Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹម ២៤ម៉ោង នៅចិនមាន​អ្នក​ស្លា​ប់ត្រឹ​មតែ ៥២នាក់ ដែលជាតួលេខតិច​បំ​ផុត ក្នុងរយៈ​ពេល ៣សប្តាហ៍ចុងក្រោ​យ​

spot_img

ប្រទេសចិន នៅថ្ងៃពុធនេះ បានឲ្យ​ដឹងថា មានអ្នកស្លាប់ដោយសារ​វី​រុស​កូរ៉ូណា​ចំ​នួន ៥២នាក់ ដែលវាគឺជាតួលេខទាបបំផុ​ត​ក្នុង​រយៈពេល ៣សប្តាហ៍ចុងក្រោ​យ​ ធ្វើឲ្យតួលេខនៃអ្នកស្លាប់សរុ​ប​កើន​ដ​ល់ចំនួន ២.៧១៥នាក់។

អ្នកស្លាប់ចុងក្រោយទាំ​ង​អស់ គឺស្ថិតនៅក្នុងខេត្ត​ ហូបេ កន្លែងដែលវីរុសមរណៈនេះ​បា​នផ្ទុះ​ឡើ​ង​។

ចំណែកអ្នកឆ្លងវិញ មាន​ត្រឹមតែ ៤០៦ករណីប៉ុណ្ណោះនៅថ្ងៃពុធ​នេះ​។ នេះបើតាមរបាយ​កា​រ​ណ៍រ​ប​ស់ គណៈកម្មាការសុខភាពជា​តិ​។

កូរ៉េខាងត្បូង ជាប្រទេសទី ​២បន្ទាប់​ពីចិន ដែលមាន​អ្ន​កស្លាប់ និងឆ្លងច្រើនបំ​ផុ​ត (ស្លាប់ ១១នាក់ ឆ្លង ១.១៤៦ករណី) ខណៈនៅអ៊ីតាលីវិញ មានអ្នក​ស្លា​ប់ចំនួន ១០នាក់ និងឆ្លងច្រើនជាង ៣០០ករណី៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×