Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ទៅ​ស៊ីការ​គេ​ផឹក​ចំ​ស្រា​ចិត្តខ្លាំង ខឹង​អ្នកភ្លេង​អត់​លេង​បទ​ស្លូ ស្ទុះ​ទៅ​វាយកម្ទេច​អក​កេះ និង​ក្រុម​តន្ត្រី​ឡើង​ដេកពេទ្យ

spot_img

​បុរស​ជា​ភ្ញៀវ​ស៊ីការ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា​លើ​ក្រុម​អ្នកភ្លេង និង​វាយ​​បំផ្លាញ​ឧបករណ៍​តន្ត្រីសម័យ​ខូចខាត​យ៉ាងដំណំ ព្រោះតែ​ខឹង​អ្នកភ្លេងមិន​ប្រគុំ​បទ​ស្លូ​ឲ្យ​ខ្លួន​ច្រៀង តែ​បែរ​លេង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ទៅវិញ ។

​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ម្ចាស់​ដើមការ​ឈ្មោះ មិត្ត ម៉េង ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល ។​

​មន្ត្រីនគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សឹម ភា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ញ៉ឹ​ប សឿង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ម្ចាស់​ក្រុម​តន្ត្រីសម័យ «​ម៉ី ខន​» និង​ម្នាក់ទៀត​ឈ្មោះ វើត ធី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ ។​

​ប្រភព​ដដែល​បានបញ្ជាក់​ឲ្យ​ដឹងថា ដើមចម​ដែល​បណ្តាល​ឲ្យ​កើតមាន​អំពើហិង្សា​នេះ​ឡើង គឺ​ដំបូង​ឡើយ ជនបង្ក​បាន​សំណូមពរ​ឡើង​ច្រៀង​បទ​ស្លូ ប៉ុន្តែ ខណៈ​ច្រៀង​បាន​មួយ​ឃ្លា ស្រាប់តែ​ម្ចាស់​ដើមការ​ឲ្យ​ក្រុម​តន្ត្រី​ឈប់ ដោយ​ប្តូរ​លេង​បទ​រាំ​ញាក់​វិញ ព្រោះ​យប់​ជ្រៅ​ហើយ ។ នៅពេល​ភ្លេង​ឈប់​ប្រគុំ​ភ្លាម ជាហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្ទុះ​កំហឹង ស្ទុះ​ទៅ​វាយ​លើ​តន្ត្រីករ​ម្នាក់​ឲ្យ​របួស​យ៉ាងដំណំ និង​បន្តទៅ​វាយបំផ្លាញ​ឧបករណ៍​តន្ត្រី​បណ្តាល​ឲ្យ​រង​ការខូចខាត​អស់​មួយចំនួន ។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ឈ្មោះ សឹម ភា ក៍បាន​រត់គេចខ្លួន​បាត់​ទៅ ។ ទោះយ៉ាងណា ជនបង្ក​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕ ដោយ​៖ លឹម ហុង​ 

spot_img
×