Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះបង្ក្រាប​យានដ្ឋាន​មួយ លួច​បើក​កែច្នៃ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ឃុំ​ត្រើយ​ស្លា

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ​នេះ បានចេញ​ប្រកាស​ព័ត៌មាន​ថា នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្ដាល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ចុះបង្ក្រាប​យានដ្ឋាន​កែច្នៃ​មួយកន្លែង ដែលមាន​ទីតាំង ស្ថិតនៅ​ក្នុងភូមិ ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​បានធ្វើការ​លួចលាក់​កែច្នៃ​ដំឡើង​ទ្រុង​រថយន្ត​។​

​យានដ្ឋាន​កែច្នៃ​រថយន្ត​នេះ មាន​ម្ចាស់​ឈ្មោះ អេង គង់ ភេទ​ប្រុស មាន​ទីតាំងនៅ​បច្ចុប្បន្ន ភូមិ​ស្រី​បណ្ឌិត ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។​

​តាម​ការត្រួតពិនិត្យរ​បស់​ក្រុមការងារ យានដ្ឋាន​នេះ​ទើបនឹង​លួច​បើក​ធ្វើ​អាជីវកម្ម និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្ដាល​ឡើយ​។​

​ចំណែក​ម្ចាស់​អាជីវកម្ម និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×