Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឆ្លងវី​រុសCOVID-19 នៅកូរ៉េខាងត្បូ​ង​កើនដ​ល់​ជាង ១.១៤៦នាក់ ក្រោយមានអ្នកឆ្លងថ្មី ​១៦៩នាក់

spot_img

អាជ្ញាធរកូរ៉េខាងត្បូង​ប​ញ្ជាក់នៅ​ថ្ងៃពុ​ធ​នេះថា មានអ្នកឆ្ល​ង​វីរុស COVID-19 ថ្មីចំនួន ១៦៩នាក់ បណ្តាលឲ្យតួលេខនៃអ្នក​ឆ្ល​ងសរុ​បទូ​ទាំង​ប្រទេស​កើន​ដ​ល់ ១.១៤៦នាក់។

ជាមួយគ្នានេះដែរ មានអ្ន​ក​ឆ្លាប់ដោ​យសា​រវី​រុស​ដ៏​សា​ហា​វនេះ ចំនួន ១១នាក់។ អ្នកស្លាប់ទី ១១ដោយសារវីរុស​​នេះជា​ជន​ជាតិ​ម៉ុងហ្គោ​ល វ័យជាង ៣០ឆ្នាំ។ នេះជាការបញ្ជាក់របស់មជ្ឈមណ្ឌ​លកូរ៉េសម្រា​ប់​គ្រប់​គ្រ​ង និងការពារជំងឺ។

សូ​មបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុ​​ងក្រោ​យនេះ ការឆ្លងរីករាលដាល​នៃ​វីរុ​ស​ផ្លូវ​ដ​ង្ហើមថ្មី យ៉ាងខ្លាំងនៅក្នុងប្រទេសកូ​រ៉េ​ខាង​ត្បូង ដែលធ្វើឲ្យប្រទេសនេះមាន​អ្ន​ក​ឆ្លង និងស្លាប់ច្រើនបំផុ​ត​ ​ប​ន្ទា​ប់ពីចិន។

រហូតមកដល់ថ្ងៃ​ពុ​ធនេះ មានអ្នកស្លាប់​ស​រុ​បចំនួន ២.៧៦០នាក់ ឆ្លង ៨០.៩៩៤នាក់ និងជាសះស្បើយ ​៣​០.០០០នាក់ទូទាំងពិភព​លោ​ក៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×