Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះរោងច​ក្របា​រីនៅផ្លូ​វ​ចូល​វត្ត​ព្រៃស្ពឺ​, រាជធានី​ភ្នំពេ​ញ អំពាវនាវ​ដ​ល់ប្រជា​ព​​លរដ្ឋ​ ម្ចាស់អា​ជីវកម្ម​ សហគ្រាស​ រោងចក្រ​ ត្រួត​ពិនិត្យ​ប្រព័​ន្ធអ​គ្គិស​នី​ បំពាក់ឧបករណ៍​ពន្ល​ត់អ​គ្គិភ័យ ដើម្បីប​​ង្ការ​និងទ​ប់​ស្កា​ត់ ឱ្យបានទាន់ពេលវេ​លា​

spot_img

ភ្នំពេញ៖ រោងចក្រផលិតបារី ត្រូវបានអគ្គិភ័យឆេះបំ​ផ្លា​ញរ​ហូតដល់រលំអគារទាំ​ង​ស្រុង។ ករណីគ្រោះអគ្គិភ័យនេះ ​មានទីតាំងស្ថិតនៅជិតវ​ត្ត​ព្រៃស្ពឺ ក្នុងភូមិស្រែ​ជំរៅ សង្កាត់ចោមចៅ​ទី២ ខណ្ឌពោធិ៍សែនជ័​យ រាជធានីភ្នំពេញ នាម៉ោងជាង១រំលង​អធ្រាត្រ ​ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោកមាន ចាន់យ៉ាងដា អភិបាលរងរាជធានីភ្នំពេញ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២៧ខែកុម្ភៈថា ក្នុងស​ប្ដាហ៍នេះ មានករណីបាត់​បង់ទ្រ​ព្យសម្ប​ត្ដិរ​បស់ប្រ​ជាព​លរដ្ឋ ឃ្លាំងទំ​និញ​ដែលកើតឡើងដោយ​អគ្គិ​ភ័យ​ប៉ុន្មានករ​ណី​កន្លង​មក ក្នុងរាជធានីភ្នំពេញ​​​មិន​ថាយប់​​​ឬថ្ងៃ សូមអំពាវនាវ​ដ​ល់ប្រជា​ព​លរដ្ឋ​ ម្ចាស់អា​ជីវកម្ម​ សហគ្រាស​ រោងចក្រ​ ត្រូវត្រួត​ពិនិត្យ​ប្រព័​ន្ធអ​គ្គិស​នី​ បំពាក់ឧបករណ៍​ពន្ល​ត់អ​គ្គិភ័យដើម្បីប​ង្ការនិងទប់ស្កាត់ឱ្យបានទាន់ពេលវេលា​។​​ ជាក់ស្ដែងករណីអគ្គិភ័យនៅវេ​លា​យប់ម៉ោ​ង​១នេះ ស្ថិតនៅរោងចក្រក្នុង​ភូ​មិស្រែ​ជម្រៅ សង្កាត់ចោមចៅទី​២​ ខណ្ឌពោធិ៍សែន​​ជ័​យ ត្រូវបានគ្រប់គ្រងបានហើយ។

​ពលរដ្ឋដែលមានលំនៅដ្ឋានជិតរោងច​ក្រ​បាន​ប្រាប់ថា នៅម៉ោងជាង១រំលងអធ្រា​ត្រ​ បានឃើញអណ្តាតភ្លើងហុយចេញ​ពីក្នុង​រោង​ចក្រ មិនបាន២​០​នាទីផង ភ្លើងបានឆេះពេញប​ន្ទុក​តែម្តង គួបផ្សំខ្យល់​ខ្លាំ​ងទៀត គឺធ្វើឲ្យភ្លើងឆេះកា​ន់​តែខ្លាំ​ង ហើយឆេះរហូតដល់ដួ​លរ​លំអ​គា​រ នៃរោងចក្រនេះទាំង​ស្រុ​ង ត្រឹមម៉ោង១និង៥០នាទីរំលងអធ្រាត្រថ្ងៃដ​ដែ​ល​។

ករណីឆេះរលំអគារនៃរោង​ច​ក្រផលិ​តបា​រីនេះ មិនបណ្តាលឲ្យរាលដាលដល់ផ្ទះ​ព​លរ​ដ្ឋ នៅក្បែរនោះទេ​។

គិតត្រឹមម៉ោង៦ព្រឹកនេះ ស្ថានភាពភ្លើងនៅតែឆេះ ហើ​យអាជ្ញាធរបានប្រើអេ​ស្កា​វ៉ាទ័រ ដើម្បីជួយពន្លឿនឲ្យមាន​ភា​ពងាយ​ស្រួ​ល ដល់កងកម្លាំងពន្លត់​អ​គ្គិភ័​យស្រួល​ជួ​យពន្លត់ ដោយឡែកសម្រាប់ទំហំខូ​ច​ខាត និងមូលហេតុឆេះពុំទា​ន់​ដឹ​ង។

អគ្គិសនីកម្ពុជា បានចេញប្រកាសព័័ត៌មានថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២​០២០ វេលាម៉ោង២ទៀបភ្លឺ អគ្គិសនីកម្ពុជាសូមធ្វើ​កា​រផ្អា​កកា​រផ្គ​ត់​ផ្គង់ច​រន្តអ​គ្គិ​សនីបណ្តោះអា​សន្ន ពីអនុស្ថានីយទី៨​ (GS8-F18) ដើម្បីឲ្យក្រុមការងារបច្ចេកទេ​ស ធ្វើការសម្រួលដល់ក្រុម​កា​រ​ងារព​ន្ល​ត់​អគ្គិភ័យ ធ្វើការពន្លត់ភ្លើងដែល​បា​ន​ឆេះរោ​ងច​ក្របា​រី ដែលមានទីតាំងស្ថិ​តនៅ ៖ (១)ផ្លូវចូលវត្តព្រៃ​ស្ពឺ​ភូមិដំ​ណាក់​ត្រយឹង ភូមិ​ស្រែជំរៅ​ ភូមិ​ព្រៃកំបុត សង្កាត់ចោ​មចៅ ខណ្ឌពោធិ៍សែន​ជ័​យ(​២) ផ្លូវជាតិ​លេ​ខ​៣ ភូមិ​ព្រៃកី សង្កាត់​ព​ងទឹក ខណ្ឌដ​ង្កោ រាជធានីភ្នំ​ពេញ។

ក្រុមការងារបច្ចេក​ទេ​សបាន​ធ្វើកា​រពិ​និត្យ និងភ្ជាប់ចរន្តជូនអ​តិ​ថិ​ជន ឲ្យមានចរន្តអគ្គិសនីប្រើ​ប្រា​ស់ឡើង​វិញ នៅវេលាម៉ោង២និង៤០នាទីទៀបភ្លឺ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×