Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះសារ​មិន​ទំនង​! អក្សរ​ខុស​ចង់​មួយ​កុងតឺន័រ លោក​អភិបាលស្រុក​សង្គម​ថ្មី ថា​ដោយសារ​បញ្ហា​ Computer

spot_img

​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ព័ត៌មាន​ទាក់ទង​ករណី​មាន​ជន​អគតិ​លួច​ដុត​ស្ពាន​ឆ្លងទៅ​កាន់​ច្រក​ផ្ទះ បេន នៅក្នុង​ខេត្តព្រះវិហារ បាន​បង្ក​ឲ្យ​មានការ​រិះគន់​ជាខ្លាំង ជាពិសេស​សង្កត់ធ្ងន់​ទៅលើ​អភិបាលស្រុក​សង្គម​ថ្មី​។​

​ក្រោយ​មានមតិ​រិះគន់​យ៉ាងច្រើន​ផ្ទុះឡើង លោក ជុំ​ពុ​យ អភិបាលស្រុក​សង្គម​ថ្មី ក៏​បានចេញ​សេចក្តីបំភ្លឺ​ចំពោះ​ករណីនេះ ដោយ​លោក​បានលើកឡើង​ពី​ហេតុផល​ផ្សេងៗ​…​។ ទោះយ៉ាងណា លោក ជុំ ពុ​យ ស្រាប់តែ​រង​ទទួល​ការរិះគន់​មិន​សំចៃមាត់​ផ្ទួនៗ​ ដោយសារតែ​លិខិត​បំភ្លឺ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ច្រើន​បំផុត ដែល​រហូតដល់​ថ្នាក់​មហាជន​រិះគន់​បន្ថែមថា អភិបាលស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ធ្វើការ​ខ្ជះ​ខ្ជា និង​ខ្វះ​ការទទួលខុសត្រូវ​ទាំងស្រុង​តែម្តង​។​

​ភ្ជាប់​នឹង​សាច់​រឿងនេះ នៅលើ​បណ្តាញ​សង្គម ក៏បាន​ផ្ទុះ​ការភ្ញាក់ផ្អើល​សារជាថ្មី ខណៈ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​សម្តែង​ការហួសចិត្ត​ជាខ្លាំង ចំពោះ​ការឆ្លើយតប​របស់លោក ជុំ ពុ​យ ទាក់ទង​នឹង​អក្ខរាវិរុទ្ធ​ខុស​ច្រើន​ស្អេក​ស្អះ​បែបនេះ ដែលថា​ដោយសារ​កំហុស​កុំព្យូទ័រ ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vann Mary Cnrp បាន​បញ្ចេញមតិ​រិះគន់ ដោយ​ភ្ជាប់​នឹង​អត្ថបទ​ KHOANEW.ASIA ខ្លឹមសារដើម​របស់ nkdnews យ៉ាង​ដូច្នេះ​ថា​៖ «​ធ្វើ​ដល់​ទៅ​អភិបាលស្រុក​តែ​ការសរសេរ​អក្ស​ខុស​មើល​តែ​ក្មេង​ទើប​រៀន​ម​ត្តេ​យ្យ​ចប់​ហើយ​លោក​អភិបាលស្រុក​អើយ​កុំ​បន្ទ​ស​លើ​កុំ​ទ្យូ​ទ័​រ​អី​ព្រោះ​វា​គ្រាន់តែ​ជា​ម៉ា​សី​ុ​ន​សំរាប់​យើង​បញ្ចារ​ទេ​សំខាន់​នៅលើ​មនុស្ស​ទេតើ​បើ​ដឹងថា​មកពីរ​កុំ​ទ្យូ​ទ័​រ​មិច​ក៏​មិន​ពិ​និ​ត្ត​ឲ្យ​បាន​ម៉ត​ចត់​សិន​មុននឹង​យកមក​តែ​កំហុស​ដោយ​ខ្លួនឯង​ទេ​ឬមួយ​លោក​អភិបាលស្រុក​មិនចេះ​អក្ស​ទើប​មិនបាន​អាន​ហើយ​មិនដឹងថា​សរសេរ​ខុស​» ៕ ដោយ​៖ លឹម ហុង​

spot_img
×