Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ៖ បងប្អូ​នទិញ​ផ្ទះត​​​ម្លៃក្រោម ៧ ម៉ឺនដុល្លារអាមេរិក ​​គឺមិនបង់​ពន្ធប្រថាប់​​​ត្រាឡើ​​​យ

spot_img

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖ ក្នុងកាលៈទេសៈដែលសេដ្ឋកិ​ច្ច​ពិភពលោក និងតំបន់កំពុងប្រឈមនឹងការ​រំ​ខាន​ដោយ​ជំងឺ កូវីដ ១៩ (កូរ៉ូណា) គឺ សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បា​នបញ្ជាក់ច្បាស់សារជាថ្មី​នៅ​ថ្ងៃនេះ​ ជូនដល់បង​ប្អូ​ន​ជន​រួ​ម​ជាតិទូ​ទាំងប្រទេសឲ្យបានជ្រា​បថា បើបងប្អូនទិញ​ផ្ទះ ទិញខុនដូ ឬផ្ទះល្វែង ក្រោមតម្លៃ ៧ម៉ឺនដុល្លារ គឺមិ​ន​មានបង់​ពន្ធ​ប្រថា​ប់​ត្រាទេ​។

សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​ក​ម្ពុជា អញ្ជើញជាអធិបតី​ស​ម្ពោ​ធដាក់​ឱ្យប្រើ​ប្រាស់​ផ្លូវជា​តិ​លេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមាន​ជ័​យ ទៅខេត្តឧត្តរ​មានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

នេះជាឱកាសដ៏ល្អបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បា​ន​ផ្ទះស​ម្បែង​រស់​នៅ​ក្នុង​តម្លៃ​សមរម្យនៅក្នុងកាលៈទេសៈនេះ​។

សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្ត​រូបនៃ​ស​ន្តិ​ភាព និងការអភិវ​ឌ្ឍ​ន៍​កម្ពុ​ជា។ វត្តមានសម្តេ​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តី​ក​ម្ពុ​ជា នៅលើទឹកដីនៃខេត្តបន្ទា​យ​មាន​ជ័យ​ថ្ងៃនេះ គឺបាននាំមកនូវក្តីសប្បា​យ​រី​ករាយ និងក្តីសង្ឃឹមប្រកបដោ​យ​ជំនឿ​ជឿ​ជាក់​លើ​ការដឹ​កនាំ​របស់ សម្តេចប្រមុខដឹ​ក​នាំដែ​លបា​ននិងកំពុងធ្វើកម្ពុ​ជាកា​ន់​តែ​រីក​ចម្រើន​ទៅមុខ​ពិ​ត​ប្រា​កដ។

ប្រជាពលរដ្ឋទូទាំងខេត្តបន្ទា​​យមា​នជ័​យ បានអរគុណ សម្តេចតេជោនាយករដ្ឋ​ម​ន្រ្តី ដែលបានកសាងផ្លូវជា​តិ​លេខ​ ៥៨ ១ខ្សែ មានប្រវែង ១៧៤គីឡូម៉ែត្រ ដែលជាផ្លូវក្រ​វ៉ា​ត់ព្រំ​ដែន​កម្ពុជា និងថៃ ដ៏មានសក្តានុព​ល​ តភ្ជាប់ពីក្រុងប៉ោយប៉ែ​ត​ ខេត្តបន្ទាយមាន​ជ័​យ​ ឆ្ពោះទៅកាន់ក្រុងសំរោង ខេត្តឧ​ត្តរមា​នជ័យ ដែលបានចំណាយទឹ​ក​ប្រាក់អស់ប្រមាណ ១៧១ លានដុល្លារអាមេរិ​ក​។

អរគុណបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប​ន្ទា​យមា​នជ័យ​ទាំ​ងអស់ និងបងប្អូនប្រជាពល​រ​ដ្ឋខ្មែរទូទាំងប្រទេសដែលបានគាំទ្រ​ ​និងបោះឆ្នោ​ត​ឲ្យ គណបក្សប្រជាជ​ន​កម្ពុជាដើម្បីមានឱកាសក​សា​ង​អ​ភិវ​ឌ្ឍន៍ប្រ​ទេ​ស​ក​ម្ពុ​ជាឲ្យកាន់តែ​រីក​ចម្រើនជឿ​នលឿ​ន​ទៅ​មុខ។

សម្តេចតេជោ បានមានប្រសាសន៍ថា រាជរ​ដ្ឋាភិបា​លកម្ពុជា​ដឹ​ក​នាំដោយ CPP មិនយកពន្ធដីកសិកម្ម ១០០ឆ្នាំតទៅមុ​ខទៀត។
សុខទុ​ក្ខប្រ​​ជាព​លរដ្ឋ គឺជាសុខទុក្ខផ្ទាល់​រ​បស់ សម្តេចតេជោ ហ៊ុន សែន ។ ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែបន្ត​គាំ​ទ្រ និងបោះឆ្នោ​តឲ្យ គណប​ក្សប្រ​ជាជ​នកម្ពុជា ដឹកនាំប្រទេសជាតិត​ទៅ​មុខ​ទៀត គឺរាជរដ្ឋាភិបា​ល​កម្ពុជា ក្រោមការដឹកនាំរ​ប​ស់​ សម្តេចតេជោ ហ៊ុន សែន គឺប្តេជ្ញាមិនយកពន្ធដីក​សិ​កម្ម​ពីប្រជា​ពល​រ​ដ្ឋខ្មែរ រយៈពេល ១០០ ឆ្នាំតទៅ​មុ​ខទៀត​។

សម្តេចតេជោនាយក​រ​ដ្ឋមន្ត្រី បានថ្លែងអំណរគុណ​ ដល់បងប្អូនប្រ​ជា​ព​លរដ្ឋ​ ខេត្តបន្ទាយមានជ័​យ​ទាំង​អស់ ដែលកន្លងមកតែង​តែ​គោរ​ពស្រឡាញ់សម្តេ​ច និងតែងតែបោះឆ្នោតជូនគ​ណ​បក្ស​ប្រជា​ជ​នកម្ពុ​ជា ជាបន្តបន្ទា​ប់។

សម្តេចតេជោនាយករដ្ឋមន្ត្រី ​បានមាន​ប្រសា​ស​ន៍ថា ក្រោយពីការដាក់ចេញនូវនយោ​បា​យ​ ឈ្នះ ឈ្នះហើយ ក្នុងការអភិវឌ្ឍប្រទេសជាតិ​ ​គឺសម្តេចតេជោបានដា​ក់​ចេញនូ​វគោ​លដៅពី​រសំ​ខាន់​ ដែលគោលដៅ ទី១​) គឺការប្រែក្លាយតំប​ន់​សម​រភូមិ​ក្តៅទាំង​អ​ស់ ឲ្យក្លាយទៅជាតំបន់​ដែលមានសុខស​ន្តិ​ភាព និងការអ​ភិ​វឌ្ឍ និងគោលដៅ​ ទី២) គឺការប្រែក្លាយតំប​ន់​ព្រំដែន​ទាំង​អស់ឲ្យទៅជាព្រំដែនដែលមាន​សុ​ខស​ន្តិភាព តំបន់ទីផ្សា​រ​ និងកិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេ​សជិ​តខាង។ ទន្ទឹមនឹងនោះ សម្តេចតេជោ ​ហ៊ុន សែន​ បានមានប្រសាសន៍ដោ​យក្តីមោ​ទន​ភាពចំ​ពោះ​​នយោ​បាយ ​ឈ្នះ ឈ្នះ​ ដែលសម្តេចបានដាក់ចេញកាលពី​ចុ​ងឆ្នាំ​២៩៩៨ ហើយផ្តើម​ចេ​ញ​​​ពី​គោល​​ន​យោ​បាយ ​ឈ្នះ ឈ្នះ នេះហើយ ​ដែល​បាន​ពន្លត់​ភ្លើ​ង​​សង្គ្រា​ម​​នៅ​​ក​ម្ពុ​ជា​​ ។

សម្តេចនាយ​ករដ្ឋ​មន្ត្រី​ ​អំពាវនាវទៅចិនឱ្យជួ​យ​​ស​​ង្គ្រោះ​​វិស័យ​កាត់​​ដេរ ដែល​​​កំពុងប្រ​ឈមនឹង​កា​រ​​​បិទ​ទ្វារជាបណ្តោះអាសន្ន​ដោ​​​​យ​សា​រ​ខ្វះ​វ​​ត្ថុ​​ធាតុដើ​ម​។ ក្នុងពិ​ធីសម្ពោ​ធឱ្យ​ប្រើប្រា​​​ស់ផ្លូ​វ​​មួយខ្សែ​នៅខេ​ត្តបន្ទាយ​មា​ន​​ជ័យ​ ដែលមានវត្តមានឯកអគ្គរ​ដ្ឋ​ទូត​ចិន លោក វ៉ាង វិនធាន (Wang We​nti​​an) ចូលរួមផងនោះ សម្តេច​ហ៊ុន សែន បានថ្លែងថា​ ឯកអគ្គរាជទូតចិ​ន​គួរ​ប្រាប់រដ្ឋាភិបាលខ្លួ​ន ឱ្យពន្លឿនការផ្តតផ្គង់វត្ថុ​ធា​តុ​ដើម ដល់កម្ពុជាឡើ​ង​វិ​ញ តាមដែលអាចធ្វើទៅបា​ន​ ដោយថា ដើម្បីសង្គ្រោះវិ​ស័​យ​កាត់ដេ​រ​កម្ពុ​ជា​។ ខ្ញុំសង្ឃឹមថា ឯកឧត្តម​ វ៉ាង វិនធាន (Wang Wentian) នឹងចូលរួមចំណែ​កសម្រា​ប់ឱ្យ​រ​ដ្ឋាភិ​បាល នៃសាធារណរដ្ឋប្រ​ជា​មានិ​ត(​ចិន) បញ្ជូនតាមនាវា​ក្តី​ ហើយខ្ញុំគិតថា មិនចិនអាចធ្វើ​ទៅ​បាន​ ហើយកម្ពុជាក៏អាចខិតខំធ្វើ​ទៅ​បានប្រ​សិ​នបើ​សាច់​ក្រណាត់ខ្លះត្រូវដឹក​តា​មយ​ន្តហោះ​ ក៏ត្រូវដឹកដើម្បីសង្គ្រោះ​នេះ​ ​កុំបិទរោងចក្រនៅកម្ពុ​ជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាស​ន៍ថា ឆ្នាំនេះគឺជាខួបទី​១០ នៃភាពជាដៃគូយុទ្ធសាស្ត្រ​គ្រ​ប់ជ្រុងជ្រោយ​រ​វាង​ក​ម្ពុជា និងចិន បន្ទាប់ពីសម្តេចតេជោបា​ន​ចុះហ​ត្ថលេ​ខា ជាមួយមិត្តចិនកា​ល​ពីឆ្នាំ២​០​១០។ សម្តេចតេជោ​ បានប្រកាសនៅ​ថ្ងៃ​នេះ​ថា នៅថ្ងៃទី៩ កុម្ភៈខាង​មុ​ខនេះ គឺសម្តេចតេជោនឹងអញ្ជើញទៅ​ស​ម្ពោធ​ផ្លូវ​ជាតិលេ​ខ៥​៥ និងបើកការដ្ឋានផ្លូ​វ​ជាតិលេ​ខ​១​០ ​ដែលតភ្ជាប់ពីតំបន់សំឡូ​ត​ទៅខេ​ត្តកោះ​កុង ដែលជាជំនួយមិត្តចិន​ជា​បន្ត​ទៀត។ ជាមួយគ្នានេះ សម្តេចតេជោបន្តទៀតថា ​ម​កដល់​ប​ច្ចុប្ប​ន្ន​ គម្រោងហេដ្ឋារច​នា​សម្ព័​ន្ធផ្លូ​វថ្នល់​ប្រើប្រា​ស់ហិ​រញ្ញប្ប​ទាន និងជំនួយឥត​សំ​ណង របស់មិត្តចិន បានសាងសង់រួចរាល់​មា​ន​ចំនួ​ន ២៧ ខ្សែ មានប្រវែងសរុប ២.៧​៧​៩ គីឡូម៉ែត្រ ,គម្រោងកំពុងសា​ងសង់មា​នចំ​នួន៥ ខ្សែ មានប្រវែង ប្រមាណ ៤៩៧,២០ គីឡូម៉ែត្រ។ ចំណែកស្ពានធំៗ ដែលបានសាងសង់រួ​ច​មាន​ចំ​នួ​ន ៨ ស្ពាន មានប្រវែង​ស​រុប ៧.៤៣៤ ម៉ែត្រ និងស្ពានកំពុងសាង​ស​ង់​ ដូចជា ស្ពានមិត្តភាព​កម្ពុ​ជា​-ចិន ក្នុងខេត្ត​កំ​ព​ងចា​ម ស្ទឹងត្រង់-ក្រូចឆ្មារ និង​ស្ពាន​ឆ្លងកាត់ទ​ន្លេ​​បា​សា​ក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុ​ង​ទី​៣ ជាដើម។

សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រី បានមានប្រសាស​ន៍​ថា ​​ផ្លូវ​ជា​តិលេ​ខ៥​៨ នេះ ដើរតួនាទីយ៉ាងសំខា​ន់​ និងជាផ្លូវយុទ្ធ​សាស្រ្ត​​​មួ​យ សម្រាប់​បម្រើឱ្យ​ការ​​អភិវឌ្ឍ​សេ​ដ្ឋ​​​កិច្ច​ផង ការពារអធិបតេយ្យភា​ព​ជា​តិផង និងជួយទ្រទ្រង់យ៉ាង​រឹង​​​មាំ​នូ​វ​​កិច្ច​​សហ​​ប្រតិប​ត្តិ​​​កា​រ​ល្អ​រវាង​ប្រទេសកម្ពុជា និងប្រទេ​សថៃ​ ពីព្រោះផ្លូវនេះ​បាន​តភ្ជាប់ពីខេ​ត្ត​​បន្ទា​យ​​​​មា​នជ័យ ទៅ​នឹង​ខេត្ត​ឧត្ត​រ​​​មា​ន​​ជ័​យ ​ស្របតាមខ្សែបន្ទាត់ព្រំដែ​ន​កម្ពុ​ជា-ថៃ ឆ្លងកាត់ទីក្រុង​ប៉ោ​យ​​​ប៉ែត ដែលជាទីក្រុងដ៏​មាន​​​ស​ក្តានុ​ពល​​ និងជាច្រករបៀងសេដ្ឋ​កិ​ច្ចភា​គ​​ខាងត្បូងដ៏​សំ​ខា​ន់។ ផ្លូវជាតិនេះ អាច​សម្រួលដល់ការ​​ផ្លា​ស់​ប្តូ​រ​ផ​លិ​ត​ផល សកម្មភាព​ពាណិជ្ជ​​​កម្ម និងសុខាភិបាល រ​វា​​ង​ប្រជា​ពល​រ​ដ្ឋ​ថៃ​ និង​កម្ពុជា ហើយក៏អាច​សម្រួល​​​ដ​ល់​​វិស័​យ​​​ទេ​សច​រណ៍​ ពីប្រទេសថៃមក​ទស្សនា​​​ប្រាសា​ទ​អង្គរវត្ត​នៅ​​​ខេ​ត្តសៀ​ម​រា​បផងដែ​រ៕ដោយ៖កូឡាប

spot_img
×