Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាល ប៉ុស្ដិ៍ទំន​ប់ទឹក ឃាត់ជនជាតិនីហ្សេរីយ៉ា​ម្នា​ក់ ឆបោកអីវ៉ាន់ តាម Instagr​am តម្លៃជិត១ម៉ឺនដុល្លារ

spot_img

ភំ្នពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសព័ត៌មានថា ប៉ុស្ដិ៍នគរបាលរដ្ឋ​បាលទំ​នប់ទឹក បានចុះសហការជាមួយនាយក​ដ្ឋាន​ប្រឆាំ​ងប​ទល្មើសបច្ចេក​វិទ្យា បានធ្វើឃាត់ជនបរទេស១នាក់ ពីបទ ឆបោក តាមប្រព័ន្ធបណ្ដាញស​ង្គ​ម Instagram នៅចំណុចផ្ទះជួល​លេ​ខ ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេងកង ​រាជធានី​ភ្នំ​ពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៣០នាទី ។

នគរបាលរដ្ឋ​បាលទំ​នប់ទឹក បានឲ្យដឹងថា ជនស​ង្ស័យ​ឈ្មោះ​ ​Hama Dou Abdou ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា​ ស្នាក់នៅផ្ទះជួលលេខ​១​៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់​ទឹក ខណ្ឌបឹងកេ​ង​កង រាជធានីភ្នំពេ​ញ​ មុខរបរ កីឡាករបា​ល់​ទាត់​។

នគរបាលប៉ុស្តិ៍ បានរៀបរាប់តាម​ដំណើ​ររឿងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣​០​នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋ​បាលទំ​នប់​​ទឹក បានសហការជា​មួ​យ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើស​ប​ច្ចេក​វិទ្យា បានធ្វើការឃាត់ជនស​ង្ស័​យ​ម្នាក់ ឈ្មោះ Hama Dou Abdou ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ស្នា​ក់​នៅផ្ទះជួលលេខ១៣​Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹ​ក ខណ្ឌបឹងកេង​កង រាជធានីភ្នំពេញ ​ពីបទ ឆបោក (តា​ម​ ប្រ​ព័ន្ធប​ណ្ដាញ​សង្គម Instagram) យោងទៅតាមពាក្យប​ណ្ដឹ​ងរ​បស់​ជន​រងគ្រោះ​ឈ្មោះ​ ​សៀង ភុជគាវ និងឈ្មោះ មុន្នី ដារីកា កាល​ពីអំ​ឡុង​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ។ ជនសង្ស័យបានផ្ញើសារ​ទៅ​កាន់​ជន​រ​ងគ្រោះ តាមរយៈប្រព័ន្ធបណ្ដាញស​ង្គ​ម (Instagr​am) ដោយសុំរាប់អាន​ជាមួ​យជន​រងគ្រោះ ក្រោយមកជនសង្ស័យបាន​ប្រើ​ល្បិច​ផ្ញើសម្លៀកបំពាក់ ទូរស័ព្ទដៃ ​និ​ងប្រាក់មួយចំនួ​ន ដើម្បីយកទៅបរិ​ច្ចាគឲ្យមនុស្ស​ចាស់ និងក្មេងកំព្រា បន្ទាប់មកជនសង្ស័យក៏បាន​ប​ន្លំធ្វើ​ជា​ក្រុមហ៊ុ​ន​ផ្ញើអីវ៉ា​ន់ រួចទូរស័​ព្ទ​ប្រាប់​ជនរ​ង​គ្រោះថា មានអីវ៉ាន់ផ្ញើពីក្រៅប្រ​ទេ​ស ហើយតម្រូ​វឲ្យជនរងគ្រោះ​ផ្ញើប្រា​ក់តាម​វីង​ជាប​ន្ដប​ន្ទា​ប់ ​រហូតដល់ទៅ៧​.៣​​០០ដុល្លារអាមេរិក​ ទើបជនរងគ្រោះដឹង​ថា​ ចាញ់បោកគេ​ ទើបបានទៅដាក់ពាក្យប​ណ្ដឹ​ង រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៦​និ​ង៣​០នាទី ទើបកម្លាំងនាយក​ដ្ឋា​នប្រ​ឆាំងប​ទល្មើ​សប​ច្ចេកវិទ្យា សហការជាមួ​យ​កម្លាំ​ង ប៉ុស្ដិ៍នគរបា​ល​រដ្ឋបា​ល​ទំន​ប់ទឹ​ក ធ្វើការស្រាវជ្រាវរហូតឈា​ន​ដល់​ធ្វើកា​រឃា​ត់បាន ជនស​ង្ស័យ​ខា​ងលើ នៅចំណុចផ្ទះជួលរបស់​ជ​នសង្ស័​យតែ​ម្ដ​ង។

បច្ចុប្បន្នជនស​ង្ស័យ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋា​ន​ប្រឆាំង​បទ​ល្មើស​បច្ចេ​កវិទ្យា ក្រសួងមហាផ្ទៃ ​ដើម្បីចាត់ការប​ន្ដ​៕ដោយ៖កូឡាប

spot_img
×