Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​នៅ​កូរ៉េ ដែល​សង្ស័យថា​បាន​ឆ្លង​វីរុស Covid-19 ពេលនេះ​ដឹង​លទ្ធផល​ហើយ​…. (​វីដេអូ​)

spot_img

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក «Meng Costa page បំណងល្អ​ពី​ខ្ញុំ​» បាន​បង្ហោះ​វីដេអូ និង​ប្រាប់​ឲ្យ​ដឹងថា​៖ «​ដំណឹង​បឋម​បន្ទាន់ ពាក់កណ្តាល​យប់មិញ នៅ​តំបន់​០៤១ ពលករ​ខ្មែរ​មាន​អាកា​រះ​រោគសញ្ញា​កូ​រ៉ូ​ណា ត្រូវបាន​ក្រុម​ពេទ្យ​សង្គ្រោះ​ដឹកយក​ពិនិត្យ នឹង សង្គ្រោះបន្ទាន់ ។ សូម​រង់ចាំ​ពត៌មាន​លំអិត ខ្ញុំ​នឹង​ជម្រាបជូន​» ។​

​ទោះយ៉ាងណា បន្ទាប់មក​ប្រភព​ដដែល​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា​៖ «​សូម​ជម្រាបជូន​លំអិត ពលករ​ខ្មែរ​ដែល​សង្ស័យ​មាន​អាការ​:​កូ​រ៉ូ​ណា​កាលពី​ពាក់កណ្តាល​យប់មិញ នៅ​តំបន់​០៤១ បាន​ពិនិត្យ​រួច​ហេ​ី​យ លទ្ធផល​កូ​រ៉ូ​ណា​បញ្ជាក់​គឺ​អវិជ្ជមាន ពិតជា​ធូរទ្រូង​មែន​។ គាត់​បាន​ចេញពី​ពេទ្យ នឹង​ត្រឡប់មកផ្ទះ​វិញ​ហេ​ី​យ ។ សូម​ប្រយ័ត្នប្រយែង​បងប្អូន​ទាំងអស់គ្នា​» ។​

​គួរបញ្ជាក់​ផងដែរ​ថា មកទល់ពេលនេះ កូរ៉េខាងត្បូង​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ៦០ ករណី​ថ្មី គិត​ត្រឹម​​ថ្ងៃទី​ ២៥ ខែកុម្ភៈ ឆ្នាំ២០២០ ​៕ ដោយ​៖ លឹម ហុង​

spot_img
×