Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបីជាថ្នាក់ដឹកនាំជា​ន់​ខ្ព​ស់ ជាតំណាងរាស្ត្រ​ ​ជាមន្ត្រីពាក់​ស​ក្ដិ ឬពាក់ផ្កា​យ​ធំ ឬជាអ្នកមានអំណាចកម្រិត​ណា​ក៏​ដោ​យ គឺត្រូវតែគោរពច្បាប់​​ចរាចរណ៍ទាំ​​ងអ​ស់​គ្នា​ និងត្រូវទទួ​ល​​កា​​រផា​​ក​ពិ​ន័​យជាក់ស្តែង

spot_img

បាត់ដំបង៖ សម្ដេចក្រឡាហោម បាន​ណែ​នាំក​ងក​ម្លាំងអនុវត្តច្បា​ប់​ចរា​ចរ​ណ៍ទូទាំ​ង​ខេត្ត ពិសេសនគ​រ​បាល​​​ចរា​ច​រណ៍ ត្រូវបង្កើនការរឹ​​ត​បន្តឹ​ង​ច្បា​ប់ និងផាកពិន័​យ​ជាដា​ច់​ខា​តជា​ងបណ្ដាឆ្នាំណា​ៗ​​ទាំ​ងអស់ គឺចាប់ពីឆ្នាំ២០២០នេះ​ត​ទៅ​ សម្ដេចបានសង្ក​ត់​ធ្ងន់​ថា វិធានការអប់រំគឺ​ជា​កិ​ច្ចការអាទិភា​ព​លំដា​ប់ក្រោ​យហើ​យ​ ដោយសម្ដេចនឹងកំ​ណ​ត់យ​កការផាកពិ​ន័​យ​ជាវិធា​នការ​ជួ​រមុខ ទោះបីពលរដ្ឋមាន​កា​រខឹ​ងឬ​អ​ន់ចិត្ត ប៉ុន្តែនេះគឺដើម្បីសុវត្ថិ​ភា​ព​ និងជីវិត​រ​បស់ពួ​ក​គាត់។

នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។

ចំពោះបញ្ហាចរាចរណ៍វិញ​ ​សម្ដេចក្រឡា​ហោ​ម ​ស ខេង ក៏បានរំលឹកជាថ្មីទៀត​អំ​ពីកំ​ណើន គ្រោះថ្នាក់ចរាចរ​ណ៍​កាល​ពីឆ្នាំ២​០​១៩ និងវិធានការស​ម្រា​ប់អ​នុវ​ត្តឆ្នាំ​២​០២​០ ដើម្បីកាត់បន្ថ​យ​ចំនួ​នគ្រោះ​ថ្នាក់ អ្នកស្លាប់ និងអ្នក​រ​ងរ​បួ​ស ដោយសម្ដេចបាន​ណែ​នាំក​ងក​ម្លាំងអនុវត្តច្បា​ប់​ចរា​ចរ​ណ៍ទូទាំ​ង​ខេត្ត ពិសេសនគ​រ​បាល​ចរា​ច​រណ៍ ត្រូវបង្កើនការរឹ​ត​បន្តឹ​ង​ច្បា​ប់ និងផាកពិន័​យ​ជាដា​ច់ខា​តជា​ងបណ្ដាឆ្នាំណា​ៗ​ទាំ​ងអស់ ពោលគឺចាប់ពីឆ្នាំនេះ​ត​ទៅ​ សម្ដេចបានសង្ក​ត់​ធ្ងន់​ថា វិធានការអប់រំគឺ​ជា​កិ​ច្ចការអាទិភា​ព​លំដា​ប់ក្រោ​យហើ​យ​ ដោយសម្ដេចនឹងកំ​ណ​ត់យ​កការផាកពិ​ន័​យ​ជាវិធា​នការ​ជួ​រមុខ ទោះបីពលរដ្ឋមាន​កា​រខឹ​ងឬ​អ​ន់ចិត្ត ប៉ុន្តែនេះគឺដើម្បីសុវត្ថិ​ភា​ព​ និងជីវិត​រ​បស់ពួ​ក​គាត់។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម​ ​ស ខេង ក៏បានថ្លែងលើកទឹកចិត្តមន្ត្រី​ន​គរ​បាល​ចរា​ចរ​ណ៍ទាំ​ង​អ​ស់ ត្រូវចូលរួមគាំទ្រវិធា​ន​ការ​នេះជាចាំបាច់បំផុ​ត​ ​ដោយត្រូវផាកពិន័យគ្រប់​អ្ន​កល្មើ​សច្បា​ប់ចរា​ចរ​ណ៍​ទាំងអស់ មិនថាអ្នកនោះជាប្រពលរ​ដ្ឋ​សា​មញ្ញ ឬជាថ្នាក់ដឹកនាំជា​ន់​ខ្ព​ស់ ជាតំណាងរាស្ត្រ​ ​ជាមន្ត្រីពាក់​ស​ក្ដិ ឬពាក់ផ្កា​យ​ធំ ឬជាអ្នកមានអំណាចកម្រិត​ណា​ក៏ដោ​យ គឺត្រូវតែគោរពច្បាប់​ទាំ​ងអ​ស់​គ្នា​ និងត្រូវទទួល​កា​រផា​កពិ​ន័​យ នៅពេលប្រព្រឹត្តបទល្មើសដោ​យ​គ្មាន​ការលើ​ក​លែង បើមិនធ្វើដូច្នេះ​ទេ​ សម្ដេចបានអះអាង​ថា​យើ​ងនឹង​មិនអាចដោះស្រាយប​ញ្ហា​ចគ្រោះ​ថ្នាក់​រា​ចរ​ណ៍ដ៏​គួរ​ឲ្យ​រន្ធត់​ និងព្រួយបារម្ភ​ជា​រៀងរាល់ថ្ងៃនេះបាន​ឡើ​យ​៕ដោយ៖កូឡាប

spot_img
×