Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​ទាំងអស់ និង​ក្រុមការងារ ជិះ​លើ​នាវា​វេ​ស្ទើ​ដាំ នាពេលនេះ​បាន​ត្រឡប់​ទៅដល់​ផ្ទះ​រៀងៗ​ខ្លួន អស់ហើយ​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន Westerdam កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ បានចេញ​ប្រកាស​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ថា ភ្ញៀវទេសចរ​ទាំងអស់ និង​ក្រុមការងារ​នាពេលនេះ​បាន​ត្រឡប់​ទៅដល់​ផ្ទះ​រៀងៗ​ខ្លួន​អស់ហើយ​, គ្មាន​មនុ​ស្សណា​ម្នាក់​ឆ្លង​វីរុស COVID-19 នោះឡើយ ។

​ក្រុមហ៊ុន WWesterdam បាន​ឲ្យ​ដឹងថា យើងខ្ញុំ​សូម​ជម្រាប​នូវ​ដំណឹង​ដ៏​ល្អ​ថា ភ្ញៀវទេសចរ​ទាំងអស់​របស់​កប៉ាល់ Westerdam និង​ក្រុមការងារ​ដែល​យើង​បាន​បញ្ជូន​ទៅកាន់​កម្ពុជា នាពេលនេះ​បាន​ត្រឡប់​ទៅដល់​ផ្ទះ​រៀងៗ​ខ្លួន​អស់ហើយ​។​

​ជាថ្មី​ម្តងទៀត ពួកយើង​ពិតជា​អរគុណ​ដោយស្មោះ​ចំពោះ​ភ្ញៀវ​ទាំងអស់​សម្រាប់ ការអត់ធ្មត់ និង​យោគយល់​របស់​ពួកគេ នៅ​អំឡុង​ស្ថានការណ៍​ដ៏​ស្មុគស្មាញ នាពេល​កន្លងទៅ​។ ជាមួយគ្នានេះ ពួកយើង​ក៏​សូម​អរគុណ​ជាពិសេស ដល់​ក្រុម​បុគ្គលិក​របស់​កប៉ាល់ ដែល​បានផ្តល់​សេវាកម្ម និង​ការថែទាំ​យ៉ាង​ល្អឥតខ្ចោះ​។ មិនតែប៉ុណ្ណោះ ពួកយើង​ពិតជា​ពេញចិត្ត​ណាស់ ចំពោះ​អ្នក​ទាំងឡាយ​ដែល​បាន​ផ្ញើ​សារ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ពួកយើង អំឡុងពេល​វេលា​ដ៏​មិនធម្មតា​នេះ​។​

​សូម​អរគុណ​ដោយស្មោះ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​ក្រសួងសុខាភិបាល​កម្ពុជា ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង ជួយ​សម្របសម្រួល​ឲ្យ​ភ្ញៀវ​របស់​យើង អាច​វិលត្រឡប់​ទៅដល់​ផ្ទះ​ពួកគេ​វិញ​ទាំងអស់​។​

​បន្ថែម​ពីនេះ យើង​សូម​អរគុណ​ចំពោះ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា រួមជាមួយ​ស្ថានទូត​នៃ​ប្រទេស​មួយចំនួនទៀត ដែល​បានផ្តល់​ការជួយជ្រោមជ្រែង​យ៉ាងសំខាន់ ហើយ​ពួកយើង​ក៏​មិន​ភ្លេច​ការ ខិតខំ​របស់​ប្រទេស​ហូ​ឡង់​ផងដែរ​។ ជា​ចុងក្រោយ យើង​សូម​អរគុណ​ចំពោះ​មន្ត្រី​ជំនាញ​មកពី អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​អាមេរិក US-CDC សម្រាប់​ការណែនាំ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ពួកគេ​៕​ដោយ​៖​កូ​ឡាប​

spot_img
×