Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០១៩នេះ ការអនុវត្ត គោលនយោបា​យ​ភូមិ​សង្កាត់មា​នសុ​វត្ថិ​ភាព នៅភ្នំពេ​ញ មានលក្ខណៈល្អ​ ប្រសើរ ដោយបានធ្វើឲ្យបទ​ល្មើស​ថយ​ចុះ

spot_img

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩នេះ អាជ្ញាធររាជធានីភ្នំ​ពេញបានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយភូមិ​ស​ង្កាត់​មាន​សុវ​ត្ថិភាព ដោយរក្សាបាននូ​វ សុខសន្តិសុខសណ្តាប់ធ្នាប់សាធា​រ​ណៈល្អ ប្រសើរ ជូនប្រជាពលរដ្ឋនិង​​សង្គម​ជា​តិ ដែលបានធ្វើ​ឲ្យបទល្មើសថយចុះជាង២​០​០ករណី បង្កភាពកក់ក្តៅជូនប្រជា​ព​លរ​ដ្ឋ​នៅក្នុ​ងរា​ជ​ធា​នី​ភ្នំពេ​ញ។

លោក​ឃួង ស្រេង អភិបាលរាជធានី​​ភ្នំពេញ បានថ្លែងក្នុងពិធីបើកស​ន្និ​​​​បា​​ត​បូ​កសរុប លទ្ធផលការងារប្រ​ចាំ​ឆ្នាំ​២០​១៩ និងលើកទិសដៅអនុ​វ​ត្តកា​រងា​រឆ្នាំ២០២០ របស់រដ្ឋបាលរា​ជ​ធានីភ្នំពេញនិងក្រុ​មការងា​ររាជ​រដ្ឋា​ភិ​បាល ចុះជួយមូលដ្ឋាន កា​លពីព្រឹកថ្ងៃទី២៦ កុម្ភៈ ២​០២០ នៅសាលារាជធានីភ្នំពេញ។ ពិធីនេះ លោ​ក​ប៉ា សុជា​តិ​វង្ស ប្រធានក្រុមប្រឹក្សារាជធានី បានអញ្ជើញជាអធិបតីផងដែរ។

លោកឃួង ស្រេង បានមានប្រសាស​ន៍ថា នៅភ្នំពេញ សម្រាប់ឆ្នាំ២០១៩នេះ ប​ទល្មើ​ស
​ព្រហ្មទណ្ឌបានកើតមានឡើ​ង​ចំ​នួន ៨៣៨/១០៤៦លើក ថយចុះ ២០៨លើកស្មើនឹង២០ភា​គ​រយ​​ ​ក្នុងនោះ
គណៈបញ្ជាការឯកភាពរាជធានីភ្នំ​ពេ​ញ បានម្ចាស់ការបង្ក្រា​ប​បទល្មើ​សទាំ​ងនេះ សរុបចំនួន ៧៤៩ករណីស្មើនឹង ៨៩,៣៧% ​នៃចំនួនបទល្មើសរួម​ដែលនេះ បង្ហាញឲ្យឃើញពីសញ្ញាវិជ្ជមា​ន​នៃការ​ថយចុះ​នូវ​ចំនួន បទល្មើសព្រហ្មទណ្ឌសុវត្ថិ​ភាព និងកិច្ចសហប្រតិបត្តិការបង្ក្រា​ប​បទ​ល្មើស កាន់តែមានប្រសិទ្ធ​ភា​ព។​

លោកអភិបាលរាជធានី​ បានបន្តថា ក្នុងឆ្នាំ២០១​៩នេះ​ដែរ អាជ្ញាធររាជធានីបានរៀប​ចំ​ទទួ​លព្រះរាជពិធីបុណ្យអុំទូក​ប​ណ្ដែត​ប្រទី​ប​ សំពះព្រះខែនិងអ​ក​អំបុក ដោយបានប្រព្រឹត្តទៅក្នុងបរិយាកាស​ស​ប្បាយ​រីក​រាយ សុវត្ថិភាពនិងអធិក​អ​ធម​យ៉ាង​ក្រៃ​លែង ដោយមានប្រជាពលរដ្ឋភ្ញៀ​វ​ទេ​សចរ​ជាតិ និងអន្តរជាតិចូលរួ​ម​យ៉ាង​ច្រើនកុះ​ក​រ សរុបចំនួនប្រមាណ៤,​៩​លាន​នាក់ កើនឡើង៦,៦ភាគរយ ធៀបឆ្នាំ ២០១៨ កន្លងទៅ បើ​ទោះ​បីមាន​ផល​ប៉ះពាល់​តិច​តួច ពីកត្តានយោបាយនិងការប៉ុ​ន​ប៉ង​អំពី​ក្រុមក្រៅច្បាប់យ៉ា​ង​​ណា​ក្តី ។ ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំ​ពេញ បាននិងកំពុងរៀប​ចំ​ផែន​ការអ​ភិ​វឌ្ឍ​ន៍ប្រាំឆ្នាំ២០២០-២០២៤ និងគម្រោងវិនិ​យោ​គ ៣ឆ្នាំរំកិល ២០២០-២០២២ ក្នុងនោះគម្រោងសកម្មភា​ព​រប​ស់រដ្ឋបា​ល​រាជ​ធានី​ភ្នំ​ពេញ ចំនួន២០៧ គម្រោង សកម្មភាពរបស់​រ​ដ្ឋបាល ខណ្ឌ សង្កាត់ ចំនួន ៤០៩ គម្រោង និងគម្រោងសកម្ម​ភា​ពរប​ស់ម​ន្ទីរអ​ង្គ​ភាព​ចំនួន ៨១គម្រោង សរុបមានថវិកាគាំទ្រប្រ​មា​ណ៩៨៥.០០០.០០០.០០០រៀល ។ បានរៀបចំកិច្ចប្រជុំត្រួ​ត​ពិនិត្យ​កិច្ច​ស​ន្យាជួលទី​តាំ​ង ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋស​រុ​បចំ​នួន៣​៣​ទីតាំ​ង ដោយបានចុះកិច្ចសន្យាជា​មួ​យឯ​ក​ជន ​ក្រៅពីទីតាំងទ្រព្យសម្បត្តិរ​ដ្ឋ​ចំនួន ៤៤ទីតាំងនិងបានចុះបញ្ជីទីតាំ​ង​វិនិ​យោគ​ នៅអនុគណៈកម្មាធិការវិនិ​យោ​គ​រាជ​ធានីភ្នំ​ពេញ សរុប២៥ទីតាំង។

បានធ្វើការដោះស្រាយសំណង់មិន​រៀ​បរយ លើផ្ទៃប្រឡាយនិងអភិវឌ្ឍន៍លំនៅដ្ឋាន​ នៅ​នឹងកន្លែងជូនប្រជាពល​រ​ដ្ឋ​ក្រីក្រ និងសហគមន៍ស្ទឹងមានជ័​យ​ប្រជាព​លរ​ដ្ឋ​ចំនួន ១៥៣គ្រួសារ ដោយ ក្នុងដំណាក់កាលទី១ បា​នទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុរួ​ចហើយ និងកំពុងបន្តអនុវត្ត​ដំ​ណាក់កា​លប​ន្ត​ទៀ​ត។ ដោយឡែកចំពោះការដោះស្រាយផលប៉ះ​ពា​ល់ ក្នុងគម្រោងអភិវឌ្ឍន៍ទី​ក្រុ​ងរ​ណប ជ្រោយ​ចង្វា រដ្ឋ​បាលរាជធានីភ្នំពេ​ញ​និង​ភាគី​ក្រុ​មហ៊ុ​ន ocic បានបន្តចែ​ក​ប័ណ្ណលើក​ទី៥ ដែលគិតមកដល់ពេលនេះយើងបា​ន​រួមគ្នា ដោះស្រាយផលប៉ះពាល់និងរៀប​ចំ​ពិធី​ចែក​ប័ណ្ណប្រ​គល់ផ្ទះ​ ជូនប្រជាពលរដ្ឋបាន​ចំ​នួន២​​៩​៥ប័​ណ្ណ ហើយគ្រោងនឹងបញ្ចប់នៅពាក់​ក​ណ្ដា​លឆ្នាំខា​ងមុ​ខនេះ។ បានបិទបញ្ចប់ទាំងស្រុ​ង​សំណុំរឿ​ង​ទំនា​ស់ដី​ធ្លីរ៉ាំ​រ៉ៃ ក្នុងតំបន់អភិវឌ្ឍន៍​បឹ​ង​កក់ និងសហគមន៍បុ​រី​កីឡា ​និងកំពុងឈានទៅបន្តដោះស្រាយ​ប​ញ្ចប់​ បញ្ហាតំបន់អភិវឌ្ឍន៍​ឫ​ស្សីកែ​វ តំបន់អភិវឌ្ឍន៍​បឹ​ង​ទំពុន ជើងឯង តំបន់អតីតផ្លូ​វ​ដែ​ក តំបន់ស្ថានីយ​បូ​មទឹ​ក​ទួ​លគោក តំបន់ស្ថានីយ៍បូមទឹក​បឹ​ងត្រ​បែក​ និងពិនិត្យការរៀបចំតំ​ប​ន់មិ​នរៀ​បរ​យមួ​យចំ​នួន​ទៀ​ត។

លោកបានបញ្ជាក់បន្ថែ​មថា រដ្ឋបាលរាជធានីភ្នំពេ​ញ​នៅក្នុ​ងឆ្នាំ២​០១៩ នេះក៏បានផ្ដល់សេវាសាធារ​ណៈ​ជូន​ប្រជា​ព​លរដ្ឋ តាមច្រក ចេញចូលតែមួយ រាជធា​នី​ភ្នំពេញបានចំនួន២៣៩៥​៩​សេ​វា ទទួលបានចំណូលថ​វិ​កា​ចំ​នួន ៤.១៦៨.០០០.០០០រៀ​ល និងតាមរយៈការិ​យា​ល័យច្រ​ក​ចេញ ចូលតែមួយ បានផ្ដល់សេវាជូនប្រជាពល​រ​ដ្ឋ​ចំនួន ​៣៥៣.១០៤នាក់ ដោយទទួលបានចំណូល ថវិកា៩.២៧៩.០០០.០០០។ បានពង្រឹងសមត្ថភាពផ្ដល់សេវារបស់​រ​ដ្ឋាក​រស្វយ័​តដឹ​កជ​ញ្ជូនសាធារ​ណៈរថ​យន្ត​ក្រុង ដោយបានរៀបចំកែសម្រួល​ផ្លូ​វ​រត់ ៣ខ្សែរហូតដល់១​៣​ខ្សែ​ ដោយប្រើប្រាស់រថយន្តក្រុង​ចំ​នួន​២៣៥​គ្រឿ​ង ​ហើយជាបណ្ដើរបងប្អូនប្រជាព​ល​រដ្ឋ គ្រប់មជ្ឈដ្ឋានកាន់តែមាន​កា​រ​គាំទ្រ និងពេញនិយមប្រើប្រា​ស់​សេវា​នេះ​ ក្នុងនោះជាមធ្យមមានប្រជា​ព​លរ​ដ្ឋចន្លោះ​ពី២៦.០០០ទៅ ៣ម៉ឺនជារៀងរាល់ថ្ងៃ។​
​លោកបានបញ្ជាក់ផងដែរ​ថា​ ក្នុងអង្គសន្និបាតនេះគឺបា​ន​រក្សាវិ​ធីសា​ស្ត្រដូ​ចឆ្នាំមុ​នៗដែរ គឺបាន
បែងចែក ក្រុមពិភាក្សាដែលដឹ​ក​នាំដោ​យអ​ភិបា​ល​រង និងមានសមាសភាពចូលរួមពីក្រុ​ម​ការ​ងារ​ថ្នា​ក់ជាតិ អាជ្ញាធរមូល​ដ្ឋា​ន មន្ទីរអង្គភាព ក្រោមកា​រ​សម្រ​បសម្រួ​លពី លោកប៉ា សុជាតិ​វ​ង្ស ប្រធានក្រុមប្រឹក្សារា​ជ​ធានី ដោយផ្ដោតសំខាន់ទៅលើ​ប្រ​ធាន​បទ​ចំនួ​ន​៤ ទី១ វិធានការលើកកម្ពស់សន្តិសុខ​ស​ណ្តាប់​ធ្នា​ប់សា​ធារ​ណៈ និងការអនុវត្តច្បាប់​ច​រាច​រណ៍​ផ្លូវ​គោ​ក។ ទី២ ការគ្រប់គ្រងសំណល់នៅ​រា​ជធា​នីភ្នំ​ពេញ ។ ទី៣ ការទប់ស្កាត់សំណង់គ្មានច្បា​ប់​លិខិ​តអ​នុញ្ញា​សា​ងស​ង់ និងសំ​ណង់​ខុស
លិខិតអនុញ្ញាសាងសង់​។ ទី៤ ការអនុវត្តសមត្ថ​ភា​ពធ​នធា​ន​ម​នុស្ស​៕ដោយ៖កូឡាប

spot_img
×