Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ផ្ទុះ​កំហឹង បន្ទាប់​តារា​ម៉ូ​ស្ទី​ម​ម្នាក់នេះ​បានចេញ MV ជាមួយ​ឈុត​ឆាក​ដ៏​ញាក់សាច់ និង​ដុត​រោល (​វីដេអូ​)

spot_img

​ឧស្សាហកម្ម​កម្សាន្ត​ម៉ាឡេស៊ី គឺជា​វិស័យ​មួយ​ដែល​កំពុងមាន​ការរីក​លូតលាស់​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ននេះ ហើយ​យើង​ក៏​អាច​មើលឃើញ​ផ្នែក​នេះ​ជាមួយនឹង​ការលេចចេញ​នូវ​ខ្សែភាពយន្ត​ដែលមាន​គុណភាព​ល្អ​ពិតៗ ដែល​ជាក់ស្តែង​ដូចជា​រឿង​៖ The Ghost Bride នៅលើ​ទូរទស្សន៍ Netflix និង​ខ្សែភាពយន្ត MV របស់ Yuna មួយចំនួន​ផងដែរ​។​

​ពិតមែន​ហើយ មនុស្ស​គ្រប់គ្នា​កំពុង​ព្យាយាម​បង្កើត​គំនិត​ថ្មីៗ និង​អ្វីៗ​ដែលមាន​គុណភាព​ល្អ​។ តែ​ទោះយ៉ាងណា តារា​ប្រុស Andi Bernadee ពេលនេះ​កំពុងតែ​រង​នូវ​ការខឹង​សម្បារ​ជាខ្លាំង ចំពោះ​ការចាក់ចេញ​នូវ​វីដេអូ​ចម្រៀង​ដែល​មើលទៅ​គួរអោយ​ចាប់អារម្មណ៍ ជាមួយ​ការសម្តែង​ដើរតួ​ជា​បិសាច​ជញ្ជក់​ឈាម​លើ​ស្ត្រី​ជាច្រើន​។​

ជាក់ស្តែង វីដេអូ​ចម្រៀង​ចាប់ផ្តើម​ដោយ​បរិមាណ​ឈាម​ក្លែងក្លាយ​យ៉ាងច្រើន ហើយ​តួ​សំខាន់​របស់លោក Andi Bernadee មើលទៅ​ស្លេក​ខុសពី​ធម្មជាតិ​។ លោក​បាន​ដើរ​ជុំវិញ​គ្រប់​ច្រកល្ហក​ឌឿ​ហែម ដើម្បី​ចាប់​ស្រី​ស្អាត​ធ្វើដំណើរ​មិន​ប្រយ័ត្ន និង​បន្ទាប់មក ខាំ​កញ្ចឹងក​ផឹក​ឈាម​ពួកនាង​តែម្តង ។ បន្ទាប់មក លោក​បាន​បន្តទៅរ​កជ​ន​រងគ្រោះ​ដទៃ ខណៈដែល​ទុក​ស្ត្រី​រងគ្រោះ​ឲ្យ​ហូរឈាម​រហូត​ស្លាប់ ។​

​ចាប់តាំងពី MV នេះ​ត្រូវបាន​ចេញផ្សាយ មនុស្ស​ជាច្រើន​មានប្រតិកម្ម​ចម្រុះ​ចំពោះ​ឈុត​ឆាក​ដ៏​សាហាវ​នេះ ហើយ​ពួកគេ​បាន​បញ្ចេញមតិ​របស់​ពួកគេ​ផ្សេងៗ​គ្នា ដែល​ក្នុងនោះ អ្នកខ្លះ​បាន​និយាយថា​៖ «MV របស់ Andi គឺ​គួរឱ្យ​ស្អប់ខ្ពើម អាសអាភាស និង​ហួសហេតុ​ពេក​។​»

​ពួកគេ​ក៏បាន​និយាយ​ផងដែរ​ថា តាមរយៈ​ការ​ខាំ​កញ្ចឹងក​របស់​ស្ត្រី វា​ធ្វើឱ្យ​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ​ធ្លាក់ចុះ ហើយ​ធ្វើឱ្យ​ពួកគេ​អាម៉ាស់​ក្នុងនាម​ជា​ប្រជាជន​ម៉ូ​ស្លី​ម ៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×