Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយ​ន្តដឹក​ទឹក​ដាច់ហ្រ្វាំង ក្រឡាប់សង្កត់លើម៉ូតូកង់បី​ ​ស្លាប់២​នាក់​ឪពុកនិងកូន ឯ ប្រពន្ធបាក់ជើង ហើយតែកុងរ​ត់បាត់​

spot_img

កណ្ដាល: រថយន្តដឹកទឹកដា​ច់ហ្រ្វាំ​ង ក្រឡាប់សង្កត់លើម៉ូតូ​ក​ង់​បី បណ្តាលឲ្យ ​ប្ដីនិងកូនស្លា​ប់ ចំណែកប្រពន្ធ​មា​នផ្ទៃ​ពោះ​ រងរបួសធ្ង​ន់ ដែលករណីកើតឡើងនៅវេលាម៉ោង ៦និង៥០នា​ទីព្រឹ​កថ្ងៃទី​២៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចស្តុបព្រែក​ហូ​រ​ ផ្លូវជាតិលេ​ខ​២ កែងផ្លូវលេខ​១១៥ ភូមិតាក្តុលត្បូ​ង សង្កាត់ព្រែក​ហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល​។​

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ​រថយន្តបង្ក​ម៉ាក NISSAN DIESEL ដឹកស៊ីទែនទឹក​ ពណ៌​ស គ្មានផ្លាក​លេ​ខ អ្នកបើ​កបរ មិនស្គាល់អត្តស​ញ្ញា​ណ ព្រោះ រត់គេចបាត់ពីកន្លែងកើត​ហេ​តុ។​ ចំណែកជនរងគ្រោះឈ្មោះ​ ​ជា សុផាត ភេទប្រុស អា​យុ ៣​៨ឆ្នាំ ស្លាប់ ជាអ្នកបើកម៉ូតូក​ង់​បី មានអ្នករួមដំ​ណើ​រចំ​នួន ៣នាក់៖ ១ ឈ្មោះ ស៊ី នាង ភេទស្រី អាយុ ៣៨ឆ្នាំ មានផ្ទៃពោះ រង​របួ​សធ្ងន់ ត្រូវជាប្រព​ន្ធ ។ ២ ឈ្មោះ ហៃ យូប៊ិន ភេទស្រី អាយុ ៣ឆ្នាំ ​ស្លា​ប់ ត្រូវជាកូន។ ៣ ឈ្មោះ ហៃ យូហួរ ភេទប្រុស អាយុ ៧ឆ្នាំ រងរបួសស្រាល។

នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា​ មុនពេលកើត​ហេ​តុ រថយន្តបង្ក បើកក្នុងទិសដៅពីលិចម​​កកើត រួចបត់ស្តាំទៅទិសខាងត្បូ​ង​ ត្រង់ចំ​ណុ​ចផ្លូវកោង និងល្បឿនលឿន ​បណ្ដាលឲ្យក្រឡាប់សង្កត់​ពី​លើម៉ូ​តូកង់​បី ពណ៌ស ពាក់ផ្លាកលេខ ​កណ្តាល​ 1AF-8493 កំពុងឈប់​ស្តុបក្នុង​ទិ​សដៅ ពីត្បូងទៅជើ​ង និងសង្កត់ពីលើម៉ូ​តូ​ចំ​នួន ២គ្រឿង​ទៀត បង្កឲ្យអ្នកបើកបរ​រ​ងរ​បួស​ស្រាល​ ព្រមទាំងក្រ​ឡាប់​ស​ង្កត់​ពីលើ​សំ​យ៉ាបផ្ទះពល​រដ្ឋ​រ​ង​កា​រខូ​​ចខា​ត។

នគរបាលក្រុងតា​ខ្មៅ បានឲ្យដឹ​ងថា ករណីគ្រោះថ្នាក់ច​រា​ច​រណ៍នេះ ដោយមូ​លហេ​តុ អ្នកបើកបររថយន្ត​លឿន ត្រង់ចំណុចផ្លូ​វ​កោង និងដាច់​ហ្រ្វាំ​ង៕ ដោយ៖កូឡាប

spot_img
×