Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ និង​រដ្ឋាករ​កម្ពុជា ជា​ស្នូល​ប្រមូល​ពន្ធអាករ ចូល​ថវិកាជាតិ​

spot_img

​ភ្នំពេញ​៖ លោក គុណ ញឹម បាន​ថ្លែងថា តួនាទី​ភារកិច្ច​សំខាន់ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជា​ស្នូល​ប្រមូល​ពន្ធអាករ ចូល​ថវិកាជាតិ ទន្ទឹមនឹងនេះ គយ​ក៏មាន​ភារកិច្ច ក្នុងការ​ផ្ដល់នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ផងដែរ​។​

តួនាទី​ភារកិច្ច​សំខាន់ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជា​ស្នូល​ប្រមូល​ពន្ធអាករ ចូល​ថវិកាជាតិ ទន្ទឹមនឹងនេះ គយ​ក៏មាន​ភារកិច្ច ក្នុងការ​ផ្ដល់នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ផងដែរ​។​

​វត្ថុធាតុដើម​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​វិធានការ​ជាច្រើន ក្នុងនោះ​មាន​វិធានការ​មួយ ដើម្បី​សម្រួល​បែបបទ ការនាំ​ចូល​ឲ្យ​បាន​ឆាប់រហ័ស ត្រូវបាន​ប្រគល់​ឲ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អនុវត្ដ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​នៅក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាងថា អគ្គនាយកដ្ឋាន​គយ​នឹង​ប្រឹងប្រែង​ឲ្យ​ដល់​កម្រិត​អតិបរិមា ក្នុងការ​សម្រួល​ការនាំ​ចូល​វត្ថុធាតុដើម បម្រើ​ដល់​វិស័យ​កាត់ដេរ​។​

លោក គុណ ញឹម បានបញ្ជាក់ អ្វីដែល​ស្ថិត នៅក្នុង​ដែន​សមត្ថកិច្ច គឺ​រិះរក​មធ្យោបាយ និង​អនុវត្ដ​នូវ​វិធានការ ដើម្បី​ជួយ​សម្រួល ឲ្យ​បានជា​អតិបរិមា ដល់​នីតិវិធី​បែបបទ ដែល​បំពេញ​យក​ទំនិញ​ចេញពី​គយ ជាពិសេស​វត្ថុធាតុដើម សម្រាប់​បម្រើ​ដល់​វិស័យ​កាត់ដេរ និង​វិស័យ​តម្លើង​ផលិតផល ទំនិញ​ផ្សេងៗ​ទៀត​។​

​សូមជម្រាបថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ បានចេញ​លិខិតផ្លូវការ​មួយ ប្រាប់​ឲ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ចូលរួម​កាត់បន្ថយ​បន្ទុក​ចំណាយ​ឡូ​ជី​ស្ទីក និង​ដឹកជញ្ជូន​របស់​ធុរជន​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​គយ អនុវត្ត​ការងារ​បន្ទាន់​ចំពោះមុខ​មួយចំនួន ដូចខាងក្រោម​៖
១ )​បន្ថែម​ប្រព្រឹត្ត​កម្ម​ច្រក​បៃតង (Green Lane) លើ​ការ​នាំចូល​វត្ថុធាតុដើម​កាត់ដេរ ព្រមទាំង​គ្រឿង​បំណែក និង​គ្រឿង​បង្គុំ​បម្រើ​ផលិតកម្ម​នៃ​គម្រោង​វិនិយោគ​នានា ដោយ​ត្រូវ​សម្រួល​ឲ្យ​បាន​អតិបរិមា​នូវ​នីតិវិធី និង​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។ ក្នុងករណី​ចាំបាច់ អគ្គនាយដ្ឋាន​គយ អាចអនុវត្ត​វិធានការ​ផ្ទៀងផ្ទាត់​អនុលោម​ភាពជា​ក្រោយ រួមមាន​សវនកម្ម​ក្រោយ​ការនាំ​ចូល ជាដើម​។​

២) សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ដើម្បី​ពិភាក្សា​ជាមួយ​សមាគម​ដឹកជញ្ជូន​ទំនិញ និង​ជើងសារ​គយ រក​ដំណោះស្រាយ​លើ​ការយក​កម្រៃ​សេវា​ឲ្យ​មាន​តម្លាភាព​។ ក្នុងករណី​រកឃើញ​ភស្តុតាង​ជាក់ស្តែង​បំប៉ោង ឬ​កេ​ចប​ន្លំ ត្រូវមាន​វិធានការ​តាមច្បាប់​ជា​ធរមាន​។​

៣) ដើម្បី​អនុវត្ត​ចំណុច​ទី​១ ខាងលើ​ឲ្យ​មាន​ប្រសិទ្ធភាព អគ្គនាយកដ្ឋាន​គយ ត្រូវ​សហការ និង​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ ដូចជា​អាជ្ញាធរ​ស្វ័យ​ត​កំពង់ផែ​អន្តរជាតិ និង​ក្រុមហ៊ុន​ដឹកជញ្ជូន ជាដើម ដើម្បី​ធានាថា ការផ្តល់សេវា​ជា​លក្ខណៈពិសេស​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន ស៊ីសង្វាក់ និង​ប្រទាក់ក្រឡា​គ្នា ហើយ​ក្នុងករណី​ចាំបាច់ អាច​ឯកភាពគ្នា​បន្ថែម​ម៉ោង​រដ្ឋបាល​បាន ដើម្បី​អនុវត្ត​ការងារ​ឲ្យ​បាន​ឆាប់រហ័ស​៕​ដោយ​៖​កូ​ឡាប​

spot_img
×