ច​រឹត​ទាំងឡាយ ត្រូវតែ​ប​ញ្ឍ​ប់​ជាបន្ទាន់ ចំពោះ​សកម្មភាព​ល្មើសច្បាប់ ដែល​បង្ក​ហានិភ័យ​ខ្ពស់​ប៉ះពាល់​សុខភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ សុវត្ថិភាព​សង្គម ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×