Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់ទៀតហើយ! បាក់​រន្ទា​សំណង់​ខុន​ដូ​មួយ​នៅ​ម៉ាឡេស៊ី ខណៈ​កំពុង​សាងសង់ បណ្តាល​ឲ្យ​…

spot_img

​សំណង់​ខុន​ដូ​មួយ​ដែល​កំពុង​សាងសង់​នៅ Mont Kiara (​ម៉ាឡេស៊ី​) បាន​ជួប​ឧបទ្ទវហេតុ​មួយ​កាលពី​រសៀល​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០២០ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា ការដាក់​រន្ទា​ទ្រទ្រង់​ការសាងសង់​បាន​ដួលរលំ ។​

​យោងតាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ នោះ​រូបភាព​នៃ​ឧប្បត្តិ​ហេតុនេះ​បានបង្ហាញ​ថា ផ្នែក​ខ្លះ​នៃ​រន្ទា​ទ្រទ្រង់បាន​ដួលរលំ​ក្នុងអំឡុងពេល​ការសាងសង់​កំពុង​បន្ត​។ បំណែក​ដែក និង​បំណែក​ឈើ​ដែល​បាក់បែក​ត្រូវបាន​គេ​ឃើញ​ដួលរលំ ខណៈដែល​កម្ម​ករបរ​ទេស​ដែល​រងរបួស​មួយចំនួន​កំពុង​ដេក​ដួល​នៅលើ​ដី​។​

​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​មូល​ហេតុដែល​បណ្តាលឱ្យរ​ន្ទា​ទាំងនោះ​ដួលរលំ​បែប​នោះទេ ប៉ុន្តែ​ជា​សំណាងល្អ ដែល​គ្មាន​នរណាម្នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ​។ ទន្ទឹមនឹងនេះ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​ពីក្រោយ​ការសាងសង់​អគារ​ខុន​ដូ បានបញ្ជាក់​ពី​ហេតុការណ៍​នេះ និង​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ឧប្បត្តិហេតុ​តូច​មួយ​នេះ​បាន​កើតឡើង​នៅ​ការដ្ឋាន​កាលពី​ម្សិលមិញ ហើយ​កម្មករ​ទាំងអស់​មាន​សុវត្ថិភាព​។ ពួកគេ​បាន​និយាយថា ផ្នែក​តូច​មួយ​នៃ​ការ​រន្ទា​ទាំងនោះ គឺជា​ដើមចម​ដែល​នាំ​កើតមាន​ឧប្បត្តិហេតុ​ឡើង​។

​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​និយាយថា អ្នកម៉ៅការ​បាន​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ការពារ​តំបន់​នោះ និង​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​លំអិត ទៅលើ​រាល់​រចនាសម្ព័ន្ធ និង​រន្ទា រួមគ្នា​ជាមួយ​អ្នកពិគ្រោះ​យោបល់​ជំនាញ​ផងដែរ ៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×