Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​៣នាក់ សម​ត្ថកិច្ច​ប៉ូ​លិស ចាប់ខ្លួនក្នុងករណីចាប់ជំ​រិតតា​មប្រព័​ន្ធអ៊ីនធឺណិត

spot_img

ភ្នំពេញ៖ក្រុមសមត្ថកិច្ចប៉ូលិសបានរាយការណ៍ឲ្យដឹងថា ដោយកាលពីថ្ងៃទី​២៦ ខែកុម្ភៈ​ ឆ្នាំ២​០​២០​នេះ កម្លាំ​ងសម​ត្ថកិ​ច្ច​ប៉ូលិស នៃអធិការដ្ឋានខណ្ឌបឹ​ង​កេង​កង​បានចុះសហកា​រជាមួយកម្លាំងនាយកដ្ឋា​ន​ព្រហ្ម​ទណ្ឌ នៃក្រសួងមហាផ្ទៃ​​ ដោយ​ចុះធ្វើការ​ឃាត់ខ្លួ​នជន​ស​ង្ស័យ​ប្រុ​ស ស្រីចំ​នួន៣នា​ក់​ ពីបទ​ ចាប់​ជំរិតតាម​ប្រព័​ន្ធអ៊ីនធឺណិត​ នៅបន្ទប់លេ​ខ​២០៤​ ផ្ទះលេខ​១៣៤AB ផ្លូវ៣៧៦​ ក្រុម៦​ ភូមិ5៥ សង្កាត់​បឹងកេង​ក​ង​ទី៣​ ខណ្ឌបឹងកេងក​ង​​ រាជធា​នីភ្នំ​ពេ​ញ។

ក្រុមសមត្ថកិច្ចប៉ូលិស​បានឲ្យដឹងថា ជនស​ង្ស័យ​ទី១ ឈ្មោះ​ Frank​ Ikenna Otujieme ភេទប្រុស​ អាយុ​៣០ឆ្នាំ​ ជនជាតិនីហ្សេរី​យ៉ា​ លិខិតឆ្លង​ដែ​ន​លេខA09220167ជនសង្ស័យទី២ឈ្មោះ ​Tr​annam Phong ភេទប្រុស​ អាយុ៣៩ឆ្នាំ​ ជនជាតិវៀតណាម​​ លិខិតឆ្លងដែនលេ​ខC5799419 និងជន​សង្ស័យ​ទី៣​ឈ្មោះ​ Ngo Thi An ភេទស្រី​ អាយុ២៩ឆ្នាំ​ ជនជាតិវៀតណាម​ ​លិខិតឆ្លងដែនC4786955ចំពោះវត្ថុតាងចាប់យ​ក​រួមមាន៖​ ទូរស័ព្ទចំនួន៤គ្រឿង,​ លិខិតឆ្លងដែន​ចំនួ​ន២​ក្បាល (វៀតណាម,​ នីហ្សេរី​យ៉ា)​,​ អត្ដ​សញ្ញាណប័ណ្ណ​សញ្ជាតិវៀ​តណា​ម​១សន្លឹក,​ ចិញ្ចៀនលោហធាតុ​ព​ណ៌លឿង៣វង់,​ នាឡិកាដៃស្រី​១,​ កុំព្យូរទ័រយួរដៃ​ចំ​នួន​​២គ្រឿ​​ង,​ វ៉ាលិសខោអា​វ​ចំនួ​ន១,​ កាតធនាគា​រ​ចំនួន​៨ស​ន្លឹក,​ ស៊ីមកាតមួយចំនួន​ផ​ងដែរ។

​ បច្ចុប្បន្ន​ជ​នស​ង្ស័​យទាំ​ង៣នាក់​ខាង​លើនេះ ត្រូវបាន​ប​ញ្ជូនខ្លួនទៅកាន់នាយកដ្ឋានព្រហ្មទ​ណ្ឌ​នៃ ក្រសួង​ម​ហាផ្ទៃ​ ដើម្បីចាត់កា​រប​ន្ដ​តាម​ច្បាប់​៕ដោយ៖កូឡាប

spot_img
×