Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឃាតកម្ម​ចាក់​សម្លាប់​មនុស្ស ដោយ​មិនដឹង​មូលហេតុ​

spot_img

​ភ្នំពេញ​៖​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល សូម​ប្រកាស​រក​សាច់ញាតិ បងប្អូន​ដែល​ស្គាល់​សាកសព​បុរស​នេះ ដើម្បី​មក​ទទួលយក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ បុរស​នេះ​ត្រូវ​ឃាតករ​ចាក់​សម្លាប់​ចំនួន 17 កន្លែង ហើយ​រហូតមកដល់​ថ្ងៃទី 26 ខែកុម្ភៈ​នេះ​មិនទាន់​ស្រាវជ្រាវ​រកឃើញ​ឃាតករ ហើយក៏​មិនទាន់​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​អ្វី​ហើយនឹង​អាសយដ្ឋាន​នៅទីណា​ដែរ​។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​បូល បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​ទៅ​ដក​ក្រអៅឈូក​នៅក្នុង​បឹង មានទឹក​រាក់ ស្ថិតក្នុង​ភូមិ​ទួល​តា​ឡា​ត់ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ក៏​ប្រទះឃើញ​សាកសព នៅក្នុង​បឹង​ឈូក​នោះ ភ្លាមនោះ ផ្នែក​ជំនាញ​ខណ្ឌ ចុះ​ដល់​ចំណុចកើតហេតុ បាន​សហ​ការណ៍​ជាមួយ​នគរបាល​បច្ចេកទេស វិទ្យាសាស្ត្រ រាជធានី​ភ្នំពេញ​, តាម​ការពិនិត្យ និង​បញ្ជាក់​របស់លោក ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន ថា​បុរស​ខាងលើ​ស្លាប់ ដោយសារ​ការចាក់​ចំ​ដើមទ្រូង និង​ដងខ្លួន បង្កដោយ​ជនល្មើស​មិនដឹង​ចំនួន និង​មិន​ស្គាល់​អត្តសញ្ញាណ​។​

​អត្តសញ្ញាណ​សាកសព ភេទ​ប្រុស អាយុ​ប្រហែល ២៨​ឆ្នាំ ស្លៀកខោ​ខូវប៊យ​ជើងវែង ពណ៌​ខៀវ រហែក​ក្បាលជង្គង់​ទាំងសងខាង ពាក់​អាវដៃវែង ពណ៌​ខ្មៅ​ឆ្នូត​ស ជនល្មើស​យក​ខោ​ខូវប៊យ​ចងជើង​ទាំងពីរ ។ ស្លាកស្នាម ៖ ស្នាម​ចាក់​ចំ​ដើមទ្រូង ដងខ្លួន និង​ដៃ​ចំនួន ១៧ កន្លែង​៕ ដោយ​៖​កូ​ឡាប​

spot_img
×