Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ឲ្យ​សម្តែងឡើង​ជិះ មានអី​តោ និង​ខ្លា អត់​ធ្វើតាម បែរជា​ព្រួត​គ្នា​ធើ​ស៊ី​សេះ​ប៊ិះ​ក្ស័យ (​មាន​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ គ្រា​ដែល​សត្វ​តោ និង​ខ្លា បាន​វាយប្រហារ​មកលើ​សេះ​១​ក្បាល បន្ទាប់ពី​សម្តែង​ជិះ​វិលជុំ​បង្ក​ជា​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​មួយ ក្នុងពេល​ហាត់​សម ។​

​សត្វ​ទាំង​៣​ក្បាល និង​ពួក​អ្នក​បង្វឹក​របស់​ពួកវា បាន​កំពុងធ្វើការ​ហាត់​សម​តាម​ទម្លាប់ ដើម្បី​ចូលរួម​សម្តែង​នៅក្នុង​ទីក្រុង Cangzhou ខេត្ត Hebei ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ដែល​គ្រានោះ​តោ និង​ខ្លា បាន​ចងកំហឹង​ដាក់​សេះ​ដ៏​គួរ​ឲ្យ​រន្ធត់​បែបនេះ ។​

​តាម​គំរោង នោះ​តោ និង​ខ្លា ត្រូវតម្រូវ​ឲ្យ​ឡើង​ជិះ​លើ​ខ្នង​សេះស និង​ឱប​ខ្នង​របស់​វា​ផ្ទាល់ ជំនួស​ឲ្យ​ការដាក់​កាប ។ ប៉ុន្តែ ពួកវា​ពុំបាន​សហការគ្នា​ល្អ​នោះទេ​, អ្នកនាំពាក្យ​ម្នាក់នៃរោងសៀក “Taiyang” ឈ្មោះ Xu ​និយាយ ។​

​គាត់​បាន​និយាយថា​៖ «​សេះ​បាន​ធាក់​តោ ដែល​បានចាប់ផ្តើម​ខាំ​វា ជំនួស​ឲ្យ​ការសម្តែង ។ ហើយ​ហេតុការណ៍​វាយប្រហារ​ក៏បាន​កើតឡើង​គួរ​ឲ្យ​បារម្ភ​បំផុត ប៉ុន្តែ សំណាង ដែល​អ្នក​បង្វឹក​បាន​គ្រប់គ្រង​កំហឹង​របស់​តោ និង​ខ្លា មួយសន្ទុះ ពុំនោះសោត សត្វ​សេះ​នោះ​នឹងត្រូវ​ងាប់​ក្រោម​ចង្កូម​ដ៏​មុត​ស្រួច​របស់​ពួកវា​ពុំខាន​» ៕ ចន្ទី

  

spot_img
×