Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹកនេះ, មាននាវាទេ​សច​រណ៍​បរ​ទេ​ស​មួយ​គ្រឿ​ង​ទៀ​ត ចូលចតនៅកំពង់​​ផែក្រុង​ព្រះ​សី​ហ​នុ

spot_img

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលអន្តោប្រវេ​ស​ន៍ ប្រចាំច្រកទ្វារអន្តរជាតិកំពង់​ផែ​ក្រុង​ព្រះសី​ហនុ បានឲ្យដឹ​ងថា នៅម៉ោងជាង៦ព្រឹកថ្ងៃទី២៧​ ​ខែកុម្ភៈ ឆ្នាំ២០២០នេះ មាននាវាទេសចរណ៍បរទេសមួយ​គ្រឿ​ង​ទៀត បានចូលចតកំពង់ផែក្រុ​ង​ព្រះសី​ហ​នុ។​

នាវាទេសចរ​ណ៍នេះ បានដឹកភ្ញៀវទេសចរចម្រុះជាតិសា​ស​ន៍​ចំនួន ១៣៣នាក់ ចូលមកទស្សនាកម្សា​ន្ត ខេត្តព្រះសីហ​នុ​ ប្រទេសកម្ពុ​ជា រយៈពេលពេញមួ​យ​ថ្ងៃ។​

មន្ត្រីនគរបាលច្រកទ្វារអន្តរ​ជាតិកំ​ពង់ផែក្រុ​ងព្រះ​សី​ហ​នុ បន្តថា នាវាទេសចរណ៍ខាង​លើ​នេះ មានកងនាវិកសរុ​ប​៥​១៦​នា​ក់​ ដោយមានដំណើរចេញពី​ប្រ​ទេសថៃ ចូលមកប្រទេសក​ម្ពុ​ជា មុននឹងបន្តដំណើរឆ្ពោះទៅ​កា​ន់ប្រ​ទេស​សឹង្ហបុ​រីទៀ​ត នៅម៉ោង ៦ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ​ ​ឆ្នាំ២០​២០។

មន្ត្រីនគរបាលអន្តោប្រវេសន៍ដ​ដែល បញ្ជាក់ថា ភ្ញៀវទេសចរបរទេស​ទាំង​អ​ស់ ត្រូវបានពិនិត្យសុខ​ភា​ពតាម​វេជ្ជ​សាស្ត្រ​ត្រឹម​ត្រូវ មុននឹងអ​នុ​ញ្ញាត​ឲ្យចុះពី​នាវា សម្រាប់ដំណើរកម្សាន្តក្នុងក្រុ​ង​ព្រះសី​ហ​នុ​៕ ដោយ៖ ដែន សីមា

spot_img
×