Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមអបអរ! ពេលនេះ អ្នកវិទ្យាសាស្ត្រ​កូរ៉េ​បង្កើត​ជោគជ័យ​វ៉ាក់សាំង Corona 19 និង​ដាក់​ឲ្យ​ប្រើ​ដើមខែ​មិថុនា​

spot_img

​វ៉ាក់សាំង​កូ​រ៉ូ​ណា Corona 19 បច្ចុប្បន្ននេះ កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ​ន៍ ហើយ​ត្រូវបាន​គេ​ដឹងថា បានចាប់ផ្តើម​ធ្វើតេស្ត​ទៅលើ​សត្វ ។ ហើយ​វ៉ាក់សាំង​នេះ​នឹង​អាច​រកបាន​នៅ​ចុងឆ្នាំ​នេះ​ផងដែរ ។​

​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ កាសែត Chosun IIbo បាន​រាយការណ៍​ថា លោក Joseph Kim ប្រធាន​ក​ក្រុមហ៊ុន​ជីវឧស្ម័ន​អាមេរិក​អ៊ី​ណូ បានបញ្ចប់​ការបង្កើត​វ៉ាក់សាំង​កូ​រ៉ូ​ណា Corona 19 ហើយ ។​

​យោងតាម​របាយការណ៍ លោក Joseph Kim បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា លោក​បាន​បង្កើត​វ៉ាក់សាំង DNA រួចហើយ ដើម្បី​ការពារ​ប្រឆាំងនឹង​ការឆ្លង​វីរុស​ថ្មី​នេះ ដែលមាន​ប្រភព​ចេញពី​ទីក្រុង Wuhan ប្រទេស​ចិន​។​

​លោក​បាន​ឲ្យ​ដឹងថា​៖ «​យើង​គ្រោង​នឹង​ចាប់ផ្តើម​ការសាកល្បង​ព្យាបាល​នៅ​សហរដ្ឋអាមេរិក នៅ​ដើមខែ​មិថុនា បន្ទាប់ពី​ការធ្វើ​តេស្ត​ទៅលើ​សត្វ​» ។​

​សូមបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា កាលពីមុន លោក Joesph បាន​បង្កើត​វ៉ាក់សាំង MERS, វ៉ាក់សាំង​វីរុស Zika និង​វ៉ាក់សាំង Ebola ៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ kr.theepochtimes)​

spot_img
×