Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់​ ត្រូវយុវ​​ជនពីរនាក់ រំលោភ​បូ​ក ​រហូ​តស​ន្លប់​

spot_img

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់សន្លប់ស្តូកស្តឹងនៅក្នុងព្រៃ បន្ទាប់ពីរងនូវការចាប់រំលោភបូកពីយុវជន២នាក់។ បន្ទាប់ធ្វើសកម្មភាពរំលោភ ជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ ចំណែកជនសង្ស័យម្នាក់ទៀត ក៏ត្រៀមរត់គេចដែរ តែត្រូវបា​នសម​ត្ថកិ​ច្ចឃា​ត់ខ្លួនបាន កាលពីវេលារំលងអ​ធ្រា​ត្រ ឈានចូលថ្ងៃពុធ​ទី​ ២៦ ខែកុម្ភៈ ឆ្នាំ ២០២០នេះ នៅចំណុចមាត់ស្រះ​ ជិតរ​ង្វង់​មូ​ល​មច្ឆា ​ក្នុងស​ង្កាត់​ជ្រោយ​ច​ង្វា ខណ្ឌ​ជ្រោយ​ចង្វា រាជធានីភ្នំពេញ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច​ឃា​ត់​ខ្លួនបាន ឈ្មោះ សុខ ពុធ អាយុ២៧​ឆ្នាំ មុខរបរនិ​ងស្នា​ក់នៅមិន​ពិត​ប្រាកដ ទីលំនៅងស្រុ​ក​ពាមជរ ខេត្តព្រៃវែ​ង និងម្នាក់ទៀតរត់ខ្លួនគេ​ចបាត់ មិនស្គាល់អត្តស​ញ្ញា​ណ មុខរបរលក់ខ្ចៅស្ងោ​រ​និង​អំពៅ​សាង បានរត់ចោ​ល​រទេះនិងម៉ូ​តូ​ ។ រីឯនារីរងគ្រោះ​ឈ្មោះ​ ស.រ.ហ អាយុប្រហែល១៨ឆ្នាំ ​។

បុគ្គលិកស​ន្តិសុខ ដែលបានឃើញហេ​តុ​ការ​ណ៍ បានឲ្យដឹ​ងថា មុនពេល​កើ​តហេ​តុ គាត់​ឃើញ​បុរ​ស​២នាក់ និងនារីម្នាក់អង្គុយ​សា​សង​គ្នា។ លុះបន្តិចក្រោយ​ម​ក គាត់ឃើញបុរសម្នាក់បានធ្វើ​ស​កម្ម​ភាព​រំលោភ​នារី​រងគ្រោះ ចំណែកម្នាក់ទៀតឈ​រ​មើ​លផ្លូ​វ ។ ក្រោយជនសង្ស័យ​ទី​១ រំលោភបានសម្រេ​ច​ហើ​យ ជនសង្ស័យ​ទី២ ក៏អូសនារីរងគ្រោះទៅ​រំ​លោភ​ក​ន្លែងមួ​យទៀ​ត ហើយជនសង្ស័​យ​ទី១ ជាអ្នកឈរមើល​ផ្លូវ​វិ​ញម្ដង ។ ពេលនោះគាត់​ ក៏ដើរម​កសួ​រនាំ ស្រាប់តែជនសង្ស័​យ​ទី២ ដែលកំពុងតែរំលោភនា​រី​រង​គ្រោះ បានរត់គេ​ចខ្លួន ចូ​លព្រៃបា​ត់ រីឯជនសង្ស័យ​ទី១ ជាអ្នកមើលផ្លូវ​នោះ​ ក៏ស្ទុះរត់ដែរ​ តែត្រូវគាត់​ចា​ប់បាន រួចប្រគល់ឲ្យ​ស​មត្ថ​កិច្ច៕ដោយ៖កូឡាប

spot_img
×