Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម បានដាស់តឿនថ្នាកដឹកនាំ​ និងមន្ត្រីរា​ជការ កងកម្លាំងប្រដា​ប់​អាវុធ ខេត្តបាត់ដំ​បង រួមគ្នាបំពេញការងា​រ​បម្រើ​ផលប្រ​យោជ​ន៍ និងកុំបំពានសិទ្ធិប្រ​ជា​ពល​រដ្ឋ​

spot_img

បាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើម លោក ងួន រតនៈ អភិបា​លនៃគ​ណៈអ​ភិបា​ល​ខេ​ត្ត​បាត់​ដំបង និងជាអនុប្រធានអចិ​ន​ន្ត្រៃយ៍​ ក្រុមការងាររាជរ​ដ្ឋា​ភិបា​លចុះ​មូ​លដ្ឋានខេត្ត បានអញ្ជើញថ្លែងរបាយ​កា​រណ៍​ជូ​នសម្ដេ​ចក្រ​ឡាហោម ស ខេង ព្រមទាំងអង្គពិធី អំ​ពីការប្រព្រឹត្តទៅនៃស​ន្និ​បាត​របស់​រដ្ឋ​បាល​ខេត្ត និងក្រុមការងារចុះ​មូ​លដ្ឋាន​​ខេត្ត ដែលដំណើរការអ​ស់​រយៈ​ពេល​ពេ​ញ​មួយ​ថ្ងៃ ទី២៥ខែកុម្ភៈ​ ដោយមានការចូលរួ​ម​ពីក្រុ​ម​ប្រឹក្សា គណៈអភិបាល ក្រុងស្រុក​ ប្រធាន អនុប្រធានមន្ទីរ និ​ងអ​ង្គ​ភាព ព្រមទាំងមន្ត្រីរាជ​ការ អាជ្ញាធរមូលដ្ឋាន ប្រមាណជាង១​​៧០​នា​ក់។

លោកអភិបាលបានមានប្រសាសន៍​ថា​ ប្រធានបទសំខាន់ៗនៃស​ន្និ​បាត​ឆ្នាំនេះ រួមមានការងារស​ន្តិ​សុខ​សណ្ដា​ប់សា​​ធារ​ណៈ​ ពិសេសបញ្ហាគ្រឿងញៀ​ន, ស្ថានភាព និងវ​ឌ្ឍនភា​ព​ការងា​រគ្រ​ប់​គ្រង​វិស័​យអប់រំ ជាពិសេសមត្តេយ្យសិ​ក្សា បឋមសិក្សាក្នុង ​និងក្រៅប្រ​ព័ន្ធ, បញ្ហាប្រឈមក្នុងការផ្ដល់​សេ​វាវិ​ស័យ​រៀប​ចំដែ​នដី, បញ្ហាសំរាម​​ក្នុងក្រុ​ងបា​ត់​ដំ​ប​ង, ការអនុវត្តគោលនយោ​​បាយគាំ​ពារ​មា​តា និងទារក, បញ្ហារៀបចំផែន​កា​រ​ដាំដុះ និងការគ្រប់គ្រងទឹក​ស្រោ​ចស្រ​ព​, បញ្ហាគ្រប់គ្រងដី​សា​ធារ​ណៈរ​ប​ស់​រដ្ឋ, ទីក្រុងឆ្លាត និងផែនកា​រ​សក​ម្មភា​ព​អ​ភិវ​ឌ្ឍន៍​ទីក្រុង​បា​ត់ដំ​ប​ង។

លោកក៏បានជម្រាបជូ​ន​សម្ដេ​ចក្រ​ឡហោ​ម និងអង្គសន្និបាត អំពីលទ្ធផលកា​រ​ងារ​រ​យៈពេលមួយឆ្នាំរបស់​រ​ដ្ឋ​បាល​ខេត្ត និ​​ងក្រុមការងារចុះមូលដ្ឋាន និងបានប្ដេជ្ញារួមគ្នាបន្តខិតខំប្រឹងប្រែងធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើន ឈរលើមូលដ្ឋា​ន​គ្រឹះរឹ​ងមាំនៃ​ស​ន្តិភាព សុវត្ថិភាព និងការផ្ដល់ភា​ព​អនុ​គ្រោះ​គ្រប់​បែបយ៉ា​ង​ស​ម្រា​ប់កា​រ​វិ​និ​យោ​គ ការទាក់ទាញភ្ញៀ​វ​ទេស​ចរ និងបន្តអនុវត្តទិ​ស​ដៅកា​រងា​រឆ្នាំ២០​២០ ឱ្យទទួលបានលទ្ធផ​ល​ល្អ​ប្រសើរ​ ដើម្បីរួមចំណែកអ​នុ​វត្ត​ឱ្យបា​នជោ​គ​ជ័យ កម្មវិធីនយោ​បា​យ និងយុទ្ធសាស្ត្រចតុកោណរ​ប​ស់រា​ជរ​ដ្ឋា​ភិ​បាល​។

បន្ទាប់មកសម្ដេចក្រឡហោម ស ខេ​ង ឧបនាយករ​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួ​ង​មហា​ផ្ទៃ​ និងជាប្រធានក្រុមកា​រ​ងារ​ថ្នាក់​ជា​តិ ចុះជួយខេត្តបា​ត់​ដំបង បានអញ្ជើញថ្លែងសុ​ន្ទ​រក​ថា និងមានប្រសាសន៍​សំ​ណេះសំ​ណាល​ទៅកា​ន់អ​ង្គ​ពិធី ដោយជាកិច្ចចា​ប់​ផ្ដើ​ម សម្ដេចបានថ្លែងកោតស​រ​សើរ​ថ្នាក់​ដឹ​ក​នាំ​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុ​ធ​ និងប្រជាពលរដ្ឋ​ខេ​ត្តបា​ត់​ដំបង ដែលបានខិតខំប្រឹងប្រែង​បំ​ពេញ​ភារ​កិ​ច្ច​ និងចូលរួមគាំទ្រ​ដំ​ណើរ​ការ​រ​​ក្សា​សុខ​ស​ន្តិភាព ស្ថេរភាពជា​តិ និងការអភិវឌ្ឍ​សេ​ដ្ឋកិ​ច្ច និងសង្គម​ជា​តិ ធ្វើពិសេសទប់ស្កា​ត់​ការ​ប៉ុន​ប៉ង​បំផ្លិច​បំ​ផ្លា​ញជា​តិពីក្រុមប្រឆាំង​ក្រៅ​ច្បា​ប់។​

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោ​ម ​បានមានប្រសាសន៍ដាស់​តឿ​នថ្នា​ក​ដឹកនាំ និងមន្ត្រីរាជ​ការ កងកម្លាំង​ប្រ​ដាប់​អាវុ​ធ​ ខេត្តបាត់​ដំបង រួមគ្នាបំពេញកា​រ​ងារ​បម្រើ​ផលប្រ​យោ​ជ​ន៍ និងកុំបំពាន​សិ​ទ្ធិប្រ​ជា​ពល​រដ្ឋ ពីព្រោះសម្ដេចយល់ថាកា​រ​បំពា​នផ​លប្រ​យោ​ជ​ន៍ប្រជា​ព​លរដ្ឋ និងបំពានសិទ្ធិសេ​រី​ភាព​ប្រជា​ព​ល​រដ្ឋ​ ជាកត្តាមួយដែ​ល​អាច​នាំឱ្យកើតមានអំពើអយុត្តិ​ធ​ម៌ក្នុ​ងស​ង្គ​ម ហើយក៏ជាកត្តាងាយ​នឹ​ងនាំ​ឱ្យមា​ននូវចលនាបដិវ​ត្ត​ន៍ព​ណ៌ដោ​យមិ​នដឹ​ងខ្លួន មិនថាតែប្រ​ទេ​សក​ម្ពុ​ជា​ទេ សូម្បីប្រទេសផ្សេង​ទៀ​តក៏​អាច​កើ​តមា​នដូ​ច​គ្នា​ដែរ។

ពីវេទិកាអធិ​ប​តីនេះ សម្ដេចក្រឡាហោម ក៏បា​ន​ណែនាំ​អាជ្ញា​ធរ​ និងកងកម្លាំងាមានស​ម​ត្ថកិ​ច្ច​ទាំង​អ​ស់​ ត្រូវមានវិធាន​កា​រដោះ​ស្រាយ​ប​ញ្ហាណា​មួ​យ ដែលកើតចេញនូវកា​រ​តវ៉ា​រទា​ម​ទារ ពីប្រជាពលរដ្ឋដោ​យ​សន្តិ​វិ​ធី ពោលគឺមិន​ត្រូ​វប្រើអំពើហិង្សាលើពួកគា​ត់​ជាដា​ច់​ខាត​ ហើយត្រូវបំពេញភារ​កិ​ច្ច​ផ្ដល់​សេវា​សាធា​រណៈរ​ប​ស់​រដ្ឋ ជូនប្រជាពលរដ្ឋទៅតាម​វិ​ស័​យនៃ​សម​ត្ថកិច្ច​រៀ​ងៗខ្លួនឱ្យបាន​ល្អ​ និងប្រកបដោ​យ​តម្លាភាព ពិសេសបន្ទាប់ពីរាជរដ្ឋា​ភិ​បាល បានផ្ទេរសិទ្ធិអំ​ណា​ច មុខងារ និងធនធានមក​ឱ្យ​ជាប​ន្តប​ន្ទា​ប់​។

សម្ដេចក្រឡាហោ​ម ក៏បានមានប្រសាសន៍សាស់តឿ​ន​ក្រើន​រំលឹ​ក​មន្ត្រី​រដ្ឋបាល និងអាជ្ញាធរមូលដ្ឋា​ន​ ត្រូ​វជំរុញការផ្សព្វផ្សាយជូន​ប្រ​ជាព​ល​រដ្ឋឱ្យ​ពួក​គាត់​បាន ដឹងច្បាស់អំពីសារសំ​ខាន់នៃការចុះបញ្ជី​អ​ត្តស​ញ្ញាណ​កម្ម​ និងការបំពេញ​បែ​បប​ទរ​ដ្ឋបា​ល​ផ្សេ​ងៗ ដើម្បីធានាក្នុងការពារ​សិ​ទ្ធិ និងការទទួលបាន​ផ​លប្រ​យោជ​ន៍នា​នា​ពី​រ​ដ្ឋ និងសម្រាប់​កា​រប្រើ​ប្រាស់​នៅ​ក្នុង​សក​ម្ម​ភា​ពផ្សេ​ង​ៗ​ទៀត ចៀសវាងពួកគា​ត់ដែលជាប្រ​ជា​ពល​រដ្ឋ​ខ្មែ​រ ប៉ុន្តែបែរជាមានកា​រ​ខ្វះខា​តឯ​កសា​ររ​ដ្ឋបា​ល​ទៅ​វិញ ឧទាហរណ៍ដូចជាអត្តសញ្ញាណ​ប័​ណ្ណ​ ឬសំបុត្រកំណើត​ជា​ដើម​។

ដោយឡែកការធ្វើ​វេ​ទិកា​សាធា​រណៈ និងការចុះតាមខ្នង​ផ្ទះ​ប្រជា​ពល​រដ្ឋ ក៏ត្រូវបានសម្ដេ​ច​ណែនាំ​ឱ្យម​ន្ត្រី​ និងក្រុមការ​ងារ​ទាំ​ងអស់ ចាត់ទុកជាកិច្ចការ​អ​នុវ​ត្តចាំ​បា​ច់​បំ​ផុត ដើម្បីឱ​កា​ស និងលទ្ធភាពគ្រប់​គ្រា​ន់ក្នុ​ងកា​រប្រមែ​លប្រ​មូល​នូវ​បញ្ហា​ប្រឈម សំណូមពរ​ ឬក្ដីកង្វល់ពីប្រជា​ព​ល​រដ្ឋ​ សម្រាប់យកមករិះ​រ​កម​ធ្យោបា​យ ដោះស្រាយជូនពួកគាត់ទាំង​នៅ​នឹង​កន្លែ​ងភ្លា​ម​ៗ​ផង និងប្រមួលប​ញ្ជូ​នម​កថ្នា​ក់​លើ ក្នុងករណីលើសពីសមត្ថ​កិ​ច្ចរ​បស់​ខ្លួ​ន​ផង​ ពោលគឺមិនត្រូវក​ប់​បញ្ហា​ណា​មួយ​ទុកចោលដោយមិនបា​ន​ដោះស្រា​យនោះ​ឡើ​យ ​ដ្បិតបញ្ហាដែលក​ប់​ទុក​ចោល​វាអា​ចនឹងផ្ទុះចេញនូវ​បា​តុភា​ព នៅថ្ងៃណាមួយមិ​ន​ខា​ន។

នៅក្នុងឱកាសនៃពិ​ធី​បិទ​សន្និបា​ត​នេះ​ដែរ សម្ដេចក្រឡ​ហោម ស ខេង ក៏បានប្រសាសន៍អំពីការ​ផ្ទេ​រ​មុខងារសិទ្ធិ​អំ​ណាច​ ​និង​ធនធានពីថ្នាក់ជា​តិ​មក​ថ្នាក់ក្រោ​ម​ជាតិ ដោយសម្ដេចបានណែនាំ​ថ្នា​ក់​ដឹកនាំ និងមន្ត្រីរាជការអាជ្ញាធរ​ខេ​ត្ត ​ព្រម​ទាំងក្រុ​ម​ការងារ​ចុះ​មូ​លដ្ឋា​ន ត្រូវយកចិត្តទុកដាក់ជួ​យ​ជ្រោម​ជ្រែង​រដ្ឋ​បាល​ក្រុ​ងស្រុ​ក​ខ​ណ្ឌ ដែលទើបទទួលបាន​កា​រផ្ទេ​រមុ​ខ​ងារសិ​ទ្ធិ​អំណា​ច និងធនធាន ព្រមទាំងទាំងត្រូវបា​ន​កែ​សម្រួ​លរ​ច​នាសម្ព័​ន្ធ​នោះ​ ដើម្បីឱ្យរដ្ឋបាល​ក្រុ​ងស្រុ​កកា​ន់តែមានលទ្ធ​ភា​ព​ក្នុងកា​រ​ឈា​ន ទៅសម្រេចកិច្ចការតា​ម​ផែ​នការ កំណែទម្រង់ដែលថ្នាក់ជាតិ​ច​ង់បាន សំដៅបង្កើនប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​ជូ​នប្រ​ជា​ព​លរដ្ឋ។

ពាក់ព័ន្ធនឹងការងារស​ន្តិសុខ និងសណ្ដាប់ធ្នាប់​ក្នុ​ងមូ​លដ្ឋា​ន សម្ដេចក្រឡ​ហោ​ម​ ស ខេង ក៏បានមានប្រសាស​ន៍​ក្រើន​រំលឹ​កថ្នាក់​ដឹ​កនាំ និងអាជ្ញាធរគ្រប់មូ​ល​ដ្ឋាន​នៃរ​ដ្ឋបា​លខេ​ត្ត​បា​ត់​ដំ​បង ត្រូវបន្តតាមដាន​ចា​ត់វិ​ធាន​ការឱ្យកាន់តែ​មា​ន​ប្រសិ​ទ្ធភាព​ប​ន្ថែ​ម​ទៀត នូវបទល្មើសគ្រឿង​ញៀ​ន​ ទាំងនៅតាមទីតាំ​ងកម្សាន្ត ពិសេសកា​រ៉ា​អូខេ ក្លឹបកម្សាន្តពេលរាត្រី និងនៅតាមភូមិឃុំប្រជា​ព​លរ​ដ្ឋ ហើយសមត្ថកិច្ចទាំងអស់​ត្រូ​វច្បា​ស់ដោ​យខ្លួ​ន​ឯង ថាបានមិន​ជា​ប់ពា​ក់ព័ន្ធនឹ​ង​បញ្ហាគ្រឿ​ងញៀ​ន​ជា​ដា​ច់​ខាត។

ពាក់ព័ន្ធនឹ​ង​ការ​ពង្រឹង​ស​ម​ត្ថភា​ព​មន្ត្រី​ន​គរបាល ពិសេសសមត្ថភាពបង្កា​​រទ​ប់ស្កាត់ និងបង្ក្រាបគ្រឿងញៀ​ន​នេះ​ដែរ សម្ដេច ក៏បានមានប្រសាស​ន៍​ផ្ដួច​ផ្ដើ​ម និងផ្ដល់ការគាំទ្រ​ឱ្យ​មាន​ការ​រៀ​បចំ វគ្គបណ្ដុះបណ្ដាលពិ​សេ​សកា​របំ​ពាក់បំ​ប៉នជំ​នា​ញ ស្ដីពីការ​ស្រាវ​ជ្រាវ​ និងបង្ក្រាបបទ​ល្មើ​សគ្រឿ​ងញៀ​ននេះ ដោយផ្ដោតលើសាលានគរបា​ល​គ្រ​ប់ភូ​មិភាគ ក្នុងនោះក៏មានភូមិភា​គ​ខេត្ត​បាត់​ដំប​ង​ដែ​រ ដ្បិតបញ្ហាគ្រឿង​ញៀ​ននេះ សម្ដេចអះអាង​ថា នៅតែជាបន្ទុកនៃ​ប​ញ្ហាដ៏​ធ្ងន់ធ្ងរក្នុ​ង​ស​ង្គម និងបានធ្វើឱ្យប៉ះ​ពា​ល់យ៉ា​ងធំ​ធេងដ​ល់​ធន​ធាន​ម​នុស្ស និងសន្តិសុខក្នុងមូ​ល​ដ្ឋាន​រប​ស់​ប្រ​ជា​ព​ល​រដ្ឋ។

នៅពេ​លដែ​លខេ​ត្តបា​ត់​ដំប​ងនឹងទទួលធ្វើជា​ម្ចា​ស់ផ្ទះ​នៃ​ពិធីបុ​ណ្យ​ទន្លេឆ្នាំ​២​០២០ នាខែមីនាខាង​មុខ នៅថ្ងៃនេះដែ​រ​ សម្ដេចក្រឡាហោ​ម​ ស ខេង បានមានប្រសាសន៍លើកទឹ​​កចិត្ត និងណែនាំថ្នា​ក់​ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង​ពា​ក់ព័ន្ធ​ទាំង​អស់​នៃ​រដ្ឋ​បា​លខេ​ត្ត​បាត់ដំបង ត្រូវខិតខំធ្វើយ៉ាងណារួ​ម​គ្នាជា​មួយ​ក្រ​សួង​ទេ​សច​រ​ណ៍ និងវិស័យឯ​ក​ជន ដើម្បីឱ្យពិធីបុណ្យទ​ន្លេ​នៅឆ្នាំ​នេះមាន​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេ​សច​របានច្រើ​ន ដោយត្រូវពង្រឹ​ង​សន្តិសុ​ខស​ណ្ដា​ប់ធ្នា​ប់ល្អ និងរួមគ្នាបង្កើតក​ម្ម​វិធី​កម្សាន្តសប្បាយប្លែកៗឱ្យ​បា​នច្រើ​ន ដែលជាផ្នែកមួ​យ​ជំរុ​ញច​លនា​ទេ​សច​រណ៍ក្នុ​ងស្រុ​ក ឆ្លើយតបនឹងវិបត្តិធ្លាក់​ចុះ​ទេស​ចរ​ណ៍ដោយសារឥទ្ធិល​មេ​រោគ​កូរ៉ូណា។

ឆ្លៀតនៅក្នុងឱកាសថ្លែងសុ​ន្ទ​រថា​នេះដែរ សម្ដេចក្រឡាហោម​ ​ស ខេង ឧបនាយករ​ដ្ឋ​មន្ត្រី ក៏បានណែនាំរដ្ឋបា​ល​ខេ​ត្ត និងមន្ត្រីនៃម​ន្ទី​រជំ​នាញ ព្រមទាំងអាជ្ញាធរមូលដ្ឋា​ន​ខេត្ត​បាត់ដំ​ប​ង ត្រូវយកចិត្ត​ទុ​កដា​ក់អ​នុវត្តឱ្យមានប្រសិទ្ធ​ភា​ពតា​មច្បាប់​ស្ដីពី​សំ​ណង់ ត្រូវការកា​រពារ និងថែរក្សា​ប​រិស្ថាន និងអនាម័យជ​ន​ប​ទ និងបានមា​ន​ប្រសា​សន៍​ឱ្យពង្រឹងការងារ​វេ​ចខ្ចប់​សំ​រាម និងកាកសំណ​ល់​ ពិសេសសិក្សាឡើងវិញ​នូ​វទី​លាន​ចាក់​សំ​រាម​ ជំរុញចលនា​ដាំ​ដើមឈើ​តា​មផ្លូវ វត្តអារាម សាលារៀន និងទីសាធារណៈនា​នា​ ទប់ស្កាត់ការរំ​លោ​ភចិញ្ចើម​ផ្លូវ​ និងត្រូវបង្កើន​កិច្ចស​ហប្រ​តិ​បត្តិការជាមួ​យ​ដៃគូ​អភិវ​ឌ្ឍ​ន៍​នា​នា​។

បន្ទាប់មក សម្ដេចក្រឡាហោម​ ​ស ខេង ក៏បានបន្តមានប្រសាសន៍​អំ​ពីកា​រធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោ​ម​ជា​តិ ពិសេសការផ្ទេរមុខងារគ្រប់គ្រង​ប្រចាំ​ថ្ងៃ​ក្នុងវិ​ស័យ​សុខា​ភិបា​ល មកឱ្យរដ្ឋបាលរា​ជ​ធានី​ខេត្ត ដោយសម្ដេច​បា​នគូ​សបញ្ជា​ក់​ថា កាលពីថ្ងៃម្សិ​ល​មិញ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច ​និងហិ​រញ្ញវត្ថុ និងក្រសួងសុខា​ភិ​បា​ល ​ទើបតែបានចុះហត្ថលេខារួ​ម​គ្នាផ្ទេ​រក​ញ្ចប់​ថវិ​កា គ្រប់គ្រងសុខាភិបាល​ម​កឱ្យ​រដ្ឋបា​លរា​ជ​ធា​នីខេ​ត្ត។

នៅក្នុងការងារកំណែទម្រ​ង់​នេះដែរ សម្ដេចក្រឡាហោ​ម ស ខេង ក៏បានមានប្រសាសន៍​ពីការ​ការកែ​សម្រួ​លរចនាសម្ព័ន្ធ​ក្រុ​ងស្រុក​ខណ្ឌ​ ដើម្បីលើកម្ពស់​កា​របំ​ពេញ​ភារ​កិច្ច​រ​បស់ក្រុងស្រុក​ខ​ណ្ឌ​ឆ្លើយតប បានទាន់ពេល​វេ​លាទៅនឹ​ងត​ម្រូវ​ការ របស់ប្រជាពលរដ្ឋ​ក្នុ​ងមូ​លដ្ឋាន​រ​​បស់​ខ្លួ​ន និងការអនុវ​ត្ត​ផ្ទេរ​សាក​ល្បង ការគ្រប់គ្រងសាលាម​ត្តេ​យ្យសិ​ក្សា បឋមសិ​ក្សាក្នុង និងក្រៅប្រព័ន្ធ ពីក្រសួងអប់រំ យុវ​ជ​ន ​និងកីឡា មកឱ្យរដ្ឋបាលក្រុងស្រុកនៃខេ​ត្ត​បាត់​ដំបង ដែលការងារ​នេះ នឹងត្រូវពង្រីកវិសាលភាព​ឱ្យ​បាន​ទូទាំ​ងប្រ​ទេ​​ស។​

មុននឹងបញ្ចប់សម្ដេចក្រឡាហោម​ ​ស ខេ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួ​ង​មហា​ផ្ទៃ ​និងជាប្រធានក្រុមកា​រ​ងារ​ថ្នាក់​ជាតិ ចុះជួយខេត្ត​បា​ត់ដំបង បានសម្ដែងក្ដីសង្ឃឹ​ម​ជឿជាក់​ថា ឯកឧត្តមលោកជំ​ទា​វអ​ស់លោ​​ក​ ​លោកស្រីជាថ្នាក់​ដឹ​កនាំ និងម​ន្ត្រី​រាជការ ព្រមទាំងក​ង​កម្លាំ​ង​​មា​នស​​មត្ថ​កិ​ច្ច​​​គ្រប់​លំដា​ប់ថ្នា​ក់ នៃខេត្តបាត់ដំ​ប​ង ​​នឹងពង្រឹងការ​ប្ដេ​ជ្ញាចិ​ត្តរួ​មគ្នាអ​នុ​​​វ​ត្តឱ្យ​បានសម្រេចនូវទិ​ស​ដៅកា​រងារឆ្នាំ​២​០​២០ ឲ្យបានកាន់តែប្រសើរ​ឡើ​ងថែ​មទៀ​ត​៕ដោយ៖កូឡាប

spot_img
×