Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រួលផ្នែកព​ន្ធ​ដារ លើ​វិ​ស័យស​ណ្ឋា​គារ និងផ្ទះសំណាក់ នៅខេត្តសៀម​រា​ប និងលើក​លែ​ងព​ន្ធប្រថាប់ត្រាលើ​ផ្ទេ​​រ​កម្មសិទ្ធិតម្លៃទាបជា​ង៧ម៉ឺន​ដុ​ល្លា​រ

spot_img

ភ្នំពេញ៖​ រាជរដ្ឋាភិបាល ដែលមានក្រសួងសេ​ដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ជាសេនាធិការ បានចេញសេចក្តីណែនាំអនុវត្ត​ ​ស្តីពី វិធានការសម្រួលផ្នែកព​ន្ធ​ដារ ដើម្បីកាត់បន្ថយផលប៉ះពាល់លើ​វិ​ស័យស​ណ្ឋា​គារ និងផ្ទះសំណាក់ នៅខេត្តសៀម​រា​ប និងវិស័យអច​ល​នទ្រព្យ ការលើកលែងពន្ធប្រថាប់ត្រាលើ​ផ្ទេ​រ​កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលន​ទ្រ​ព្យ លំ​នៅដ្ឋានគ្រប់ប្រភេ​ទ​ តម្លៃស្នើឬទាបជាង៧ម៉ឺន​ដុ​ល្លា​រ។

តាមការស​ម្រេចរ​បស់​រដ្ឋា​ភិបាល ក្នុងគោលបំណងកាត់បន្ថយ​ផ​លប៉ះ​ពាល់ លើវិស័យសណ្ឋាគារនិងផ្ទះ​សំណាក់ និងវិស័យអចនទ្រព្យ ក្រសួង​សេដ្ឋកិច្ចនិងហិ​រញ្ញវត្ថុ សូមដា​ក់​ចេញ​សេ​ច​ក្តីណែនាំ អនុវត្តវិធានការផ្នែកពន្ធដា​រ​មួយ​ចំ​នួន​។ អ្នកជាប់ពន្ធដែ​ល​កំពុ​ងប្រ​ក​បអាជី​វកម្ម ក្នុងវិស័យសណ្ឋា​គា​រ និងផ្ទះសំ​ណាក់ ដែលមានទីតាំង​ក្នុ​ងខេ​ត្ត​សៀមរាប ត្រូវទទួលបានការបន្ធូ​រ​បន្ថ​យកាតព្វកិច្ចព​ន្ធ​ដារ គឺលើកលែងការ​ប​ង់ព​ន្ធអាករ ប្រចាំ​ខែគ្រប់​ប្រ​ភេទ សម្រាប់រយៈពេលប្រព​ន្ធពីខែ​កុម្ភៈ ដល់​ខែឧ​សភា ឆ្នាំ 2020។ រួចផុតពីការធ្វើសវនកម្ម​ពេញលេ​ញ សម្រាប់ការិយបរិច្ឆេ​​​ទ​ឆ្នាំ 20​20 សម្រាប់វិស័យសណ្ឋាគារ និ​ងផ្ទះសំណាក់ក្នុង​ខេ​ត្តសៀម​រា​ប។ អ្នកជាប់ពន្ធដែលទទួលបា​ន​កា​រលើ​កលែង ការបង់ពន្ធអាករប្រ​ចាំ​ខែ​ដូចមា​នចែ​ង ក្នុងចំណុចកខា​ងលើនេះ ត្រូវដាក់លិខិ​តប្រ​កាសប្រចាំខែ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករ លើតម្លៃបន្ថែមមជាធម្មតា ព្រមទាំងត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើ​ប្រាក់​ចំណូ​លប្រ​ចាំ​ឆ្នាំ ​2019 ជាធម្មតា។

បើតាមក្រសួង​សេ​ដ្ឋកិច្ច​និង​ហិ​រញ្ញ​វត្ថុ ការលើកលែងពន្ធប្រថាប់​ត្រា​ លើផ្ទេរ​ក​ម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អ​ច​លនទ្រព្យ លំនៅដ្ឋា​នគ្រប់ប្រភេទ គឺរាល់ការផ្ទេរកម្មសិទ្ធិ​ ឬសិទ្ធិកាន់កាប់អចល​ន​ទ្រព្យ ដែលមានតម្លៃស្មើឬទាបជាង ​7 ម៉ឺនដុល្លារអា​មេ​រិក ត្រូវទទួ​លបា​នការ​លើក​លែងពន្ធប្រថា​ប់ត្រា ចំពោះលំនៅដ្ឋានដែលបំពេញល​ក្ខ​ខណ្ឌ​ ៕ដោយ៖កូឡាប

spot_img
×